មង្គលការកូនស្រីម្ចាស់សាលាអន្តរជាតិ CIA ពោរពេញដោយប្រណីតភាព គ្រប់​ជ្រុងជ្រោយ​

កាលពី​ម្សិលមិញ​មាន​មង្គលការ​លំដាប់​អភិជន​មួយ​គូ​ទៀត​ហើយ ដោយ​កូន​ក្រមុំ​នាម តែ សូដាណេ ជា​កូនស្រី​សេដ្ឋី ត្រាំង លី ប្រធាន​ក្រុមប្រឹក្សា​ភិបាល និង​ជា​ស្ថាបនិក​សាលា CIA First International School Cambodia Language Academy និង​ក្រុមហ៊ុន GA General Engineering។

តាមដានជាមួយយើង៖ Million Times

កូន​ស្រី​សេដ្ឋី ត្រាំង លី ម្ចាស់សាលា CIA First International School និង​ក្រុមហ៊ុន​​វិនិយោគ​លើ​វិស័យ​អប់រំ ចំណេះ​ទូទៅ មជ្ឈមណ្ឌល​ភាសា​អង់គ្លេស ការ​ផ្គត់ផ្គង់​ម៉ាស៊ីនត្រជាក់ គ្រឿង​បរិក្ខារ និង​ប្រព័ន្ធ​បឺត​ខ្យល់ ជាមួយ​កំលោះ​រូប​សង្ហា​នាម អ៊ាង រិទ្ធី។

មង្គលការ​ដែល​ពោរពេញ​ទៅ​ដោយ​ប្រណីត​ភាព​ទាំង​សាមី​ម្ចាស់​កម្មវិធី ភ្ញៀវ​កិត្តិយស និង​ការ​រៀបចំ​ពោរពេញ​ទៅ​ដោយ​ផ្កា​ស្រស់ និង​ក្បាច់​បុរាណ​ខ្មែរ នរណា​ៗ​ឃើញ​ហើយ​ក៏​ស្ងើចសរសើរ​ដែរ។ កម្មវិធី​ដ៏​ធំ​នា​ចុង​ឆ្នាំ ២០២៥ នេះ​ក៏​មាន​ការ​ចូលរួម​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល, មន្ត្រី​រាជការ និង​អ្នក​ជំនួញ​ធំ​ៗ​លំដាប់​ប្រទេស។

កូន​កំលោះ​សង្ហា និង​កូន​ក្រមុំ​ដ៏​ស្រស់​សោភា បាន​តុបតែង​ខ្លួន​ក្នុង​ឈុត​បុរាណ​ខ្មែរ​យ៉ាង​អស្ចារ្យ អម​ដោយ​គ្រឿង​អលង្ការ​ដ៏​ភ្លឺចិញ្ចាច។ ចំណែក​ភ្ញៀវ​ប្រុស​ស្រី​វ័យ​ក្មេង​របស់​កូន​កំលោះ​កូន​ក្រមុំ​វិញ​ក៏​តុបតែង​រាងកាយ ផាត់​មុខ​ស្អាត​ៗ​រៀង​ខ្លួន​ផង​ដែរ។

សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​កូនស្រី​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​ស្ថាបនិក​សាលា CIA First International School ហើយ​ក៏​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​ឧកញ៉ា​កម្ពុជា​រូប​នោះ រៀបចំ​ឡើង​យ៉ាង​អធិកអធម​តាម​ប្រពៃណី​ខ្មែរ នៅ​មជ្ឈមណ្ឌល ដឺព្រេមៀ សេនធឺរ សែនសុខ កាលពីថ្ងៃទី១៩ ខែ​តុលា ឆ្នាំ២០២៥៕

អត្ថបទ៖ឆដា, រូបភាព៖ One Memory