រ៉ូបពេលរាត្រីរបស់កូនស្រីម្ចាស់សាលា CIA នាថ្ងៃមង្គលការ តម្លៃជាង ២ ម៉ឺនដុល្លារ

កូន​ក្រមុំ តែ សូដាណេ កូនស្រី​សេដ្ឋី ត្រាំង លី ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​ស្ថាបនិក​សាលា CIA First International School Cambodia Language Academy បាន​រៀប​មង្គលការ​យ៉ាង​អធិកអធម​កាលពី​ចុង​សប្ដាហ៍​មុន។

តាមដានជាមួយយើង៖ Million Times

អាពាហ៍ពិពាហ៍​ដ៏​ប្រណីត​គ្រប់​ជ្រុងជ្រោយ​របស់​សេដ្ឋី​ផ្នែក​វិស័យ​អប់រំ ត្រាំង លី បញ្ចប់​ទៅ​ដោយ​ភាព​ស្រស់​ស្អាត និង​អនុស្សាវរីយ​ស្រស់​បំព្រង។ កម្មវិធី ២ ថ្ងៃ​មាន​ទាំង​ពិធី​ប្រពៃណី​ខ្មែរ​គ្រប់​សព្វ​យ៉ាង ហើយ​​បញ្ចប់​ទៅ​ដោយ​ការ​ជប់លៀង​អាហារ​ពេល​ល្ងាច និង​ជា​ការ​ជួបជុំ​ញាតិមិត្ត​យ៉ាង​ច្រើន​កុះករ។

លំដាប់​សេដ្ឋី ត្រាំង លី ប្រធាន​ក្រុមប្រឹក្សា​ភិបាល និង​ជា​ស្ថាបនិក​សាលា CIA First International School Cambodia Language Academy និង​ក្រុមហ៊ុន GA General Engineering ទាំង​មូល​ហើយ​នោះ​​មង្គលការ​កូន​ស្រី​សំណព្វ​ពិតជា​មិន​ឲ្យ​ទាស់​ចិត្ត​ឡើយ ដោយ​រ៉ូប​រាត្រី​របស់​កូន​ក្រមុំ តែ សូដាណេ បាន​ជ្រើសរើស​រ៉ូប​ពណ៌​ពងមាន់​ដ៏​ស្រស់​ស្អាត​ជា​ប្រេន​លំដាប់​ពិភពលោក។

មង្គលការ​ពេល​នា​រាត្រី​ថ្ងៃ ១៩ ខែ​តុលា ឆ្នាំ ២០២៥ កូនស្រី​ម្ចាស់​សាលា CIA បាន​ជ្រើសរើស​ប្រេន ELIE SAAB Bridal collection 2025 ដែល​មាន​តម្លៃ​ជាង ២ ម៉ឺន​ដុល្លារ។ ELIE SAAB Bridal collection 2025 គឺជា​ការ​លាយ​បញ្ចូល​គ្នា​នៃ​សាច់​កំណាត់​ទន់​ភ្លន់ មាន​ដាំ​អង្កាំ ភ្លឺ​ចែងចាំង ហើយ​កាន់តែ​អស្ចារ្យ​ពេល​នៅ​លើ​ខ្លួន​កូន​ក្រមុំ​ដ៏​ស្រស់​សោភា។

ELIE SAAB Bridal collection 2025 ដែល​កូន​ក្រមុំ​ម្ចាស់​សាលា CIA First International School ស្លៀក​មាន​តម្លៃ​ពេញ ២០ ៧០០ ដុល្លារ ដែល​នេះ​មិន​ទាន់​គិត​ទាំង​គ្រឿងអលង្ការ ស្បែកជើង និង​ស្បៃ​គ្រប់​ក្បាល​ឡើយ៕

អត្ថបទ៖ឆដា, រូបភាព៖ The ring wedding cambodia