ប្រមាណ ១ ខែជាងមកនេះ តម្លៃហាងឆេងមាសកំពុងមានតែឡើងថ្លៃ ដូចនេះហើយក្នុងនាមជាអ្នកជំនួញលើវិថីអនឡាញល្បីឈ្មោះម្នាក់ ស្រីណៃ ក៏មិនខុសពី CEO ដទៃទៀតដែរ ដោយវិនិយោគលើមាសគីឡូរាប់សិបតម្លឹង។


កាបូបមាសស៊ីគ្នានឹងឈុតប្រពៃណីខ្មែរ សំពត់បត់ ច្នៃពីសូត្រមានតម្លៃខ្ពស់ ដែលស្ទីល៍បែបនេះ ត្រូវបាន CEO គ្រឿងសម្អាង ឬម្ចាស់ផលិតផលថែរក្សាសម្រស់ជាច្រើនរូបរបស់ខ្មែរ តែងតែបង្ហាញបង្ហាញពីរសនិយមកាបូបច្នៃពីមាសសុទ្ធ ដែលមានតម្លៃរាប់ម៉ឺនដុល្លារ និងមានទម្ងន់រាប់សិបតម្លឹង។
ស្រីណៃ ក៏ជាសេដ្ឋិនីដែលរកស៊ីលើវិថីអនឡាញ មានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងប្រទេស ហើយក៏ជាបុគ្គលម្នាក់ដែលកាន់កាបូបមាស និងពាក់គ្រឿងអលង្ការធំៗ ធ្វើពីមាសសុទ្ធ មើលហើយពិតជាគួរឲ្យស្ងើចសរសើរ។
បើទោះជាតម្លៃហាងឆេងមាសកំពុងឡើងថ្លៃយ៉ាងណាក៏ដោយ តែសម្រាប់ ស្រីណៃ CEO MoJo រូបនេះមិនខ្លាចញញើតក្នុងការចំណាយលើគ្រឿងអលង្ការដែលធ្វើពីមាសឡើយ។ មិនត្រឹមតែកាបូបដៃមាសឡើយ ថ្មីៗនេះសេដ្ឋិនីអនឡាញរូបនេះទើបធ្វើដំណើរកម្សាន្តនៅក្រៅប្រទេស និងទិញកាបូបដៃម៉ាកល្បីជិត ៤ ម៉ឺនដុល្លារម្ដងរួចមកហើយ៕
អត្ថបទ៖ ឆដា, រូបភាព៖ NayNay Shanti


