ភរិយាសេដ្ឋី អ៊ឹង ប៊ុនហ៊ូវ គឺលោកស្រី ហេង សុខា មិនសូវបង្ហាញវត្តមាននៅកម្មវិធីច្រើនឡើយ ដោយជាក់ស្ដែងសូម្បីតែកម្មវិធីរបស់ក្រុមហ៊ុនក្នុងក្រុមគ្រួសារក៏មិនសូវចូលរួមញឹកញាប់ដែរ។ មិនតែប៉ុណ្ណោះលើបណ្ដាញសង្គមក៏ភរិយាប្រធានអគ្គនាយកនៃក្រុមហ៊ុន ING Holdings Co., Ltd មិនបង្ហោះរូបភាពប្រចាំថ្ងៃខ្លួនដែរ។

តែសកម្មភាពស្នាដៃរបស់កូនប្រុសស្រីក្នុងការសម្រេចការងារ លោកស្រី សុខា តែងតែចែករំលែក និងគាំទ្រគ្រួសារជានិច្ច។ ជាក់ស្ដែងកាលពីសប្ដាហ៍មុន លោកស្រី ហេង សុខា បានចូលរួមកម្មវិធីសំខាន់មួយនៅខេត្តសៀមរាប ដែលមានការចូលរួមពីសំណាក់គ្រួសារជំនួញធំៗ។
នៅពេលនោះលោកស្រីមិនភ្លេចឡើយនូវសម្លៀកបំពាក់ប្រពៃណីខ្មែរសំពត់បត់ និងអាវច្នៃពីផាមួងខ្មែរពណ៌ទឹកប៊ិច រួមជាមួយកូនស្រីបណ្ដូលចិត្ត អ៊ឹង ស៊ីវឈីនស៊ី ដែលទើបរៀបការហើយថ្មីៗ។ ទាំងម្ដាយ និងកូនស្រីសុទ្ធតែបានគ្រងឈុតពណ៌ទឹកប៉ិចដូចគ្នា ខុសតែម៉ូដកាបូប និងស្បែកជើងកែងតែប៉ុណ្ណោះ។


ក្នុងនោះលោកស្រីបានប្រើប្រាស់Chanel Blue Python Small Trendy CC Dual Handle Flap Gold Hardware តម្លៃ ៦២ ០០០ ដុល្លារ ព្រមទាំងស្បែកជើងប្រេន Tory Burch ពណ៌ដូចសម្លៀកបំពាក់ទាំងឈុតតែម្ដង។
លោកស្រីតែងត្រូវបានគេសម្គាល់ពីឫកពាទន់ភ្លន់ និងរៀបចំខ្លួនបានសមសួនត្រូវនឹងឋានរបស់ក្រុមគ្រួសារ ពិសេសជាម្ដាយគំរូនៃកូនប្រុសស្រី ៥ នាក់៕
អត្ថបទ៖ឆដា, រូបភាព /fancytailor




