លោកស្រី សុភា បុត្រឈរ តែងទទួលបានការកោតសរសើរ និងមានការតាមដានពីសំណាកមហាជន ពិសេសប្រជាពលរដ្ឋខ្មែរ។ មិនត្រឹមចិត្តល្អ រូបសម្ផស្សស្រស់ល្អឡើយ សេដ្ឋិនីដែលមានស្វាមីម្ចាស់ក្រុមហ៊ុនធំនៅអាល្លឺម៉ង់រូបនេះ មានភាពប៉ិនប្រសព្វការងារផ្ទះសម្បែង និងរៀបចំម្ហូបអាហារខ្លាំង។


កាន់តែពិសេសការរៀបចំតុបតែងខ្លួនសេដ្ឋិនី សុភា រឹតតែទទួលបានការសរសើរថែមទៀត ព្រោះតែភាពឈ្លាសវៃក្នុងការជ្រើសរើសប្រេនគ្រប់យ៉ាង មកស្លៀកពាក់មើលទៅស្រស់ស្អាតរហូត មិនថាប្រចាំថ្ងៃ ឬរ៉ូបចូលរួមកម្មវិធី។
សម្រាប់ការធ្វើដំណើរវិញ លោកស្រី សុភា លោកស្រី សុភា ប្រើប្រាស់យន្តហោះឯកជន ពេលឆ្លងប្រទេសម្ដងៗ ដែលធ្វើឲ្យសេដ្ឋិនីរូបនេះ ទទួលបានការស្ញប់ស្ញែង។


បើនិយាយពីរូបរាងវិញ លោកស្រី សុភា បុត្រឈរ ស្រឡូនស្អាត កម្ពស់បានទៀតនោះ ពិតជាសមជាមួយប្រេនល្បីៗលំដាប់ពិភពលោក មិនថាប្រេនរបស់ប្រទេសបារាំង និងអ៊ីតាលីឡើយ។ មិនត្រឹមតែសម្លៀកបំពាក់ កាបូបស្បែកជើង វ៉ែនតា គ្រឿងអលង្ការ និយាយរួមប្រេនពីចុងសក់ ដល់ចុងជើងដែរ។
ជាសេដ្ឋិនីដែលមានទាំងទ្រព្យធន ហើយក៏ជាមនុស្សមានចិត្តសប្បុរសផងដែរ ទាំងនៅខ្មេរ និងអាល្លឺម៉ង់ លោកស្រី សុភា បុត្រឈរ និងលោក Udo Böttcher ជាស្វាមី ព្រមទាំងម្ចាស់ក្រុមហ៊ុន Böttcher Agបានបរិច្ចាគថវិការាប់លានដុល្លារ៕


អត្ថបទ៖ ឆដា, រូបភាព៖ Sophea MD



