នៅថ្ងៃពិធីជប់លៀងអបអរសាទរខួប ២០ឆ្នាំនៃមហាគ្រួសារ ប៉េង ហួត គ្រុប លោកស្រី ហុង ដានី ប្រៀបដូចជាតួឯកស្រីអ៊ីចឹង ដោយការបង្ហាញខ្លួនចូលរួមកម្មវិធីជាមួយរ៉ូបពណ៌ផ្កាឈូកខ្ចី និងកាបូបដៃ Chanel Paris-Egypt Metallic Tweed Oval យ៉ាងស្រស់ស្អាត។

ជាអ្នកជំនួញជាន់ខ្ពស់ និងមានតួនាទីជាអគ្គនាយិកាក្រុមហ៊ុន ប៉េងហួត គ្រុប លោកស្រី ហុង ដានី ពិតជាមមាញឹកការងារណាស់។ ទោះជាបែបនោះក្ដីការថែរក្សាសម្រស់ លោកស្រី ហុង ដានី ភរិយាម្ចាស់បុរី ប៉េង ហួត មិនអាចរំលងឡើយ ដោយជានិច្ចកាលពេលបង្ហាញវត្តមានក្នុងកម្មវិធីរបស់ក្រុមហ៊ុន។
រ៉ូបក្រណាត់ប៉ាក់ពណ៌ផ្កាឈូក និងអាវក្រៅវែងពណ៌ដូចគ្នានោះ នៅលើខ្លួនលោកស្រី ហុង ដានី ពិតជាស្រស់ស្អាត និងបង្ហាញរាងស្រឡូនស្អាត។ ឈុតពណ៌ផ្កាឈូករបស់លោកស្រី ដានី រឹតតែសមជាមួយកាបូបដៃ Chanel Paris-Egypt Metallic Tweed Oval ដែលមានតម្លៃ ៩ ៧៥០ ដុល្លារ។
សម្រាប់គ្រឿងអលង្ការវិញ អគ្គនាយិកាក្រុមហ៊ុន ប៉េងហួត គ្រុបរូបនេះ មិនចូលចិត្តស្អេកស្កេះច្រើនឡើង ដោយពាក់ក្រវិលពេជ្រដំណក់ទឹក១គ្រាប់ និងនាឡិកាដៃម៉ាកល្បី។
មិនត្រឹមទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមព្រោះការតែងខ្លួនស្អាតប្លែកឡើយ ភរិយាអ្នកឧកញ៉ា ថៃ ជាហួត ក៏ទទួលបានការសាទរ ដោយសារការឡើងទទួលពានរង្វាន់ពីស្វាមីខ្លួនថែមទៀតផង៕


អត្ថបទ៖ ឆដា, រូបភាព៖ Peng Huoth Group



