លោកស្រី ជួប មាន ដែលជាម្ចាស់ថោនគ្រុប តែងតែត្រូវបានគេលើកសរសើរពីរូបសម្រស់ស្រស់ស្អាត និងពូកែលេង Fashion ប្រេនល្បីៗស័ក្ដិសមជាមួយរូបរាង សម្លៀកបំពាក់ គ្រប់ពេលវេលាតែម្ដង។


អំឡុងពេលលោកស្រី ជួប មានទៅចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្តីពី កិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា អគ្គនាយិកាក្រុមហ៊ុន ថោន អេនធើធេនម៉ិនគ្រុប ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណី និងមានបន្ថែមគ្រឿងអលង្ការប្រេន Dior ។
ក្រវិល Dior Tribales Earrings Gold-Finish Metal with White Resin Pearls and Crystals ដែលមានតម្លៃខ្ទង់ពាន់ដុល្លារ ជាមួយឈុតផាមួងខ្មែរដ៏ស្រស់ស្អាត។ បូករួមស្បែកជើង Jimmy Choo Light Bronze Crystal Love 85 Pumps តម្លៃ ២ ៧៥៥ ដុល្លារ ស៊ីគ្នាជាមួយឈុត និងក្រវិល។

គួរបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាលោកស្រី ជួប មាន បានលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុននាពេលកន្លងមក និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកជាមួយក្រសួងទេសចរណ៍ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា តាមរយៈការផលិតមាតិកាផ្សព្វផ្សាយ កម្មវិធីកម្សាន្ត និងសកម្មភាពកីឡា សិល្បៈ វប្បធម៌ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យទស្សនាកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។

អត្ថបទ៖ឆដា, រូបភាព៖ Huot Hak



