នៅព្រឹកថ្ងៃ ២៧ ខែមេសា ឆ្នាំ ២០២៦ នេះក្រសួងព្រះបរមរាជវាំង បានលេចលិខិតប្រាប់ដល់ប្រជានុរាស្ត្រ ពីអាការៈរបស់ស្ថានភាពព្រះរាជសុខភាពព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បន្ទាប់ពីគង់ប្រថាប់នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំងរយៈពេលមួយសប្ដាហ៍នេះបានប្រសើរបន្តិចជាងមុន។

នៅក្នុងលិខិតដែល ក្រសួងព្រះបរមរាជវាំង បានបង្ហាញយ៉ាងច្បាស់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាក្រោយទទួលការព្យាបាលព្រះរោគដោយបានធ្វើការវះកាត់ធំដោយលោកលោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិតឯកទេសដ៏ជំនាញពូកែៗ និងក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតពីក្រុមវេជ្ជបណ្ឌិតគិលានុបដ្ឋាក-គិលានុបដ្ឋាយិកាដែលពោរពេញដោយបទពិសោធបច្ចេកទេសខ្ពស់ជាច្រើនឆ្នាំនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។
វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនបានថ្វាយព្យួរសេរ៉ូមឆ្លុះអេកូព្រះទរព្រះបាទនិងថ្វាយព្រះឱសថបំបាត់ការឈឺចាប់ព្រះឱសថផ្សះមុខរបួសវះកាត់តាមពេលវេលាកំណត់ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។


ទន្ទឹមនេះដែរវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំងបានក្រាបបង្គំទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គគង់ប្រថាប់មួយរយៈពេលទៀតដើម្បីពិនិត្យតាមដាន និងទទួលថែទាំព្រះរាជសុខភាពជាបន្តបន្ទាប់នៅក្នុងមន្ទីរពេទ្យ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសូមថ្លែងអំណរព្រះគុណ និងអរគុណថ្វាយសម្ដេចព្រះសង្ឃរាជទាំងពីរគណៈប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនសម្ដេចថ្នាក់ដឹកនាំកំពូលជាតិថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលតែងតែបានថ្វាយព្រះពរ និងបួងសួងសូមឱ្យព្រះអង្គបានឆាប់ជាសះស្បើយពីព្រះរោគជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ៕
អត្ថបទ៖ ឆដា៖ រូបភាព៖អ៊ីនធឺណិត



