អបអរសាទរ! អ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន ត្រូវបានតែងតាំងជា​ទីប្រឹក្សា​កិត្តិយសនៃសមាគមពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី នៅប្រទេសម៉ាឡេស៊ី

កាលពី​ពេល​ថ្មី​ៗ​នេះ​អ្នក​ឧកញ៉ា​វ័យ​ក្មេង សំ សុខនឿន ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​កិត្តិយស នៃ​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-ម៉ាឡេស៊ី នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​កម្មវិធី​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី។

តាមដានជាមួយយើង៖ Million Times

ការ​ប្រកាស​តែងតាំង​អ្នក​ឧកញ៉ា​វ័យ​ក្មេង សំ សុខនឿន ជា​ទីប្រឹក្សា​កិត្តិយស នៃ​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-ម៉ាឡេស៊ី បន្ទាប់ពី​មាន​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) រវាង​សមាគម​ពាណិជ្ជកម្ម​ម៉ាឡេស៊ី-កម្ពុជា (MCBA) និង​សហព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​នៃ​កម្ពុជា (FASMEC)។ ក្រៅពី​អ្នកឧកញ៉ា​វ័យ​ក្មេង សំ សុខនឿន ក៏​មាន​ឥស្សរជន​ជាន់​ខ្ពស់​របស់​កម្ពុជា ៣ រូប​ផ្សេង​របស់​ប្រទេស​​កម្ពុជា ត្រូវ​បាន​តែងតាំង​ក្នុង​តួនាទី​ផ្សេង​ៗ​គ្នា។

ក្នុង​នោះ ក៏​មាន Dato’ (ឧកញ៉ា), Dato’ Sri (អ្នកឧកញ៉ា) និង Tan Sri (លោក​អ្នក​ឧកញ៉ា) របស់​​ម៉ាឡេស៊ី​ជាង ១០ រូប​បន្ថែម​ទៀត ត្រូវ​បាន​ផ្ដល់​កិត្តិយស​ផ្សេង​ៗ​គ្នា​នា​ឱកាស​ចុះ MOU កាលពី​ថ្ងៃ៥ ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។

លោក Datuk Seri Ricky Yaw ប្រធានស្ថាបនិក MCBA បានមានប្រសាសន៍ថា ភាព​ជា​ដៃគូ​នេះ មាន​គោលបំណង​បង្កើត​វេទិកា​មួយ ​ផ្តល់​នូវ​តម្លៃ​ដែល​អាច​វាស់វែង​បាន​ដល់​អាជីវកម្ម​នានា​នៅ​ទូទាំង​ប្រទេស​ម៉ាឡេស៊ី កម្ពុជា និង​តំបន់​អាស៊ានទាំងមូល។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​ប្រទេស​ម៉ាឡេស៊ី និង​កម្ពុជា កំពុង​បង្កើន​កិច្ច​សហប្រតិបត្តិការ​អាជីវកម្ម ពង្រីក​ឱកាស​នៅ​ទូទាំង​អាស៊ាន និង​ជំរុញ​ភាព​ជា​ដៃគូ​ឆ្លងដែន​ពាណិជ្ជកម្ម និង​ការ​វិនិយោគ៕

អត្ថបទ៖ឆដា, រូបភាព៖ ផ្ដល់ឲ្យ