យាយស្រួយ អ្នកជំនួញអនឡាញដែលមានវោហារស័ព្ទ ហើយក៏មានផលិតផលថែរក្សាសម្រស់ល្បីល្បាញនៅលើទីផ្សារបានទិញរថយន្តស៊េរីទំនើប Brabus មួយគ្រឿងកាលពីពេលថ្មីៗនេះ។



ម្ចាស់ហាងគុយទាវទឹកភក់ និងម្ចាស់ជាផលិតផល skincare ជាច្រើនប្រភេទទើបនាំសមាជិកថ្មី Brabus 800 Mercedes-AMG E63 S តម្លៃខ្ទង់ជាង ៣០ ម៉ឺនដុល្លារ ដែលនោះនៅមិនទាន់គិតលើពន្ធនាំចូល។ កាលពីអំឡុងចុងឆ្នាំ ២០២៤ កន្លងទៅអ្នកម្ចាស់ប្រេនរូបនេះ ក៏ធ្លាប់ទិញរថយន្តលក្ខណៈគ្រួសារ តម្លៃរាប់ម៉ឺនដុល្លារផងដែរ។
មហាជនអ្នកតាមដានម្ចាស់ប្រេនរបស់ខ្មែរជាច្រើនសង្កេតឃើញថា តាំងពី យាយស្រួយ សម្រាលកូនភ្លោះរួចមក ជំនួញកាន់តែជោគជ័យ ដោយបន្តទិញឡានតម្លៃថ្លៃៗ និងបានសាងសង់លំនៅឋានធំស្កឹមស្កៃថែទៀតផង។
មិនតែប៉ុណ្ណោះ អ្នកជំនួញអនឡាញរូបនេះ កាន់តែហ៊ឺហាជាមួយសម្ភារៈនិយមផ្សេងៗ ព្រមទាំងការតុបតែងរៀបចំខ្លួនកាន់តែស្រស់ស្អាតឡើងរាល់ថ្ងៃ។ គួរបញ្ជាក់ផងដែរថាមួយរយៈនេះអ្នកលក់អីវ៉ាន់អនឡាញជាច្រើនដែលជាម្ចាស់ប្រេនផលិតផលថែរក្សាសម្រស់ បាននិយមឡាន Brabus របស់អាល្លឺម៉ង់នេះខ្លាំងណាស់៕






អត្ថបទ៖ ឆដា, រូបភាព៖