ថ្មីៗនេះមង្គលការថៅកែអនឡាញដ៏ល្បី ឡុង ម៉ានិច ដែលបានរៀបចំយ៉ាងអធិកអធម និងអញ្ជើញអស់នូវបុគ្គលល្បីៗលើវិថី skincare។ ក្នុងនោះ ក៏មានវត្តមានលោកស្រី លាង ធារ៉ា ដែលជាថៅកែហាងគ្រឿងអលង្ការ និងផលិតផលថែរក្សាសម្រស់ចូលរួមកម្មវិធីសិរីមង្គលនោះដែរ។


អ្នកម្ដាយកូន ៣ លោកស្រី ធារ៉ា មិនដែលរំលងរោងណា ដែលមិនរៀបចំខ្លួនយ៉ាងល្អស្អាតឥតខ្ចោះនោះឡើយ។ ដោយពេលបង្ហាញវត្តមាននៅកម្មវិធីណាមួយហើយ មិនថាសម្លៀកបំពាក់ សក់ ការផាត់មុខឡើយ គឺថាតែងតែលេចធ្លោ សមរូបសមរាងតូចស្រឡូន។
សម្លៀកបំពាក់យ៉ាងប្រណីតទាំងឈុតបុរាណ និងសម័យ លោកស្រី លាង ធារ៉ា បានបង្ហាញខ្លួនយ៉ាងច្បាស់ជាមួយកាបូបប្រេន Christian Dior តម្លៃរាប់ពាន់ដុល្លារ។ សម្រាប់កាបូប Dior Miss Caro Top Handle Pouch តម្លៃ ២ ៣៩០ ដុល្លារ របស់ភរិយាឧកញ៉ា ឌី ជោត ស៊ីគ្នាគ្រប់យ៉ាងជាមួយអ្នកជំនួញស្រីរូបនោះ។






ដ្បិតថាជាថៅកែស្រីនៃហាងគ្រឿងអលង្ការ ប៉ុន្តែលោកស្រី លាង ធារ៉ា មិនបានតុបតែងខ្លួនជាមួយគ្រឿងពេជ្រស្អេកស្កះឡើយ ដោយមានតែខ្សែកត្បូង ចិញ្ចៀន និងនាឡិកាពស់ប្រេន Bulgari ដ៨ទាន់សម័យ៕
អត្ថបទ៖ ឆដា, រូបភាព៖ T&L Jewelry



