រូបភាពជាច្រើនរបស់លោកអ្នកឧកញ៉ា ភាព ហៀក ក្នុងកម្មវិធីរបស់ក្រុមហ៊ុនប៉ុន្មានថ្ងៃមកនេះ ឃើញថាការស្ថាបនិក ជីប ម៉ុង ពិតជានៅតែរឹងមាំ និងស្វាហាប់ដដែល បើទោះជាមានវ័យជ្រេបន្តិចហើយក៏ដោយ។

ក្នុងថ្ងៃវេទិកា «ដៃគូពាណិជ្ជកម្ម ជីប ម៉ុង» ដ៏ធំប្រចាំឆ្នាំ ២០២៦ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ អូស៊ីអាយស៊ី ដែលជាកម្មវិធីផ្សារភ្ជាប់ជាមួយដៃគូទូទាំងប្រទេសឲ្យកាន់តែមានភាពរឹងមាំ លោកអ្នកឧកញ៉ា ភាព ហៀក បានគ្រងឈុតពណ៌លឿង បង្ហាញភាពឆើតឆាយ។
ស្ថាបនិក ជីប ម៉ុង គ្រុប បានគ្រងឈុតប្រេន Jenny Packham Ilana crystal-embellished gown តម្លៃជាង ៣ ៧០០ ដុល្លារ។ រូបភាពដ៏លេចធ្លោរបស់លោកអ្នកឧកញ៉ា ភាព ហៀក ក្នុងឈុតដ៏ប្រណីតនោះ ធ្វើឲ្យគេឯងចាប់អារម្មណ៍ទាំងសម្លៀកបំពាក់ និងគ្រឿងអលង្ការភ្លឺ ផ្លេក ចែងចាំង ទាក់ចិត្តអ្នកចូលរួមគ្រប់គ្នា។


បើទោះជាមានវ័យចំណាស់ហើយក៏ដោយ លោកអ្នកឧកញ៉ា ភាព ហៀក មិនដែលគេចផុតពីការចាប់អារម្មណ៍។ ក្រៅពីឈុតប្រេន Jenny Packham លោកអ្នកឧកញ៉ា ភាព ហៀក ក៏មានឈុតច្រើនទៀតផ្លាស់ប្ដូរ ហើយចូលរួមក្នុងកម្មវិធីដោយទឹកមុខសប្បាយរីករាយ
នោះក៏ព្រោះតែ ស្ថាបនិក ជីប ម៉ុង រូបនេះមានសុខភាពល្អ ធ្វើឲ្យរាងកាយអាចចូលរួមសប្បាយជាមួយកូនចៅប្រុសស្រី ព្រមទាំងដៃគូសហការជាច្រើនពាន់នាក់ផងដែរ៕




អត្ថបទ៖ ឆដា, រូបភាព៖ Khmer Beverages




