កូនក្រមុំ តែ សូដាណេ កូនស្រីសេដ្ឋី ត្រាំង លី ប្រធានក្រុមប្រឹក្សាភិបាល និងជាស្ថាបនិកសាលា CIA First International School Cambodia Language Academy បានរៀបមង្គលការយ៉ាងអធិកអធមកាលពីចុងសប្ដាហ៍មុន។


អាពាហ៍ពិពាហ៍ដ៏ប្រណីតគ្រប់ជ្រុងជ្រោយរបស់សេដ្ឋីផ្នែកវិស័យអប់រំ ត្រាំង លី បញ្ចប់ទៅដោយភាពស្រស់ស្អាត និងអនុស្សាវរីយស្រស់បំព្រង។ កម្មវិធី ២ ថ្ងៃមានទាំងពិធីប្រពៃណីខ្មែរគ្រប់សព្វយ៉ាង ហើយបញ្ចប់ទៅដោយការជប់លៀងអាហារពេលល្ងាច និងជាការជួបជុំញាតិមិត្តយ៉ាងច្រើនកុះករ។

លំដាប់សេដ្ឋី ត្រាំង លី ប្រធានក្រុមប្រឹក្សាភិបាល និងជាស្ថាបនិកសាលា CIA First International School Cambodia Language Academy និងក្រុមហ៊ុន GA General Engineering ទាំងមូលហើយនោះមង្គលការកូនស្រីសំណព្វពិតជាមិនឲ្យទាស់ចិត្តឡើយ ដោយរ៉ូបរាត្រីរបស់កូនក្រមុំ តែ សូដាណេ បានជ្រើសរើសរ៉ូបពណ៌ពងមាន់ដ៏ស្រស់ស្អាតជាប្រេនលំដាប់ពិភពលោក។

មង្គលការពេលនារាត្រីថ្ងៃ ១៩ ខែតុលា ឆ្នាំ ២០២៥ កូនស្រីម្ចាស់សាលា CIA បានជ្រើសរើសប្រេន ELIE SAAB Bridal collection 2025 ដែលមានតម្លៃជាង ២ ម៉ឺនដុល្លារ។ ELIE SAAB Bridal collection 2025 គឺជាការលាយបញ្ចូលគ្នានៃសាច់កំណាត់ទន់ភ្លន់ មានដាំអង្កាំ ភ្លឺចែងចាំង ហើយកាន់តែអស្ចារ្យពេលនៅលើខ្លួនកូនក្រមុំដ៏ស្រស់សោភា។

ELIE SAAB Bridal collection 2025 ដែលកូនក្រមុំម្ចាស់សាលា CIA First International School ស្លៀកមានតម្លៃពេញ ២០ ៧០០ ដុល្លារ ដែលនេះមិនទាន់គិតទាំងគ្រឿងអលង្ការ ស្បែកជើង និងស្បៃគ្រប់ក្បាលឡើយ៕





អត្ថបទ៖ឆដា, រូបភាព៖ The ring wedding cambodia