លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដឹកនាំដោយលោកប្រធាន Yasuto Watanabe នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា។
Tag: សេដ្ឋកិច្ច
ADB ៖ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៤,៥% ក្នុងឆ្នាំ ២០២៦ ក្នុងករណីស្ថានភាពនៅមជ្ឈិមបូព៌ាធូរស្រាលឆាប់រហ័ស
សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើង ៤,៥% ក្នុងឆ្នាំ២០២៦ ប្រសិនបើការរំខានដល់ទីផ្សារទំនិញសកល បង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា មិនត្រូវបានអូសបន្លាយយូរ នេះបើយោងតាមបាយការណ៍សេដ្ឋកិច្ចពិសេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។
កំណើនសេដ្ឋកិច្ចកម្ពុជារំពឹងថានឹងកើនដល់ជិត ៥ ភាគរយ ក្នុងឆ្នាំ ២០២៦ នេះ
កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករថានឹងកើនឡើងដល់ ៤,៩ ភាគរយ ជាមួយនឹងអត្រាអតិផរណា ២,៩ ភាគរយនៅឆ្នាំ ២០២៦ ដោយសារភាពមិនប្រាកដប្រជាពីខាងក្រៅបានជះឥទ្ធិពលដល់សន្ទុះកំណើន។
បញ្ញាសិប្បនិម្មិត (AI) នឹងក្លាយជាកម្លាំងចលករជំរុញសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា
បញ្ញាសិប្បនិម្មិត (AI) នឹងក្លាយជាកម្លាំងចលករជំរុញសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។ នេះបើយោងតាមអ្នកជំនាញអន្តរជាតិមកពីក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខមួយក្នុងប្រទេសចិន ដែលបានចែករំលែកយុទ្ធសាស្ត្រ និងបទពិសោធន៍ជាក់ស្តែងអំពីការអនុវត្តបច្ចេកវិទ្យា AI ។
ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ៖ វិស័យសាធារណៈត្រៀមខ្លួនរួចរាល់ក្នុងការប្រើប្រាស់ប្រាក់រៀល ដើម្បីពង្រឹងអធិបតេយ្យនៃសេដ្ឋកិច្ចជាតិ
ស្ថាប័នរដ្ឋបានដើរតួនាទីឈានមុខគេក្នុងការប្រើប្រាស់ប្រាក់រៀល ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងជានាយកខុទ្ទកាល័យ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
ប្រាក់រៀលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជនបទ និងអាជីវកម្មខ្នាតតូច
ប្រាក់រៀលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជនបទ និងអាជីវកម្មខ្នាតតូច តាមរយៈប្រព័ន្ធបង់ប្រាក់ឌីជីថលដូចជា KHQR ឬ Bakong ដែលមានភាពរហ័ស ចំណាយទាប និងមិនបារម្ភពីរឿងខាតបង់លើអត្រាប្តូរប្រាក់ឡើយ។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា។
កម្ពុជា-ដាណឺម៉ាក ឯកភាពជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ
កម្ពុជា និងដាណឺម៉ាក ឯកភាពជំរុញការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន ទាំងក្នុងក្របខណ្ឌនៃការទូតនយោបាយជា ពិសេសគឺសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។
សម្តេចប្រធានរដ្ឋសភា៖ ភាពធន់ជាតិចាំបាច់ត្រូវមានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ មានសាមគ្គីភាព និងឯកភាពសង្គមជាធ្លុងមួយ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា មានប្រសាសន៍លើកឡើងថា ភាពធន់ជាតិ ចាំបាច់ត្រូវមានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ មានសាមគ្គីភាព និងឯកភាពសង្គមជាធ្លុងមួយ រួមជាមួយនឹងប្រសិទ្ធភាព និងសមត្ថភាពនៃស្ថាប័នជាតិ ព្រមទាំងមានទស្សនវិស័យជាយុទ្ធសាស្ត្រដ៏ច្បាស់លាស់។
កំណើនក្នុងវិស័យយានយន្ត បង្ហាញពីការបើកចំហរសេដ្ឋកិច្ចទីផ្សារសេរី និងការបើកទូលាយសម្រាប់ការវិនិយោគនៅកម្ពុជា
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា កំណើនក្នុងវិស័យយានយន្តនៅកម្ពុជា បានបង្ហាញពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកចំហរសេដ្ឋកិច្ចទីផ្សារសេរី និងការបើកទូលាយសម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតឱកាសការងារ ព្រមទាំងឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋខ្មែរ។
ឯកឧត្តម ហ៊ុន ម៉ានី៖ យើងអាចរងការឈឺចាប់ ប៉ុន្តែដំណើរការសេដ្ឋកិច្ចសង្គមត្រូវតែទៅមុខ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា យើងអាចរងការឈឺចាប់ ឈឺចាប់ទាំងកាយ ឈឺចាប់ទាំងចិត្ត ប៉ុន្តែដំណើរការសេដ្ឋកិច្ចសង្គមត្រូវតែទៅមុខ












