ម្ចាស់ហាងមាសពេជ្រដ៏ល្បីនៅទីក្រុងភ្នំពេញ បុប្ផាគន្ធមិនត្រឹមដឹកនាំជំនួញជោគជ័យ មានកេរ្តិ៍ឈ្មោះឡើយ លោកស្រី បាខាល់ បុប្ផាគន្ធ ក៏ត្រូវគេទទួលស្គាល់ថាជាស្រ្តីមានរូបសម្រស់ស្រស់ស្អាតខ្លាំងផងដែរ។

ជាម្ចាស់ហាងគ្រឿងអលង្ការដែលកំពុងទទួលបានការគាំទ្រពីសំណាក់អតិថិជននាពេលនេះ ហើយកាលពីអតីតកាល លោកស្រីជាក្មេងស្រីចាប់កំណើតនៅក្នុងគ្រួសារ ដែលប្រកបរបរគ្រឿងអលង្ការនេះផ្ទាល់តែម្ដង តាំងពីជំនាន់ជីដូនជីតាមកម្ល៉េះ។
ការងារជាអ្នកគ្រប់គ្រងហាង ហាងមាសពេជ្រ បុប្ផាគន្ធ រវល់យ៉ាងណា ក៏លោកស្រី មិនភ្លេចថែរក្សាសម្រស់ រូបរាងឡើយ។ ទាំងស្អាត រាងស្រឡូន ស្លៀកពាក់អ្វីក៏សម ធ្វើឲ្យហាងមាសពេជ្រ បុប្ផាគន្ធ មានលោកស្រី ជាម៉ូដែលផ្សព្វផ្សាយពីគ្រឿងអលង្ការផ្ទាល់។
បើនិយាយពីរសនិយមក្នុងការប្រើសម្ភារប្រេនវិញច្បាស់ថាលោកស្រី បាខាល់ បុប្ផាគន្ធ មិនឲ្យចាញ់នារីអភិជនដទៃឡើយ។ ក្នុងនោះកាបូបដៃ កាន់ក្នុងកម្មវិធីផ្សេងៗ និងសម្រាប់លេងតែងតែខុសម៉ូដ និងប្រេនគ្នាជានិច្ច។
៥ កាបូបប្រេនខាងក្រោមសុទ្ធសឹងជាម៉ូដលំដាប់ពិភពលោក និងមានតម្លៃក្បែរខ្ទង់ម៉ឺនដុល្លារ៖
១. Louis Vuitton Capucines តម្លៃ ៩ ២០០ ដុល្លារ


២. Hermès Dore Chèvre Chamkilight Metallic Mini Constance 18 Permabrass Hardware តម្លៃ ៣០ ០០០ ដុល្លារ។


៣. Serpentine Mini Top Handle Bag តម្លៃ ៧ ៥៥២ ដុល្លារ


៤. Chanel Small Bag with Top Handle តម្លៃ ៧ ១៩៨ ដុល្លារ

៥. Chanel Medium 25 Hobo Bag Dark Brown Suede Antique Gold Hardware តម្លៃ ១២ ០០០ ដុល្លារ

អត្ថបទ៖ ឆដា, រូបភាព៖ Bophakun Bakhal



