កូនចៅស្រីៗនៃសម្ពន្ធ ជីប ម៉ុង ម្នាក់ៗស្រស់ស្អាត និងពូកែរៀបចំខ្លួន

នា​ថ្ងៃ ជីប ម៉ុង គ្រុប រៀបចំ​កម្មវិធី​ធំ​ប្រចាំ​ឆ្នាំ ២០២៦ កន្លងទៅថ្មីៗនេះ ​គ្រួសារលោកនៃអ្នក​ឧកញ៉ា លាង ឃុន, អ្នក​ឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា លាង ហួង និង​ឧកញ៉ា លាង ពៅ ព្រម​ទាំង​កូន​ៗ​ប្រុស​ស្រី បាន​មក​ជួបជុំ​គ្នា​។

តាមដានជាមួយយើង៖ Million Times

ជីប ម៉ុង គ្រុប បាន​រៀបចំ​កម្មវិធី​ធំ និង​តម្រូវ​ឲ្យ​គ្រប់​គ្នា​នៃ​អ្នក​ចូលរួម​គ្រង​ឈុត​ពណ៌​ខ្មៅ ក្នុង​ថ្ងៃ​តែ​មួយ។ ដូចគ្នា​នេះ​ដែរ​គ្រួសារ​អ្នក​ឧកញ៉ា លាង ម៉េង ក៏​ដូច​បុគ្គលិក និង​ដៃគូ​សហការ​ទូទៅ​ដែរ បាន​ជ្រើសរើស​សម្លៀកបំពាក់​ពណ៌​ខ្មែរ និង​ជា​យីហោ​ល្បីល្បាញ។

ពិសេស​កូនចៅ​ស្រី​ៗ​តែ​ម្ដង​ក្នុង​មាន​កញ្ញា នីកូល, អ៊ឹង វត្តី ហៅ Marshell និង​កញ្ញា អ៊ឹង វីនីកា ព្រម​ទាំង​លោកស្រី គឹម ចាន់ណា តែម្ដង។ នា​កម្មវិធី​នេះ​ដែរ សម្ពន្ធ ជីប ម៉ុង ក៏​បាន​ប្រកាស​ណែនាំ​ដល់​អ្នក​បន្ត​វេន​វ័យ​ក្មេង​ដែល​ជា​កូន​ចៅ​របស់​លោក​អ្នក​ឧកញ៉ា, អ្នក​ឧកញ៉ា និង​ឧកញ៉ា ដែល​ជា​កូន​ៗ។

អ្វី​ដែល​អ្នក​គាំទ្រ ដៃគូ​សហការ​ឃើញ គឺ​កូន​ចៅ​ស្រី​ៗ​នៃ​សម្ពន្ធ ជីប ម៉ុង ពិត​ជា​ស្រស់​ស្អាត​ដូច​តារា ហើយ​ក៏​បាន​រៀបចំ​តុបតែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត​ជាមួយ​ម៉ាក​យីហោ​ល្បី​ៗ។

គួរ​បញ្ជាក់​ថា ជីប ម៉ុង គ្រុប បាន​រៀបចំ​កម្មវិធី​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ អូស៊ីអាយស៊ី កាលពី​ពេល​ថ្មី​ៗ ដោយ​មាន​ដៃគូ​សហការ​រាប់​ពាន់​នាក់៕

អត្ថបទ៖ ឆដា, រូបភាព៖ Khmer Beverages