លោកស្រី តែ ស៊ូអេង អគ្គនាយិកាក្រុមហ៊ុន ធី អ អ៊ី នាំចូលគ្រឿងសំអាងពីបរទេស និងមានទទួលធ្វើប្រេនផងដែរនោះ ជាស្ត្រីជោគជ័យលើវិថីអនឡាញ និងមានជីវិតរស់នៅដ៏ប្រណីត។


ថៅកែស្រី TRE ជាមនុស្សមានរសនិយមខ្ពស់ ចូលចិត្តសម្ភារៈប្រេនៗ មិនថាសម្លៀកបំពាក់ គ្រឿងអលង្ការ កាបូប ស្បែកជើង ឡានទំនើប និងសូម្បីតែរបស់របរប្រើប្រាស់ក្នុងផ្ទះ ក៏សុទ្ធសឹងតែមានតម្លៃរាប់ពាន់ដុល្លារឡើងដែរ។
បើនិយាយពីរូបសម្រស់វិញ ច្បាស់ណាស់ថាថៅកែផលិតផលថែរក្សាសម្រស់ TRE រូបនេះស្អាត សមជាម្ចាស់ជំនួញធំ។ ងាកទៅមើលសម្លៀកបំពាក់ កាបូប ស្បែកជើង ដែលលោកស្រីទើបគ្រងទៅចូលរួមកម្មវិធីជប់លៀងនាពេលថ្មីៗនេះវិញ ឃើញថាតម្លៃមហាសាល ដោយគ្រាន់តែកាបូប Dior ពណ៌ផ្កាឈូក១ ជាង៥ ពាន់ដុល្លារបាត់ទៅហើយ។
នារាត្រីនោះ លោកស្រី ស៊ូអេង បានរៀបចំខ្លួនជាមួយឈុតរ៉ូបខ្លីពណ៌ផ្កាឈូក និងកាបូបដៃ Christian Dior Mini Lady Dior Lizard Pink Multicolour ស្បែកជើង AMINA MUADDI – Rosie Pump តម្លៃ ១ ១៧០ ដុល្លារ ព្រមទាំងគ្រឿងពេជ្រភ្លឺចិញ្ចាច៕





អត្ថបទ៖ ឆដា, រូបភាព៖ Te sou eng



