បើទោះជាមង្គលការដ៏ធំប្រចាំចុងឆ្នាំរបស់ត្រកូលសេដ្ឋីមួយរូបបញ្ចប់ហើយក៏ដោយ តែដិតដាមក្នុងភ្នែកមហាជននៅឡើយ។ ដោយប្រណីតភាព និងរូបសម្បត្តិ ព្រមទាំងទ្រព្យធននៃម្ចាស់កម្មវិធី កាន់តែធ្វើឲ្យគេភ្ញាក់ផ្អើល។


មង្គលការ កូនស្រីសេដ្ឋី ត្រាំង លី ប្រធានក្រុមប្រឹក្សាភិបាល និងជាស្ថាបនិកសាលា CIA First International School Cambodia Language Academy ជាមួយកូនកំលោះរូបសង្ហានាម អ៊ាង រិទ្ធី។ សម្រាប់កូនកំលោះ ក្នុងថ្ងៃមង្គលការមិនបានតុបតែងលម្អដោយគ្រឿងអលង្ការអ្វីឡើយ តែត្រឹមនាឡិកាដ៏ប្រណីត១ គ្រប់គ្រាន់បាត់ទៅហើយ។

នាឡិកាដ៏ប្រណីតរបស់កូនប្រសាប្រុសម្ចាស់សាលា CIA ជាម៉ាក Cartier ដែលជាផលិតផលរបស់អ៊ីតាលី ហើយមានឈ្មោះបោះសំឡេងល្បីល្បាញលើពិភពលោក។ ម៉ូដែលដែលកូនកំលោះបាក់មានឈ្មោះថា Santos de Cartier Chronograph watch។

កំលោះរូបសង្ហានាម អ៊ាង រិទ្ធី បានពាក់នាឡិកា Santos de Cartier Chronograph watch មានតម្លៃ ១១ ៦០០ ដុល្លារ បង្ហាញរូបរាងយ៉ាងស្រស់សង្ហា និងមានទំនុកចិត្តនាថ្ងៃពិសេសរបស់ខ្លួន៕


អត្ថបទ៖ ឆដា, រូបភាព៖ The ring wedding cambodia