ក្រុមហ៊ុន ខេមបូឌា អ៊ែរផេត អ៊ុនវេសមិន ឯ.ក (CAIC) គ្រោងចំណាយទឹកប្រាក់ ១០០ លានដុល្លារ ដើម្បីជីកផ្លូវទឹកដឹកជញ្ជូនថ្មីប្រវែង ១០ គីឡូម៉ែត្រ តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ទៅទន្លេបាសាក់ និងព្រែកជីកហ្វូណនតេជោ
Category: អចលនទ្រព្យ
អភិបាលខេត្តកំពង់ចាម ស្នើដល់មន្ទីររៀបចំដែនដីនគរូបនីយកម្ម ពន្លឿនចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរួចរាល់ត្រឹមដំណាច់ឆ្នាំនេះ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ បានស្នើដល់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ផ្តល់សេវាចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋឱ្យ បានរួចរាល់ទាំងស្រុង ត្រឹមនៅចុងឆ្នាំ ២០២៥ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋយកទៅប្រើប្រាស់
អាជ្ញាធរ សែនក្រុងពាលីដំណើរការវាយរំលំសំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យ មានអាយុកាល ៧៥ឆ្នាំ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានពិនិត្យឃើញថា សំណង់អគារនេះមានសភាពចាស់ទ្រុឌទ្រោមខ្លាំង បាត់បង់តុល្យភាពលំនឹងនៃរចនាសម្ព័ន្ធគ្រឿងផ្គុំសំណង់ និងប្រឈមមុខនឹងការបាក់រលំជាយថាហេតុ
គណៈប្រតិភូទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ ប្តេជ្ញាជំរុញវិនិយោគិនចិនឱ្យមកបណ្តាក់ទុននៅកម្ពុជា
គណៈប្រតិភូទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន ប្តេជ្ញាបន្តជំរុញឱ្យវិនិយោគិនចិន មកបណ្តាក់ទុនវិនិយោគបន្ថែមទៀត ពិសេស ការវិនិយោគកែច្នៃកសិផលកម្ពុជា ដើម្បីនាំទៅទីផ្សារចិន
ប្រភេទអចលនទ្រព្យ ដែលនៅតែមានតម្រូវការ ឬអ្នកទិញ បេីទោះបីជាវិស័យអចលនទ្រព្យនៅពេលនេះកំពុងស្ថិតក្នុងស្ថានភាពជាប់គាំងក៏ពិតមែន
អ្នកជំនួញផ្នែកអចលនទ្រព្យដែលមានកេរ្តិ៍ឈ្មោះក្រអូបសុះសាយ អ្នកឧកញ៉ា សំ សុខនឿន និងជាប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group
ការជួលអចលនទ្រព្យតម្លៃក្រោម ៥ សែនរៀល ត្រូវបានលើកលែងពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ
អគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ មានវិសាលភាពអនុវត្តលើកម្មសិទ្ធិករ ឬសិទ្ធិវន្ត មិនមែនជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលជួលអចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមអត្រា ១០ (ដប់) % នៃថ្លៃឈ្នួលអចលនទ្រព្យសរុប
គម្រោងវិនិយោគចំនួន ៣ តម្លៃ ២៥០ លានដុល្លារ នឹងលេចរូបរាងនៅភូមិភាគឦសាន
ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានពិភាក្សាលើយន្តការ និងនីតិវិធីបច្ចេកទេសក្នុងការអនុវត្តគម្រោងវិនិយោគកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ៣ ក្នុងភូមិភាគឦសាន ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៥០ លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ១២ ០០០ កន្លែងដល់ប្រជាជន
វិស័យសំណង់នៅកម្ពុជា ទទួលបានគម្រោងសាងសង់ជាង ២,៤០០ តម្លៃជិត ៥ ពាន់លានដុល្លារ
វិស័យសំណង់នៅកម្ពុជា ទទួលបានគម្រោងសាងសង់ចំនួនជាង ២,៤០០ គម្រោង មានផ្ទៃក្រឡាសំណង់ ១២,៤៧ លានម៉ែត្រការ៉េ ដែលមានគិតជាទុនវិនិយោគប្រមាណជិត ៥ ពាន់ដុល្លារ ក្នុងរយៈពេល ៧ ខែឆ្នាំ ២០២៥
រដ្ឋមន្ត្រី ថោ ជេដ្ឋា ទុកពេល ១៤ថ្ងៃ ឱ្យក្រុមហ៊ុនសាងសង់របងថ្មជាប់មាត់ស្ទឹងស្លាគូនៅខេត្តតាកែវ រុះរើសំណង់នោះប្រវែង ១១៩ម៉ែត្រ
ការអនុវត្តការរុះរើរបងនេះ គឺស្ថិតក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ពីក្រុមការងារលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ព្រមទាំងមេធាវីប្រចាំក្រសួង ដោយសហការជាមួយរដ្ឋបាលស្រុកត្រាំកក់ មន្ទីរ និងការិយាល័យជំនាញ និងតំណាងក្រុមហ៊ុន។
ពន្ធដារប្រកាសពន្យារពេលបង់ពន្ធលើអចលនទ្រព្យដល់ចុងឆ្នាំ ២០២៥ នេះ
អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៥ បានប្រកាសថា នឹងពន្យារពេលបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ខណៈមានម្ចាស់អចលនទ្រព្យមួយចំនួន នៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធនេះនៅឡើយ












