កម្មវិធីពិព័រណ៍ខ្នាតធំដែលបង្ហាញពីសិល្បៈ និងប្រពៃណីទំនៀមទម្លាប់ដ៏សម្បូរបែបនៃវប្បធម៌ ចិន-ខ្មែរ រៀបចំឡើងរយៈពេល ៣ថ្ងៃ កាលពីថ្ងៃ ៦-៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ដើម្បីអបអរសាទរពិធីបុណ្យ ចូលឆ្នាំចិន ដែលកំពុងខិតជិតមកដល់។

ក្នុងឱកាសនោះ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានប្ដូរវេនសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណ៍ពិព័រណ៍ពិធីបុណ្យនិទាឃៈរដូវនេះ ដោយរៀបចំឡើង មានស្តង់ប្រមាណ ១២០ ស្តង់ និងបានដាក់តាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុនសមាជិក មុខម្ហូបពិសេសរបស់កម្ពុជា និងទំនិញអន្តរជាតិ រួមជាមួយនឹងបទពិសោធន៍ធ្វើម្ហូប និងការសម្ដែងវប្បធម៌ជាច្រើនប្រភេទ។
កម្មវិធីនេះរៀបចំឡើង ក្នុងឱកាសស្វាគមន៍ ពិធីបុណ្យចូលឆ្នាំចិន ២០២៦ ដើម្បីជួបជុំ សំណេះសំណាល និងថ្លែងអំណរគុណដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញភាពជោគជ័យរបស់ក្រុមហ៊ុនក៏ដូចជាការចែករំលែកចក្ខុវិស័យ និងទិសដៅអភិវឌ្ឍន៍ទៅមុខបន្ថែមទៀត។

លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា មានប្រសាសន៍ថា ពិធីបុណ្យនិទាឃៈរដូវ បង្ហាញពីការចងចាំវប្បធម៌រួមគ្នានៃការជួបជុំគ្នា និងក្តីសង្ឃឹម ហើយបានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់សមាគម រយៈពេលមួយឆ្នាំកន្លងមកក្នុងការបម្រើសហគមន៍ចិន ការលើកកម្ពស់ការអភិវឌ្ឍរបស់កម្ពុជា ការពង្រឹងមិត្តភាពកម្ពុជា-ចិន និងការលើកតម្កើនយុវជន។
នៅក្នុងកម្មវិធីរយៈពេល ៣ ថ្ងៃ ក្រៅពីមានការតាំងពិព័រណ៍ និងដាក់បង្ហាញផលិតផលជាច្រើន ព្រមទាំងការសម្តែងសិល្បៈវប្បធម៌ សកម្មភាពកម្សាន្តសប្បាយៗ និងការចាប់រង្វាន់ជាច្រើន៕





អត្ថបទ៖ ឆដា, រូបភាព៖ Chroy Changvar City Property Lease


