កូនប្រសាប្រុសសេដ្ឋី ម្ចាស់សាលា CIA ជះរាងសង្ហាថ្ងៃមង្គលការមួយនាឡិកា cartier

បើ​ទោះ​ជា​មង្គលការ​ដ៏​ធំ​ប្រចាំ​ចុង​ឆ្នាំ​របស់​ត្រកូល​សេដ្ឋី​មួយ​រូប​បញ្ចប់​ហើយ​ក៏​ដោយ តែ​ដិតដាម​ក្នុង​​ភ្នែក​មហាជន​នៅ​ឡើយ។ ដោយ​ប្រណីតភាព និង​រូប​សម្បត្តិ ព្រម​ទាំង​ទ្រព្យធន​នៃ​ម្ចាស់​កម្មវិធី កាន់តែ​ធ្វើឲ្យ​គេ​ភ្ញាក់ផ្អើល។

តាមដានជាមួយយើង៖ Million Times

មង្គលការ​ កូនស្រី​សេដ្ឋី ត្រាំង លី ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​ស្ថាបនិក​សាលា CIA First International School Cambodia Language Academy ជាមួយ​កូន​កំលោះ​រូប​សង្ហា​នាម អ៊ាង រិទ្ធី។ សម្រាប់​កូន​កំលោះ ក្នុង​ថ្ងៃ​មង្គលការ​មិន​បាន​តុបតែង​លម្អ​ដោយ​គ្រឿង​អលង្ការ​អ្វីឡើយ តែ​ត្រឹម​នាឡិកា​ដ៏​ប្រណីត​១ គ្រប់គ្រាន់​បាត់​ទៅ​ហើយ។

នាឡិកា​ដ៏​ប្រណីត​របស់​កូន​ប្រសា​ប្រុស​ម្ចាស់​សាលា CIA ជា​ម៉ាក Cartier ដែល​ជា​ផលិតផល​របស់​អ៊ីតាលី ហើយ​មាន​ឈ្មោះ​បោះ​សំឡេង​ល្បីល្បាញ​លើ​ពិភពលោក។ ម៉ូដែល​ដែល​កូន​កំលោះ​បាក់​មាន​ឈ្មោះ​ថា Santos de Cartier Chronograph watch។

កំលោះ​រូប​សង្ហា​នាម អ៊ាង រិទ្ធី បាន​ពាក់​នាឡិកា Santos de Cartier Chronograph watch មាន​តម្លៃ ១១ ៦០០ ដុល្លារ បង្ហាញ​រូបរាង​យ៉ាង​ស្រស់​សង្ហា និង​មាន​ទំនុកចិត្ត​នា​ថ្ងៃ​ពិសេស​របស់​ខ្លួន៕

អត្ថបទ៖ ឆដា, រូបភាព៖ The ring wedding cambodia