ថៅកែឡេ អ៊ាន សៀវម៉ី ជាសេដ្ឋិនីម្នាក់ដែលមានរសនិយមខ្ពស់ចំពោះជីវិតហ៊ឺហា និងប្រើសុទ្ធតែរបស់របរប្រេនៗ។ ក្នុងនោះអ្វីដែលសង្កេតឃើញអគ្គនាយិកាក្រុមហ៊ុន CASTLE E DIAMOND CO.,LTD ដូរម៉ូដ និងម៉ាកកាបូបឡូយៗខ្លាំង។



អ្នកជំនួញដ៏ស្រស់ប្រិមប្រិយ និងជោគជ័យខ្លាំងលើវិថីអនឡាញ មានអចលនទ្រព្យហូរហៀរ ដោយមានទាំងនៅស្រុកខ្មែរ និងនៅក្រៅប្រទេសទាំងផ្ទះ ឡានស៊េរីទំនើប។ មិនតែប៉ុណ្ណោះថៅកែផលិតផលថែរក្សាសម្រស់រូបនេះ មានរបស់របរប្រើប្រាស់ក្នុងផ្ទះ និងជីវិតប្រចាំថ្ងៃក៏ត្រូវតែប្រេនផងដែរ។
ងាកមកមើលម៉ូដកាបូបដៃដែលម្ចាស់ផលិតផលគ្រឿងថែរក្សាសម្រស់មានងារជាឧកញ៉ារូបនេះប្រើ ឃើញថាជាម៉ាកយីហោរបស់ពួកអឺរ៉ុបទាំងអស់។ តស់មកស្គាល់ពីតម្លៃកាបូប និងម៉ាកយីហោដែលថៅកែឡេ អ៊ាន សៀវម៉ី ចូលចិត្តប្រើ៖
១. Mini Lady Dior Bag តម្លៃ ៥ ៩៣១ ដុល្លារ

២. Louis Vuitton Amethyste Ostrich Capucines Mini Bag តម្លៃ ៨ ២៦២ ដុល្លារ


៣. GUCCI – Gg Marmont Shoulder Bag តម្លៃ ២ ៥៥០ ដុល្លារ


៤. Louis Vuitton Monogram Mini Bumbag តម្លៃ ២ ៧១០ ដុល្លារ


អត្ថបទ៖ ឆដា, រូបភាព៖ ម៉ី ព្រះនាងតូច