ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរៀបចំ “កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី ១៥ ក្នុងឆ្នាំ ២០២៥ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧ គម្រោង
Tag: CDC
ឯកឧត្តម ស៊ុន ចាន់ថុល៖ CDC ត្រៀមជានិច្ចដើម្បីសម្របសម្រួលការវិនិយោគរបស់វិស័យឯកជន
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានត្រៀមលក្ខណៈរួចរាល់ជានិច្ច ក្នុងការសម្របសម្រួលរាល់គ្រប់កិច្ចការងារវិនិយោគរបស់វិស័យឯកជនពីគ្រប់បណ្តាប្រទេសជាមិត្ត
ក្រុមហ៊ុន BYD ភ្ញាក់ផ្អើលចំពោះល្បឿនអនុវត្តការងារនៅកម្ពុជា ហើយចង់យកជាករណីសិក្សាសម្រាប់ការវិនិយោគបន្តបន្ទាប់
ក្រុមហ៊ុនផលិតរថយន្ដដ៏ធំរបស់ប្រទេសចិន BYD បានបង្ហាញការភ្ញាក់ផ្អើលចំពោះល្បឿនអនុវត្តការងារនៅកម្ពុជា ហើយចង់យកជាករណីសិក្សាសម្រាប់ការវិនិយោគបន្តបន្ទាប់ នាពេលខាងមុខ។ ការបង្ហាញការភ្ញាក់ផ្អើលនេះ គឺក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូក្រុមហ៊ុន BYD AUTO INDUSTRY CO., LTD. ដឹកនាំដោយ លោក Xiao Haipin នាយកប្រតិបត្តិនៃការិយាល័យប្រធានសម្ព័ន្ធក្រុមហ៊ុន BYD នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ។ គោលបំណងនៃជំនួបនេះ គឺក្រុមហ៊ុន BYD ចង់ជម្រាបឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីរបាយការណ៍ការងាររបស់ក្រុមហ៊ុន BYD នៅកម្ពុជាក្នុងរយៈពេលកន្លងមក, វឌ្ឍនភាពនៃការអនុវត្តការងារសាងសង់រោងចក្រដំឡើងរថយន្ត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ, និងគម្រោងក្នុងការរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ រោងចក្រដំឡើងរថយន្តអគ្គិសនី និងមជ្ឈមណ្ឌលជួសជុលថែទាំ នាពេលឆាប់ៗខាងមុខ។ ក្នុងជំនួបនេះដែរ លោក Xiao Haipin នាយកប្រតិបត្តិនៃការិយាល័យប្រធានសម្ព័ន្ធក្រុមហ៊ុន BYD បាននាំយកនូវការកត់សម្គាល់ខ្ពស់ពីសំណាក់គណៈគ្រប់គ្រងសម្ព័ន្ធ BYD ដែលមានការភ្ញាក់ផ្អើលចំពោះល្បឿននៃការអនុវត្តការងារនៅកម្ពុជា ហើយគ្រោងនឹងយកជាករណីសិក្សាសម្រាប់ការវិនិយោគបន្តបន្ទាប់នាពេលអនាគត។ លើសពីនេះទៀត ក្រុមហ៊ុន ក៏បានប្តេជ្ញាចិត្តចូលរួមសហការជាមួយក្រុមហ៊ុន Huawei...
ឆមាសទី១ ឆ្នាំ២០២៥ ទទួលបាន ៣៧៣ គម្រោងថ្មីតម្លៃ ៥,៨ប៊ីលានដុល្លារអាម៉េរិក
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគក្នុងឆមាសទី១ ឆ្នាំ២០២៥ សរុបចំនួន៣៧៣ គម្រោង
លោក ស៊ុន ចាន់ថុល៖ កម្ពុជានៅតែជាដៃគូជាទីទុកចិត្តរបស់សហរដ្ឋអាម៉េរិក
ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា បានប្រារព្ធពិធីអបអរសាទរខួបលើកទី ២៤៩ នៃទិវាឯករាជ្យជាតិរបស់សហរដ្ឋអាម៉េរិក
ក្រុមសេដ្ឋីម៉ាឡេស៊ីស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យសំខាន់ៗ
គណៈប្រតិភូសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា បង្ហាញចំណាប់អារម្មណ៍ខ្ពស់ចំពោះតថភាពបច្ចុប្បន្ននៃកម្ពុជា
ការចរចាពន្ធគយកម្ពុជា-អាមេរិកជុំទី៣៖ ឯកភាពគ្នាដាក់ចេញនូវសំណើរៀងៗខ្លួនបន្ថែមទៀត សម្រាប់កិច្ចប្រជុំចរចាជុំបន្ទាប់
កិច្ចប្រជុំការចរចាពន្ធបដិការកម្ពុជា-អាមេរិក ជុំទី៣ កាលពីល្ងាចថ្ងៃទី២៥ ខែមិថុនាម្សិលមិញ តាមរយៈអនឡាញ កម្ពុជា-អាមេរិកបានឯកភាពដាក់ចេញនូវសំណើរៀងៗខ្លួន
ក្រុមហ៊ុនមេធនាគារ Hong Leong គ្រោងបង្កើតរោងចក្រផ្គុំដំទ្បើងម៉ូតូម៉ាក Yamaha នៅកម្ពុជា
ក្រុមហ៊ុនមេរបស់ធនាគារ Hong Leong គឺក្រុមហ៊ុន Hong Leong Group ដោយមានការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា បង្ហាញបំណងបង្កើតរោងចក្រផ្គុំដំទ្បើងម៉ូតូម៉ាក Yamaha
ខេត្តព្រះសីហនុ៖ លើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគនិងធុរកិច្ចចំនួន៣៥គម្រោងក្រោមទុនវិនិយោគ៣២៧លានដុល្លារ
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានប្រជុំពិភាក្សាលើគម្រោងវិនិយោគ និងធុរកិច្ច
រយៈពេល ៥ខែឆ្នាំ២០២៥ គម្រោងវិនិយោគចំនួន ២៩០ គម្រោង ត្រូវបានអនុម័ត
នៅក្នុងរយៈពេល ៥ខែឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអនុម័តគម្រោងវិនិយោគចំនួន ២៩០គម្រោង














