ក្នុងឈុតរ៉ូបនាពេលរាត្រី ថ្ងៃមង្គលប្អូនថ្លៃកន្លងទៅ ភរិយា CEO វ័យក្មេង អ៊ឹង ស៊ីវឈន់ គឺព្រះនាង នរោត្តម ពង្ស់សូរិយា បានជ្រើសរើហាងកាត់ដេរសម្លៀកបំពាក់ក្នុងស្រុក ក្នុងការច្នៃឈុតឲ្យ។

ព្រះនាង សូរិយា បានគ្រងឈុតរ៉ូបសូត្រភ្លឺ អមដោយក្បាច់ស្បៃពានារបស់ខ្មែរដែលមានគ្រីស្តាល់ និងអង្កាំពណ៌មាស យ៉ាងចិញ្ចាច។ រ៉ូបពណ៌សូកូឡាព្រះនាង ពង្ស់សូរិយា បានបន្ថែមដោយស្បែកជើងម៉ាក Roger Vivier។
ស្បែកជើង Roger Vivier Gold Glitter Flower Strass Buckle Heels ដែលមានតម្លៃជាង ២ ពាន់ដុល្លារ ពិតជាស័ក្ដិសមជាមួយរូបសម្រស់ ឋានៈព្រះនាង នរោត្តម ពង្ស់សូរិយា ខ្លាំង។
កន្លងមកមិនថាកម្មវិធីមង្គលខ្លួន ក៏ព្រះនាងខ្មែរ ដែលបានស្វាមីជា អគ្គនាយក ទឹកស្ព្រីងប្រូវីដា តែងតែជ្រើសគាំទ្រផលិតផលក្នុងស្រុកជានិច្ច ហើយថែមទាំងជាអ្នកគាំទ្រ ផ្សព្វផ្សាយវប្បធម៌ខ្មែរថែមទៀតផង៕



អត្ថបទ៖ ឆដា, រូបភាព៖Soriya Norodom



