ឯកអគ្គរដ្ឋទូតចិនចេញមុខមកបញ្ជាក់ថា ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជា
Author: Vin Chang (Vin Chang)
លោក សាយ សំអាល់៖ ដើម្បីទទួលបានគុណភាព សុវត្ថិភាព និងសោភ័ណភាពសំណង់ យើងត្រូវផ្តើមចេញពីការគិតគូរជាប្រព័ន្ធអេកូឡូស៊ី
ក្នុងគោលបំណងលើកស្ទួយស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់
ព្រះមហាក្សត្រ នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្ដហៃណាន ប្រទេសចិន រយៈពេល ៣ថ្ងៃ
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្ដហៃណាន
ស្រ្តីខ្លាំងក្នុងមុខជំនួញ សេដ្ឋីនី ឡេង ដាវី ដឹកនាំកម្មករចៀរជ័រកៅស៊ូ ទៅប្រកួតនៅវៀតណាម ជាប់ក្នុងលំដាប់ពិន្ទុកំពូល ២រូប
ជាស្ត្រីជើងខ្លាំងម្នាក់ក្នុងវិស័យជំនួញ អគ្គនាយិកា ឡេង ដាវី ទើបបញ្ចប់ការងារនៅខ្មែរភ្លាម ក៏ត្រឡប់ទៅប្រទេសវៀតណាមម្ដងទៀត ដោយលើកនេះដឹកនាំផ្នែកដំណាំឧស្សាហកម្ម
ប្រធានាធិបតី Zelenskyy អញ្ជើញសម្តេច ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន
ប្រធានាធិបតី Volodymyr Zelenskyy និងប្រធានរដ្ឋសភាអ៊ុយក្រែន បានអញ្ជើញសម្ដេច ហ៊ុន សែន ដើម្បីទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែននាពេលខាងមុខ។
ថៅកែហាងដេគ័រផ្កាធំ អ្នកនាង បុទមរ័ត្ន ស្ទីល៍រស់នៅបែបអភិជនជាន់ខ្ពស់
ថៅកែហាងដេគ័រផ្កា Bliss Wedding ដែលរៀបមង្គលការកក្រើកកាលពីដើមឆ្នាំ ២០២២ កន្លងទៅ អ្នកនាង បុទមរ័ត្ន នៅតែជាទីចាប់អារម្មណ៍ ក្នុងចំណោមនារីអភិជនទាំងអស់។ បើទោះជារៀប
ល្អណាស់! ក្រសួងវប្បធម៌សម្រេចចិត្តជួសជួលចេតិយលោក ហ្សង់ អ៊ែលដឺរេម៉ុង ស្នងការបារាំងនៅកម្ពុជាចុងក្រោយ
អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ធ្វើការជួសជុល និងអភិរក្សទម្រង់ដើមនៃចេតិយលោក ហ្សង់ អ៊ែលដឺរេម៉ុង
ក្រុមប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតលើមន្ត្រីរដ្ឋាភិបាលអនុញ្ញាតឱ្យលោក ថាក់ស៊ីន ស្នាក់នៅមន្ទីរពេទ្យជំនួសឱ្យពន្ធនាគារ
គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ ហៅកាត់ NACC សម្រេចស៊ើបអង្កេតលើមន្ត្រីរដ្ឋាភិបាលថៃមួយចំនួនដែលត្រូវបានចោទប្រកាន់ថា អនុញ្ញាតឱ្យលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ស្នាក់នៅក្នុងមន្ទីរពេទ្យជំនួសឱ្យពន្ធនាគារ។ នេះបើតាមកាសែត Bangkok Post ចេញផ្សាយនៅថ្ងៃអង្គារ។ អគ្គលេខាធិការ NACC លោក Sarote Phuengramphan និយាយកាលពីថ្ងៃចន្ទថា គណៈកម្មការសម្រេចបានស៊ើបអង្កេតជាការឆ្លើយតបទៅនឹងការចោទប្រកាន់ថា មន្ត្រីនៅនាយកដ្ឋានកែប្រែ, មន្ទីរពេទ្យ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនលោក ថាក់ស៊ីន ទៅមន្ទីរពេទ្យដើម្បីកុំឲ្យលោកជាប់ពន្ធនាគារ។ លោក ថាក់ស៊ីន ក្នុងរថយន្តពេលត្រឡប់មកដល់ប្រទេសវិញ យោងតាមការចោទប្រកាន់ លោក ថាក់ស៊ីន ត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងមន្ទីរពេទ្យរយៈពេល ១៨០ថ្ងៃ ទោះបីលោកមិនឈឺធ្ងន់ក៏ដោយ។ លោក Sarote បន្តថា NACC បានរកឃើញអង្គហេតុ សាក្សី និងភស្តុតាងគ្រប់គ្រាន់ ដើម្បីធ្វើការស៊ើបអង្កេត ដូច្នេះបានចាប់ផ្តើមបន្តសំណុំរឿងនេះ។ លោកបន្តទៀតថា ការស៊ើបអង្កេតនឹងផ្តោតលើមន្ត្រីចំនួន ១២នាក់នៅនាយកដ្ឋានកែប្រែ មន្ទីរពេទ្យ និងនគរបាល។ លោក ថាក់ស៊ីន បានវិលត្រឡប់ចូលស្រុកវិញកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីបាននិរទេសខ្លួនអស់រយៈពេល ១៥ឆ្នាំ។...
ក្រុមហ៊ុន ឃុន សៀ សហការជាមួយបរទេសអភិវឌ្ឍន៍«ទីក្រុងមេគង្គឃី» លើផ្ទៃដីជាង ២០០ហិចតា
ក្រុមហ៊ុន ឃុន សៀ គ្រុប និងក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប បានសហការគ្នាអភិវឌ្ឍន៍ទីក្រុងថ្មីមួយលើទឹកដីក្រុងអរិយក្សត្រឈ្មោះថា «ទីក្រុងមេគង្គឃី - Mekong Quay»
សម្តេច ហ៊ុន ម៉ាណែត មានជំនឿខ្ពស់ថា តំបន់អរិយក្សត្រនឹងមានភាពរីកចម្រើនដូចរាជធានីភ្នំពេញ
ទីក្រុងអរិយក្សត្រនឹងមានការរីកចម្រើនដូចរាជធានីភ្នំពេញ ដែលប្រមូលផ្តុំដោយហេដ្ឋារចនាសម្ព័ន្ធ និងអគារខ្ពស់ៗនាពេលខាងមុខ ខណៈការអភិវឌ្ឍទីក្រុងទំនើបថ្មី «មេគង្គឃី»












