ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តឱ្យវិនិយោគិនអារ៉ាប់ មកវិនិយោគនៅកម្ពុជា ដើម្បីពង្រឹងពាណិជ្ជកម្ម និងភាពជាដៃគូយូរអង្វែងរវាងប្រទេសទាំងពីរ។
ក្រុមហ៊ុនជប៉ុនជាច្រើន កំពុងសម្លឹងមើលឱកាសក្នុងការវិនិយោគថ្មីៗនៅកម្ពុជា
បណ្ដាក្រុមហ៊ុនជប៉ុនកំពុងស្វែងរកឱកាសក្នុងការផ្លាស់ប្ដូរទីតាំងផលិតកម្ម (Re-location)នៅក្នុងតំបន់ ខណៈកម្ពុជាមានសក្ដានុពលខ្ពស់ក្នុងការទាក់ទាញវិនិយោគិនជប៉ុន។ បើយោងតាមការលើកឡើងរបស់ លោកសាស្ត្រាចារ្យ តេតស៊ូយ៉ា វ៉ាតាណាបេ (Tetsuya WATANABE) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និងអាស៊ីបូព៌ា (ERIA)។
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី នឹងបន្តផ្សព្វផ្សាយសក្តានុពលវិនិយោគនៅកម្ពុជា ទៅកាន់ឥណ្ឌូនេស៊ី
កម្ពុជា និងឥណ្ឌូនេស៊ី នឹងជំរុញការតភ្ជាប់ទំនាក់ទំនងធុរកិច្ច និងបង្កើនទំហំពាណិជ្ជកម្ម ពិសេសតាមរយៈការជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងអ្នកវិនិយោគឥណ្ឌូនេស៊ី និងកម្ពុជា ខណៈឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ថានឹងបន្តផ្សព្វផ្សាយពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ទៅកាន់សហគមន៍ធុរកិច្ចឥណ្ឌូនេស៊ី។
គម្រោងវិនិយោគចំនួន ២២ មានទុនសរុបប្រមាណ ៤០០ លានដុល្លារ នឹងលេចរូបរាងនៅភូមិភាគឦសាន
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) នាព្រឹកថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យសម្រេចលើការផ្តល់គោលការណ៍ លើកទឹកចិត្តពិសេស ជាលើកទី ៣ សម្រាប់គម្រោងវិនិយោគចំនួន ២២ ក្រោមទុនវិនិយោគសរុបប្រមាណ ៣៩៥ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារបានប្រមាណ ៤ ១៦០ កន្លែង។
គម្រោងវិនិយោគថ្មីចំនួន ៥ តម្លៃជាង ១២០ លានដុល្លារ នឹងបង្ហាញរូបរាងនៅខេត្តមណ្ឌលគីរី
ខេត្តមណ្ឌលគីរីនឹងទទួលបានគម្រោងវិនិយោគថ្មីចំនួន ៥ តម្លៃជាង ១២០ លានដុល្លារ បន្ទាប់ពីក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) ដឹកនាំកិច្ចពិភាក្សាលើគម្រោងវិនិយោគ ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី និងកម្មវិធីចុះជួបផ្ទាល់ជាមួយក្រុមហ៊ុន/សហគ្រាស នៅខេត្តមណ្ឌលគីរី។
កម្ពុជា ស្នើឱ្យអារ៉ាប៊ីសាអូឌីត ជុំវិញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើអារ៉ាប៊ីសាអូឌីត ជុំវិញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងប្រទេសទំាងពីរឱ្យកាន់ តែរីកចម្រើនឡើង។
បរិយាកាសវិនិយោគអំណោយផលរបស់កម្ពុជា ជួយឱ្យវិស័យឯកជនឱ្យកាន់តែរីកចម្រើន
ក្រុមហ៊ុន TotalEnergies បានលើកឡើងថា កិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការប្រឹងប្រែងធ្វើឱ្យ បរិយាកាសធុរកិច្ចនិងវិនិយោគកាន់តែប្រសើរទ្បើង បានជួយសម្រួលដល់វិស័យឯកជនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
គម្រោងវិនិយោគនៅភូមិភាគឦសាន ចំនួន ១៣ ក្រោមទុន ៦៦០ លានដុល្លារ នឹងចាប់ផ្តើមអនុវត្តនៅដើមឆ្នាំក្រោយ
ស្ថិតក្រោមគម្រោងជំរុញការវិនិយោគក្នុងភូមិភាគឦសាន គម្រោងវិនិយោគចំនួន ១៣ ក្រោមទុនវិនិយោគសរុបប្រមាណ ៦៦០ លានដុល្លាអាមេរិក ស្ថិតក្នុងខេត្តក្រចេះ, ចំនួន ៤ ក្នុងខេត្តមណ្ឌលគិរី, និង ចំនួន ៣ ក្នុងខេត្តរតនគិរី នឹងចាប់ផ្តើមអនុវត្ត នាដើមឆ្នាំ ២០២៦។
សំណើសុំវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន មានការកើនឡើងជាបន្តបន្ទាប់
បើតាមក.វ.ឦសាន មានការកើនឡើងជាបន្តបន្ទាប់លើការស្នើគម្រោងវិនិយោគ និងការផ្តល់គោលការណ៍វិនិយោគ ស្ថិតក្នុងក្របខណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន។
ក្រុមហ៊ុនចិនមួយ មកស្វែងយល់អំពីឱកាសវិនិយោគ ក្នុងឧស្សាហកម្មផលិតឈើកែច្នៃនៅកម្ពុជា
គណៈប្រតិភូក្រុមហ៊ុន កត់សម្គាល់ឃើញថា ប្រទេស កម្ពុជាពិតជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយគោលបំណងនៃទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងឧស្សាហកម្មឈើដាំ ដោយគ្រោងនឹងវិនិយោគតាំងពីដើមទីដល់ចុងទី មានន័យថាចាប់តាំងពីការបណ្តុះកូនឈើ រហូតដល់ការកែច្នៃជាផលិតផលតែម្តង។












