លោកស្រី សុភា បុត្រឈរ ដែលជាសប្បុរសជនខ្មែររស់នៅក្រៅប្រទេស ដែលតែងតែឈឺឆ្អាលនឹងសុខទុក្ខប្រជាជនខ្មែរ ហើយបានចូលរួមយ៉ាងសកម្មក្នុងការជួយដល់ជនក្រីក្រ និងជនរងគ្រោះដោយសារសង្គ្រាមកាលពីឆ្នាំមុន ត្រូវបាន ត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា»។

ណូ សុភា ត្រូវបានព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា«ឧកញ៉ា»។ យោងតាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

មហាជនពិតជាពេញចិត្ត និងអបអរដល់លោកស្រី សុភា បុត្រឈរ និងសា្វមី ព្រមទាំងគ្រួសារ ជួបតែសុភមង្គល វិបុលសុខ និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ៖ ឆដា, រូបភាព៖ Sophea MD



