រដូវកាលមាសឡើងថ្លៃ ស្រីណៃ មិនឲ្យចាញ់ CEO ល្បីៗដទៃទៀតឡើយ

ប្រមាណ ១ ខែជាងមកនេះ តម្លៃហាងឆេងមាសកំពុងមានតែឡើងថ្លៃ ដូចនេះហើយក្នុង​នាម​ជា​អ្នក​ជំនួញ​លើ​វិថី​អនឡាញ​ល្បី​ឈ្មោះ​ម្នាក់ ស្រីណៃ ក៏​មិន​ខុស​ពី CEO ដទៃ​ទៀត​ដែរ ដោយ​វិនិយោគ​លើ​មាស​គីឡូរាប់​សិបតម្លឹង។

តាមដានជាមួយយើង៖ Million Times

កាបូប​មាស​ស៊ីគ្នា​នឹង​ឈុត​ប្រពៃណី​ខ្មែរ សំពត់​បត់ ច្នៃ​ពី​សូត្រ​មាន​តម្លៃខ្ពស់ ដែល​ស្ទីល៍​បែបនេះ ត្រូវ​បាន CEO គ្រឿង​សម្អាង ឬ​ម្ចាស់​ផលិតផល​ថែរក្សា​សម្រស់​ជាច្រើន​រូប​របស់​ខ្មែរ តែងតែ​បង្ហាញ​បង្ហាញ​ពី​រស​និយម​កាបូប​ច្នៃ​ពី​មាស​សុទ្ធ ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ និង​មាន​ទម្ងន់​រាប់​សិប​តម្លឹង។

ស្រីណៃ ក៏​ជា​សេដ្ឋិនី​ដែល​រកស៊ី​លើ​វិថី​អនឡាញ មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ក្នុង​ប្រទេស ហើយ​ក៏​ជា​បុគ្គល​ម្នាក់​ដែល​កាន់​កាបូប​មាស និង​ពាក់​គ្រឿង​អលង្ការ​ធំ​ៗ ធ្វើ​ពី​មាស​សុទ្ធ មើល​ហើយ​ពិតជា​​គួរឲ្យ​ស្ងើចសរសើរ​។

បើ​ទោះ​ជា​តម្លៃ​ហាងឆេង​មាស​កំពុង​ឡើង​ថ្លៃ​យ៉ាង​ណា​ក៏​ដោយ តែ​សម្រាប់ ស្រីណៃ CEO MoJo រូបនេះ​មិន​ខ្លាច​ញញើត​ក្នុង​ការ​ចំណាយ​លើ​គ្រឿងអលង្ការ​ដែល​ធ្វើ​ពី​មាស​ឡើយ។ មិន​ត្រឹមតែ​កាបូប​ដៃ​មាស​ឡើយ ថ្មី​ៗ​នេះ​សេដ្ឋិនី​អនឡាញ​រូបនេះ​ទើប​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ក្រៅ​ប្រទេស និង​ទិញ​កាបូប​ដៃ​ម៉ាក​ល្បី​ជិត ៤ ម៉ឺន​ដុល្លារ​ម្ដង​រួច​មក​ហើយ៕

អត្ថបទ៖ ឆដា, រូបភាព៖ NayNay Shanti