សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃកម្ពុជា បានសង្កត់ធ្ងន់ថា ទោះបីជាពិភពលោកនៅពេលបច្ចុប្បន្នមានការប្រែប្រួលយ៉ាងណាក្តី ប៉ុន្តែទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន មិនមានការប្រែប្រួលឡើយ
Tag: ចិន
ចិននៅតែជាអ្នកវិនិយោគបោះទុនច្រើនជាងគេបំផុតនៅកម្ពុជា
វិនិយោគិនពីប្រទេសចិននៅតែជាអ្នកវិនិយោគ ដែលបានបោះទុនច្រើនជាងគេបំផុតនៅកម្ពុជា ក្នុងរយៈពេល ៣ ខែដំបូង ឆ្នាំ ២០២៦។
បណ្ណឥណពន្ធទេសចរណ៍កម្ពុជា-ចិន ជួយសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរនៅកម្ពុជា
បណ្ណឥណពន្ធទេសចរណ៍កម្ពុជា-ចិន គឺជាផលិតផលទេសចរណ៍ថ្មីប្រកបដោយនវានុវត្តន៍ និងផ្តល់ភាពកាន់តែងាយស្រួលដល់ភ្ញៀវទេសចរកម្ពុជា ចិន និងអន្តរជាតិមកទេសចរនៅកម្ពុជា ពិសេសភ្ញៀវទេសចរអាចធ្វើការទូទាត់ប្រាក់ឆ្លងប្រទេសតាមប្រព័ន្ធ QR ជាធម្មតា។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍។
ប្រជាពលរដ្ឋអាចឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បានហើយ ចាប់ពីដើមខែក្រោយ
គម្រោងស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបានជិត ១០០% ហើយគ្រោងដាក់ឱ្យប្រជាពលរដ្ឋឆ្លងកាត់នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។
ក្រុមហ៊ុនចិនជាច្រើន កំពុងសម្លឹងរកឱកាសវិនិយោគលើការកែច្នៃស្វាយចន្ទីនៅកម្ពុជា
សមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ដែលមានសមាជិកក្រុមហ៊ុនចិនជាច្រើន ចាប់អារម្មណ៍វិនិយោគលើការកែច្នៃស្វាយចន្ទីនៅកម្ពុជា ស្របពេលដែលរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ។
រដ្ឋាបាលខេត្តបាត់ដំបង ស្នើឱ្យចិនមកវិនិយោគ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេស
រដ្ឋាបាលខេត្តបាត់ដំបង បានស្នើដល់ ឯកអគ្គរដ្ឋទូតចិន ជួយកៀរគរអ្នកវិនិយោគចិនមកបណ្ដាក់ទុនវិនិយោគលើការកែច្នៃកសិផល និងឈានទៅបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសចិននៅខេត្តបាត់ដំបង។
កម្ពុជា-ឡាវ ចុះកិច្ចព្រមព្រៀងដឹកជញ្ជូនផលិតផលកសិកម្មឆ្លងកាត់ទៅកាន់ទីផ្សារប្រទេសចិន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងក្រសួងកសិកម្មនិងបរិស្ថានឡាវ បានចុះកិច្ចព្រមព្រៀងរវាងក្រសួងកសិកម្មកម្ពុជានិងឡាវ ស្ដីពីការដឹកជញ្ជូនផលិតផលកសិកម្មឆ្លងកាត់ប្រទេសឡាវ ដែលនឹងបើកផ្លូវថ្មីមួយបន្ថែមទៀតសម្រាប់ការនាំចេញកសិផលកម្ពុជា ជាពិសេសទៅកាន់ទីផ្សារប្រទេសចិន។
ការលើកលែងទិដ្ឋាការពលរដ្ឋចិន ក្នុងរយៈពេល ៤ ខែ នៅឆ្នាំ២០២៦ គឺជាលទ្ធផលជាប្រវត្តិសាស្ត្រ
ការលើកលែងទិដ្ឋាការពលរដ្ឋចិន ក្នុងរយៈពេល ៤ ខែ នៅឆ្នាំ២០២៦ គឺជាលទ្ធផលជាប្រវត្តិសាស្ត្រ ជាពិសេសនៅក្នុងក្របខណ្ឌ «ឆ្នាំទេសចរណ៍កម្ពុជា ចិន ២០២៥-២០២៦»។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាឱកាសដឹកនាំកិច្ចប្រជុំលើកទី៦ ដើម្បីបន្តកិច្ចពិភាក្សាលើយន្តការ និង នីតិវិធីក្នុងការអនុវត្តសាកល្បងនៃការលើកលែងទិដ្ឋាការពលរដ្ឋចិន ដោយកិច្ចប្រជុំលើកនេះជាមួយតំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
ឯកឧត្តម Wang Wenbin៖ ប្រទេសចិននឹងបន្តជួយអភិវឌ្ឍសង្គមស៊ីវិលកម្ពុជា
ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសចិននឹងបន្តជួយអភិវឌ្ឍសង្គមស៊ីវិលកម្ពុជា ដើម្បីគាំទ្រដល់ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ហើយសង្គមស៊ីវិលចិនជាច្រើនផ្សេងទៀត នឹងមកចូលរួមលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា និងកាត់បន្ថយភាពក្រីក្រ។
មហាយក្សចិន ជំរុញឱ្យ កម្ពុជា-ថៃ អនុវត្តការអត់ធ្មត់ និងចាត់វិធានការចាំបាច់នានា ដើម្បីឈានដល់បទឈប់បាញ់
មហាយក្សចិន ជំរុញឱ្យប្រទេសកម្ពុជា និងថៃ អនុវត្តការអត់ធ្មត់បំផុត និងចាត់វិធានការគ្រប់បែបយ៉ាងដែលអំណោយផលដល់ការសម្រេចបានបទឈប់បាញ់ ដើម្បីកាត់បន្ថយភាពតានតឹងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។












