ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ក្នុងយុគសម័យឌីជីថលបច្ចុប្បន្ន កម្ពុជាត្រូវការជាចាំបាច់ នូវរដ្ឋបាលសារពើពន្ធមួយដែលទំនើប និងឆ្លាតវៃដើម្បីផ្ដល់ភាពងាយស្រួល, តម្លាភាព និងគណនេយ្យភាពជូនអ្នកជាប់ពន្ធ។
Author: Manuk Bee (Bee Manuk)
លោក Casey Barnett៖ អាមេរិកប្រកាសលុបចោលការហាមឃាត់នៃការលក់អាវុធមកឱ្យកម្ពុជា
ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសលុបចោលការហាមឃាត់ចុងក្រោយនៃការលក់អាវុធមកឱ្យប្រទេសកម្ពុជា ដែលវាបង្ហាញកាន់ច្បាស់ពីពីទំនុកចិត្តរបស់អាមេរិកចំពោះកម្ពុជា និងបើកផ្លូវឱ្យកម្ពុជាទិញបច្ចេកវិទ្យាទំនើបៗរបស់អាមេរិក។
អ្នកឧកញ៉ាវ័យក្មេងមួយរូប គ្រោងបង្កើតរោងចក្រដំឡើង tablet ដំបូងគេនៅកម្ពុជា
អ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន គ្រោងបោះទុនប្រមាណ ១០ លានដុល្លារ សម្រាប់ដំណាក់ដំបូង ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍អេឡិចត្រូនិក (tablet) ដែលជារោងចក្រដំបូងគេនៅកម្ពុជា ដើម្បីជំរុញឧស្សាហកម្ម ៤.០ និងនាំយកបច្ចេកវិទ្យាតម្លៃសមរម្យមកកម្ពុជា។
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី នឹងបន្តផ្សព្វផ្សាយសក្តានុពលវិនិយោគនៅកម្ពុជា ទៅកាន់ឥណ្ឌូនេស៊ី
កម្ពុជា និងឥណ្ឌូនេស៊ី នឹងជំរុញការតភ្ជាប់ទំនាក់ទំនងធុរកិច្ច និងបង្កើនទំហំពាណិជ្ជកម្ម ពិសេសតាមរយៈការជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងអ្នកវិនិយោគឥណ្ឌូនេស៊ី និងកម្ពុជា ខណៈឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ថានឹងបន្តផ្សព្វផ្សាយពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ទៅកាន់សហគមន៍ធុរកិច្ចឥណ្ឌូនេស៊ី។
កម្ពុជា-ប៉ាគីស្ថាន ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគបន្ថែមទៀត
កម្ពុជា និងប៉ាគីស្ថាន បានពិនិត្យមើលលទ្ធភាព ដើម្បីពង្រីកទំហំពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគបន្ថែមទៀត ខណៈទិន្នន័យរហូតមកដល់ពេលនេះ បង្ហាញថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានប្រមាណតែ ៥៣ លានដុល្លារទេក្នុងឆ្នាំ២០២៥ កន្លងទៅនេះ។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា។
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបានជិត ៤០% ហើយ
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់នៅថ្ងៃទី២ ខែកុគគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន៣៩,២%ហើយ គិតត្រឹមបំណាច់ខែមករា ឆ្នាំ២០២៦ (រយៈពេលសាងសង់៤៨ ខែ-គ្រោងបញ្ចប់ឆ្នាំ ២០២៨)។
អបអរសាទរ! ផ្លូវថ្មើរជើងចតុមុខ ក្លាយជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយរបស់រាជធានីភ្នំពេញ
ផ្លូវថ្មើរជើងចតុមុខ ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយរបស់រាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការបានរយ:ពេល ១ ឆ្នាំហើយ។ នេះបើយោងការបញ្ជាក់របស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៦។
អ្នកឧកញ៉ា បណ្ឌិត សំ សុខនឿន បង្ហើបពីគម្រោងអភិវឌ្ឍន៍ខុនដូតម្លៃសមរម្យនាឆ្នាំ ២០២៧ ខាងមុខ
អ្នកឧកញ៉ា បណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP បានបង្ហើបពីគម្រោងអភិវឌ្ឍន៍ខុនដូតម្លៃសមរម្យនៅនាឆ្នាំ ២០២៧ ខាងមុខ ខណៈបច្ចុប្បន្ន អ្នកឧកញ៉ា បណ្ឌិត បាននិងកំពុងផ្តោតលើជំនួញក្នុងវិស័យអចលនវត្ថុចំនួន ២ ក្នុងចំណោម ៥ ប្រភេទ។
ក្រសួងការងារ និងKOICA ពិភាក្សាលើការអនុវត្តគម្រោង ដើម្បីលើកកម្ពស់ជំនាញយុវជនកម្ពុជា និងឱកាសទទួលបានការងារធ្វើនៅប្រទេសកូរ៉េ
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ឆយ ម៉ូន ជុង (CHOI Moon Jung) នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា និងគណៈប្រតិភូ លើការអនុវត្ត «គម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្មនៅកម្ពុជា ឆ្នាំ២០២៦–២០៣០»កាលពីថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។
ឯកឧត្តម ហួត ហាក់៖ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី អនុម័តផែនការការងារសហប្រតិបត្តិការអាស៊ានបូកបីឆ្នាំ ២០២៦-២០៣០
រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន និង សាធារណរដ្ឋកូរ៉េ) អនុម័តផែនការការងារសហប្រតិបត្តិការអាស៊ានបូកបីឆ្នាំ ២០២៦-២០៣០ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីលើកទី២៥។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ហួត ហាក់ ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។












