Tag: ចិន

Home » ចិន » Page 8
ចិន​ដាក់​ចេញ​ច្បាប់​ថ្មី ដើម្បី​បង្កើន​វិធានការ​ប្រឆាំង​នឹង​ទណ្ឌកម្ម​បរទេស

ចិន​ដាក់​ចេញ​ច្បាប់​ថ្មី ដើម្បី​បង្កើន​វិធានការ​ប្រឆាំង​នឹង​ទណ្ឌកម្ម​បរទេស

នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានចុះហត្ថលេខាលើបទបញ្ជាមួយដើម្បីអនុវត្តច្បាប់ថ្មីសម្រាប់ការពង្រឹងវិធានការរបស់ប្រទេសចិនចំពោះទណ្ឌកម្មបរទេស។ នេះបើតាមរដ្ឋាភិបាលចិនកាលពីថ្ងៃចន្ទ ដែលសារព័ត៌មាន Reuters ដកស្រង់ចុះផ្សាយ។ ច្បាប់ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ប្រឆាំងទណ្ឌកម្មបរទេសរបស់ចិនដែលត្រូវបានអនុម័តក្នុងឆ្នាំ២០២១ ចែងថា បុគ្គល ឬអង្គភាពដែលពាក់ព័ន្ធក្នុងការបង្កើត ឬអនុវត្តវិធានការរើសអើងប្រឆាំងនឹងពលរដ្ឋ ឬអង្គភាពនានាអាចត្រូវបានដាក់ក្នុងបញ្ជីប្រឆាំងទណ្ឌកម្មដោយរដ្ឋាភិបាលចិន។ តាមច្បាប់នេះ អ្នក​ដែល​ស្ថិត​ក្នុង​បញ្ជី​អាច​នឹង​ត្រូវ​បដិសេធ​មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​ចិន ឬ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ប្រទេស​ចិន។ ជាមួយគ្នានេះ ទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងប្រទេសចិនអាចត្រូវបានរឹបអូស ឬបង្កក ហើយពួកគេអាចត្រូវបានរឹតបន្តឹងមិនឱ្យធ្វើអាជីវកម្មជាមួយអង្គភាព ឬមនុស្សនៅក្នុងប្រទេសចិន។ បទប្បញ្ញត្តិថ្មីចែងលម្អិតអំពីវិស័យដែលបុគ្គល និងអង្គការបរទេសអាចត្រូវបានរឹតបន្តឹង ទាំងនោះរួមមាន៖ ការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សេវាច្បាប់ ការការពារបរិស្ថាន សេដ្ឋកិច្ច និងពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ សុខភាព និងកីឡា។ បទប្បញ្ញត្តិនេះក៏កំណត់នូវជំហានដែលរដ្ឋាភិបាលចិនអាចអនុវត្តដើម្បីអនុវត្តវិធានការតបត ដូចជាការហាមឃាត់ ឬរឹតបន្តឹងបុគ្គល និងអង្គការពីការនាំចូល និងនាំចេញទំនិញ និងបច្ចេកវិទ្យាដែលពាក់ព័ន្ធ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានដោះស្រាយជាមួយនឹងការទប់ស្កាត់ពាណិជ្ជកម្ម និងការវិនិយោគពីទីផ្សារលោកខាងលិចសំខាន់ៗ។ ប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ទំនិញរបស់ចិនជាមួយនឹងពន្ធបន្ថែម ២០% ចាប់តាំងពីខែកុម្ភៈ ហើយអាចមានបន្ថែមទៀតនៅដើមខែមេសា។ ជាការឆ្លើយតប ប្រទេសចិនបានដាក់ពន្ធប្រឆាំង អនុវត្តការទប់ស្កាត់លើការនាំចេញធនធានមួយចំនួន...

ក្រុមហ៊ុនយក្សចំនួន ៨៦ មកពី ២១ប្រទេសមានសុទិដ្ឋិនិយមលើប្រទេសចិន សម្លឹងមើលឱកាសវិនិយោគកាន់តែច្រើន

ក្រុមហ៊ុនយក្សចំនួន ៨៦ មកពី ២១ប្រទេសមានសុទិដ្ឋិនិយមលើប្រទេសចិន សម្លឹងមើលឱកាសវិនិយោគកាន់តែច្រើន

វេទិកាអភិវឌ្ឍន៍ចិន China Development Forum (CDF) ដែលជាសន្និសីទអន្តរជាតិដ៏សំខាន់របស់ប្រទេសចិនក្នុងឆ្នាំនេះ

នាយករដ្ឋមន្រ្តីចិនព្រមានអំពី “ការកើនឡើងអស្ថិរភាព” ក្នុងវេទិកាធុរកិច្ចចំពោះមុខ CEO ធំៗលើពិភពលោក

នាយករដ្ឋមន្រ្តីចិនព្រមានអំពី “ការកើនឡើងអស្ថិរភាព” ក្នុងវេទិកាធុរកិច្ចចំពោះមុខ CEO ធំៗលើពិភពលោក

នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានជំរុញឱ្យប្រទេសនានាបើកទីផ្សាររបស់ពួកគេដើម្បីប្រឆាំងនឹងការកើនឡើងនៃអស្ថិរភាព និងភាពមិនច្បាស់លាស់

ចិន មិនទាន់យល់ព្រមឲ្យ BYD សាងសង់រោងចក្រនៅម៉ិកស៊ិក ទេ បារម្ភបច្ចេកវិទ្យាលេចធ្លាយដល់អាមេរិក

ចិន មិនទាន់យល់ព្រមឲ្យ BYD សាងសង់រោងចក្រនៅម៉ិកស៊ិក ទេ បារម្ភបច្ចេកវិទ្យាលេចធ្លាយដល់អាមេរិក

ប្រទេសចិនកំពុងពន្យារពេលការយល់ព្រមឱ្យ BYD សាងសង់រោងចក្រនៅប្រទេសម៉ិកស៊ិក

ចិន រំពឹងដំណើរបេសកកម្មលោក ស៊ុន ចាន់ថុល ទាក់ទាញបាននូវគម្រោងវិនិយោគជាច្រើនពីខេត្តហ៊ឺណាន

ចិន រំពឹងដំណើរបេសកកម្មលោក ស៊ុន ចាន់ថុល ទាក់ទាញបាននូវគម្រោងវិនិយោគជាច្រើនពីខេត្តហ៊ឺណាន

កិច្ចខិតខំប្រឹងប្រែងរវាងថ្នាក់ដឹកនាំកម្ពុជា និងចិន ក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ជាមួយនឹងដំណើរបេសកកម្មរបស់ប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ក្រុមហ៊ុន ២ត្រៀមបោះទុន ២០០លានដុល្លារដាំដុះ ប្រមូលទិញដំឡូងមី និងរោងចក្រកែច្នៃ នាំចេញទៅក្រៅប្រទេស

ក្រុមហ៊ុន ២ត្រៀមបោះទុន ២០០លានដុល្លារដាំដុះ ប្រមូលទិញដំឡូងមី និងរោងចក្រកែច្នៃ នាំចេញទៅក្រៅប្រទេស

ក្រុមហ៊ុនចំនួន ២ មានគម្រោងបោះទុនវិនិយោគប្រមូលទិញដំឡូងមី ដាំដុះដំណាំដំឡូងមី និងរោងចក្រកែច្នៃនៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់

CEO ក្រុមហ៊ុនបរទេសធំៗ នឹងសម្រុកទៅកាន់ចិនសម្រាប់កិច្ចប្រជុំកំពូលសំខាន់ៗ ហើយជួបលោក Xi

CEO ក្រុមហ៊ុនបរទេសធំៗ នឹងសម្រុកទៅកាន់ចិនសម្រាប់កិច្ចប្រជុំកំពូលសំខាន់ៗ ហើយជួបលោក Xi

នាយកប្រតិបត្តិបរទេសរាប់សិបនាក់នឹងធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងខែនេះ សម្រាប់សន្និសីទអភិវឌ្ឍន៍ដ៏លេចធ្លោមួយ

ហាងលក់ទំនិញប្រណីតៗនៅចិនសម្រុកបិទទ្វារជាបន្តបន្ទាប់ ក្រោយប្រជាជនផ្អាកចាយលុយ

ហាងលក់ទំនិញប្រណីតៗនៅចិនសម្រុកបិទទ្វារជាបន្តបន្ទាប់ ក្រោយប្រជាជនផ្អាកចាយលុយ

ហាងលក់ទំនិញប្រណីតៗនៅចិនសម្រុកបិទទ្វារជាបន្តបន្ទាប់ ក្រោយប្រជាជនផ្អាកចាយលុយ

ធនាគារធំបំផុតនៅចិន ICBC បញ្ចេញកញ្ចប់មូលនិធិ ១១ពាន់លានដុល្លារ គាំទ្រវិស័យឯកជន

ធនាគារធំបំផុតនៅចិន ICBC បញ្ចេញកញ្ចប់មូលនិធិ ១១ពាន់លានដុល្លារ គាំទ្រវិស័យឯកជន

ធនាគារធំបំផុតនៅចិន ICBC បញ្ចេញកញ្ចប់មូលនិធិ ១១ពាន់លានដុល្លារ គាំទ្រកំណើនសេដ្ឋកិច្ចជាតិ