រដ្ឋាភិបាល Archives - Millions times

ភូមិភាគឦសាន ក្លាយជាទិសដៅអាទិភាពរបស់រដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
ស្ទឹងត្រែង៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងចាត់ទុកភូមិភាគឦសាន ដែលរួមមានខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងក្រចេះ ជាទិសដៅអាទិភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងតំបន់ឦសាន និងតំបន់កណ្ដាលប្រទេស។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ សម្ដេចធិបតីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានខិតខំជំរុញការអភិវឌ្ឍនៅភូមិភាគឦសាន តាមរយៈការពង្រឹងមូលធនមនុស្ស និងការកែលម្អសេវាសាធារណៈ ជាពិសេសក្នុងវិស័យសុខាភិបាល អប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានផ្ដោតលើការពង្រីកការតភ្ជាប់ភូមិភាគឦសានជាមួយរាជធានីភ្នំពេញ បណ្ដាខេត្តជុំវិញ និងប្រទេសជិតខាង តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសផ្លូវជាតិ និងស្ពាន។

សម្ដេចធិបតីបានបន្តថា ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅតំបន់នេះ ក៏ជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយផ្ដោតលើការលើកកម្ពស់វិស័យកសិកម្ម កសិឧស្សាហកម្ម ទេសចរណ៍ធម្មជាតិ និងពាណិជ្ជកម្មឆ្លងដែន ព្រមទាំងការទាក់ទាញវិនិយោគតាមរយៈការពង្រីកបណ្ដាញផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត និងទូរគមនាគមន៍។

សម្ដេចធិបតីបានលើកឡើងថា ភូមិភាគឦសានមានលក្ខខណ្ឌមួយចំនួនដែលធ្វើឱ្យតំបន់នេះមិនទាន់មានភាពប្រកួតប្រជែងដូចប៉ូលសេដ្ឋកិច្ចផ្សេងៗ ដោយសារចម្ងាយពីទីប្រជុំជន មជ្ឈមណ្ឌលសេដ្ឋកិច្ច និងចំណុចតភ្ជាប់តាមផ្លូវអាកាស និងផ្លូវទឹក។

ទោះជាយ៉ាងណា សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ភូមិភាគឦសានក៏មានសក្ដានុពលដែលតំបន់ផ្សេងមិនមាន ដោយមានឱកាសខ្ពស់ក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍។

សម្ដេចធិបតីមានប្រសាសន៍ថា៖ «អ្វីដែលសំខាន់ យើងត្រូវមើលអ្វីដែលយើងមាន ហើយយើងព្យាយាមទាញយកផល ដើម្បីអភិវឌ្ឍន៍នៅកន្លែងនេះ» ។

សម្រាប់ខេត្តស្ទឹងត្រែង ដែលស្ថិតនៅភាគឦសាននៃប្រទេស ក៏មានសក្ដានុពលជាច្រើនផ្នែក ពិសេសធនធានធម្មជាតិ និងទីតាំងភូមិសាស្ត្រដែលអាចជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការតភ្ជាប់ពាណិជ្ជកម្មឆ្លងដែន។

ខេត្តស្ទឹងត្រែងមានព្រំប្រទល់ខាងជើងជាប់ខេត្តចំប៉ាសាក់ និងខេត្តអាត់តាពើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយមានបណ្ដោយព្រំដែនប្រមាណ ២៥៥គីឡូម៉ែត្រ ខណៈខាងត្បូងជាប់ខេត្តក្រចេះ និងមណ្ឌលគិរី ខាងកើតជាប់ខេត្តរតនគិរី និងខាងលិចជាប់ខេត្តព្រះវិហារ និងកំពង់ធំ។

ខេត្តនេះក៏មានទន្លេសំខាន់ៗចំនួនបួនហូរកាត់ រួមមានទន្លេមេគង្គ ទន្លេកុង ឬសេកុង ទន្លេសាន ឬសេសាន និងទន្លេស្រែពក។ ក្នុងនោះ ទន្លេមេគង្គហូរកាត់ចំកណ្ដាលខេត្តពីជើងទៅត្បូង ចាប់ពីព្រំប្រទល់ប្រទេសឡាវដល់ខេត្តក្រចេះ និងជាប្រភពសំខាន់នៃធនធានមច្ឆាជាតិ និងប្រព័ន្ធជីវៈចម្រុះអេកូឡូស៊ី។

រាជរដ្ឋាភិបាលរំពឹងថា ការបន្តវិនិយោគលើមូលធនមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ ព្រមទាំងការទាញយកសក្ដានុពលក្នុងវិស័យសំខាន់ៗ នឹងជួយជំរុញសកម្មភាពសេដ្ឋកិច្ច និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងភូមិភាគឦសាន និងតំបន់កណ្ដាលប្រទេស៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖   Million Times

second...

x

The post ភូមិភាគឦសាន ក្លាយជាទិសដៅអាទិភាពរបស់រដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច appeared first on Millions times.

រដ្ឋាភិបាល​ ​និង​វិស័យ​ឯកជន ​ឯកភាព​វិធានការ​ដោះស្រាយ​បញ្ហា​ប្រឈម​​សម្រាប់​វិស័យ​ ​SMEs​
​ភ្នំពេញ​៖​ ​រដ្ឋាភិបាល​ ​និង​វិស័យ​ឯកជន​ផ្នែក​កម្មន្ត​សាល ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ​(​SMEs​) ​និង​សេវាកម្ម​ ​បាន​ឯកភាព​លើ​វិធានការ​ជាក់លាក់​មួយចំនួន​ ​ដើម្បី​បន្ត​ដោះស្រាយ​បញ្ហា​ប្រឈម ​និង​លើកកម្ពស់​បរិយាកាស​ធុរកិច្ច​ ​បន្ទាប់ពី​កិច្ចប្រជុំ​លើក​ទី​៤​ ​របស់​ក្រុមការងារ​ «​គ» ​នៃ​វេទិកា​រដ្ឋាភិបាល​–​ផ្នែក​ឯកជន​។

​កិច្ចប្រជុំ​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​៦​ ​ខែសីហា ​ឆ្នាំ​២០២៦​ ក្រោម​សហអធិបតីភាព​របស់​ ​ឯកឧត្តម​ ហែម​ វណ្ណឌី ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​និង​ន​វានុវត្តន៍​ ​និង​ឧកញ៉ា ​តែ​ ​តាំង​ប៉ ​អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​បាន​ផ្តោត​លើ​ការ​ពិនិត្យ​ ​និង​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​របស់​វិស័យ​កម្មន្ត​សាល ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​វិស័យ​សេវាកម្ម​។

​សមាគម​ឧកញ៉ា​កម្ពុជា​ ​ត្រូវបាន​តំណាង​ដោយ​ ​អ្នក​ឧកញ៉ា​បណ្ឌិត​ ​សំ ​សុខ​នឿន​ សមាជិក​ក្រុមប្រឹក្សាភិបាល​ ​ដោយ​អនុវត្ត​តាម​ការ​ចាត់តាំង​របស់​អ្នក​ឧកញ៉ា ​គួន​ ធីតា ​អនុ​ប្រធាន​សមាគម​ទទួលបន្ទុក​ប្រចាំ​ខែសីហា ​និង​តាម​ការ​ណែនាំ​របស់​លោក​អ្នក​ឧកញ៉ា ​លី ​យ៉ុង​ផាត់​ ​ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា​។​

ក្នុង​កិច្ចប្រជុំ​ វិស័យ​ឯកជន​បាន​លើក​បញ្ហា​ប្រឈម​សំខាន់​ៗ​ចំនួន​ ​១៣​ ​ដែល​ប៉ះពាល់​ដល់​ការ​ធ្វើ​អាជីវកម្ម​ ​រួមមាន​ការ​នាំចូល​ ​និង​ផលិតកម្ម​អំបិល ​ការ​ទទួលបាន​ហិរញ្ញប្បទាន ​ការ​លើកទឹកចិត្ត​វិនិយោគ​ ​ថ្លៃ​អគ្គិសនី​ នីតិវិធី​ផ្តល់​អាជ្ញាបណ្ណ​អាជីវកម្ម​ ​ការ​អនុវត្ត​បទប្បញ្ញត្តិ​បរិស្ថាន​ ​កង្វះ​កម្លាំង​ពលកម្ម​ជំនាញ​ ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី ​ការ​បញ្ជាក់​ស្តង់ដា​ផលិតផល​ ការ​អភិវឌ្ឍ​សហគ្រាស​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​និង​ការ​ពង្រឹង​អនុលោម​ភាព​អាជីវកម្ម​លក់​អនឡាញ​។

​ថ្លែង​បើក​កិច្ចប្រជុំ​ ​ឯកឧត្តម​ ហែម​ វណ្ណឌី ​បាន​គូសបញ្ជាក់​ថា​ «​តម្លៃ​នៃ​យន្តការ​វេទិកា​រដ្ឋាភិបាល​–​ផ្នែក​ឯកជន​នេះ​ ​មិន​ស្ថិត​នៅលើ​ចំនួន​បញ្ហា​ដែល​ត្រូវបាន​លើកឡើង​នោះ​ទេ​ ​ប៉ុន្តែ​ស្ថិត​នៅលើ​សមត្ថភាព​ក្នុង​ការ​ប្រែក្លាយ​បញ្ហា​ប្រឈម​ទៅជា​ដំណោះស្រាយ​ដែល​មាន​ភាព​ច្បាស់លាស់​ ​អាច​អនុវត្ត​ ​និង​តាមដាន​បាន​»​។

​លោក​បាន​បន្ថែម​ថា​ ​បញ្ហា​ប្រឈម​របស់​វិស័យ​ឯកជន​ ក្នុង​ករណី​ជាច្រើន​ ​កើត​ចេញ​ពី​គម្លាត​រវាង​គោលនយោបាយ​ ការ​អនុវត្ត​ ​និង​បទពិសោធន៍​ជាក់ស្តែង​របស់​ធុរកិច្ច​។

​ជា​លទ្ធផល​ ​អង្គប្រជុំ​បាន​ឯកភាព​លើ​វិធានការ​មួយចំនួន​ ​រួមមាន​ការ​បន្ត​ធ្វើ​សាមញ្ញ​កម្ម​នីតិវិធី​ និង​រដ្ឋបាល​ ​ពន្លឿន​ឌីជីថលូបនីយកម្ម​សេវា​សាធារណៈ​ ​ពង្រឹង​ការ​គាំទ្រ​សហគ្រាស​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​ពង្រីក​ការ​បណ្តុះបណ្តាល​ជំនាញ​ស្រប​តាម​តម្រូវការ​ឧស្សាហកម្ម​ ​ព្រមទាំង​គាំទ្រ​ផ្នែក​បច្ចេកទេស​ ហិរញ្ញវត្ថុ​ ​និង​ទីផ្សារ​ និង​កំណត់​យន្តការ​តាមដាន​ការ​អនុវត្ត​ ​ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​វិធានការ​ទាំងនោះ​។

​ការ​ចូលរួម​របស់​សមាគម​ឧកញ៉ា​កម្ពុជា​ ​ក្នុង​កិច្ចប្រជុំ​នេះ​ ត្រូវបាន​លើកឡើង​ថា​ ​បាន​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញាចិត្ត​របស់​សមាគម​ក្នុង​ការ​ធ្វើជា​ស្ពាន​តភ្ជាប់​រវាង​វិស័យ​ឯកជន ​និង​រាជ​រដ្ឋាភិបាល​ ​ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម ​លើកកម្ពស់​បរិយាកាស​ធុរកិច្ច​ ​និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖   Million Times

second...

x

The post រដ្ឋាភិបាល​ ​និង​វិស័យ​ឯកជន ​ឯកភាព​វិធានការ​ដោះស្រាយ​បញ្ហា​ប្រឈម​​សម្រាប់​វិស័យ​ ​SMEs​ appeared first on Millions times.

រាជរដ្ឋាភិបាលប្តេជ្ញាពង្រឹង SME ឱ្យក្លាយជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ច
ភ្នំពេញ​៖​ រាជ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ ​(​FASMEC​) ​ដើម្បី​ពង្រឹង​វិស័យ​ ​SME​ ​ឱ្យ​ក្លាយជា​កម្លាំង​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ប្រកបដោយ​ចីរភាព​ និង​បរិយា​បន្ន​។

​ការ​ប្តេជ្ញា​នេះ​ត្រូវបាន​បញ្ជាក់​នៅក្នុង​ជំនួប​រវាង​ឯកឧត្តម​ ស៊ុន ​ចាន់​ថុល ​ឧប​នាយក​រដ្ឋមន្ត្រី​ ​និង​អនុ​ប្រធាន​ទី​១​ ​CDC​ ​និង​គណៈប្រតិភូ ​FASMEC​ ​ដឹកនាំ​ដោយ​ឧកញ៉ា ​តែ​ ​តាំង​ប៉ ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ ​FASMEC​ ​កាលពី​រសៀល​ថ្ងៃទី​២៩​ ​ខែកក្កដា ​ឆ្នាំ​២០២៦​។

​ជំនួប​នេះ​មាន​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋ​ ​និង​តំណាង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុង​ស្រុក​ ​ដើម្បី​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​របស់​រាជ​រដ្ឋាភិបាល​។​

ក្នុង​ជំនួប​នេះ​ ​FASMEC​ ​បាន​លើកឡើង​នូវ​មតិ​យោបល់​ ​និង​តម្រូវការ​រួម​របស់​សហគ្រិន​ក្នុង​ស្រុក​ ​ជាពិសេស​ការ​ពង្រឹង​ និង​ពង្រីក​ខ្សែ​ច្រវាក់​តម្លៃ​ផលិតកម្ម​ក្នុង​ស្រុក​ ​ព្រមទាំង​ការ​សម្រួល​នីតិវិធី​រដ្ឋបាល​ និង​បទដ្ឋាន​គតិយុត្ត ​ឱ្យ​កាន់តែ​សាមញ្ញ ​ឆាប់រហ័ស​ និង​អំណោយផល​ដល់​ការ​ធ្វើ​អាជីវកម្ម​។​

មតិ​យោបល់​ទាំងនេះ​ត្រូវបាន​ឯកឧត្តម​ ស៊ុន ​ចាន់​ថុល​យកចិត្តទុកដាក់​ ​និង​ស្វាគមន៍​ ​ខណៈ​ឯកឧត្តម​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​បន្ត​ធ្វើ​ការ​ជិតស្និទ្ធ​ជាមួយ​ ​FASMEC​ ​ក្នុង​ស្មារតី​ជួយ​ជ្រោមជ្រែង​ ​ដើម្បី​ប្រែក្លាយ​វិស័យ​ ​SME​ ​ទៅជា​ក្បាល​ម៉ាស៊ីន​ដ៏​មាន​ថាមពល​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​។

​ការ​លើកកម្ពស់​ ​SME​ ​ក៏​ជា​អាទិភាព​ដែល​ ​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​បាន​សង្កត់ធ្ងន់​ផងដែរ​ ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​២៤​ ​ខែកក្កដា​។ ​សម្តេច​ធិបតី​ ​បាន​ណែនាំ​ឱ្យ​ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​កំណែទម្រង់​សំខាន់​ៗ​ពាក់ព័ន្ធ​នឹង​ ​SME​ ​ដោយ​ផ្អែក​លើ​យោបល់​របស់​ប្រជាពលរដ្ឋ​ ​និង​លទ្ធផល​នៃ​ការ​សិក្សា​ ​និង​ការ​ពិគ្រោះយោបល់​ជាមួយ​តួអង្គ​ពាក់ព័ន្ធ​ ​ជាពិសេស​វិស័យ​ឯកជន​។

​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​បាន​លើកឡើង​ពី​ការ​កែទម្រង់​ ​CDC​ ​តាមរយៈ​ការ​វាយតម្លៃ​ ​រៀបចំ​ ​និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ ​ព្រមទាំង​បង្កើន​ប្រសិទ្ធភាព​ការងារ​ និង​ការ​អនុវត្ត​នីតិវិធី​របស់​ស្ថាប័ន​។

​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​បាន​បញ្ជាក់​ថា​ ​រាជ​រដ្ឋាភិបាល​ចង់​កាត់បន្ថយ​ការ​ឱ្យ​ម្ចាស់​អាជីវកម្ម​យក​ឯកសារ​រត់​ទៅ​តាម​ស្ថាប័ន​ជាច្រើន​ ​ដោយ​ជំរុញ​ការ​ភ្ជាប់​ប្រព័ន្ធ​ ​Online​ ​ឬ​មធ្យោបាយ​ផ្សេង​ទៀត​ ​ដើម្បីឱ្យ​ស្ថាប័ន​អាច​សម្របសម្រួល​ការងារ​គ្នា​បាន​ ​និង​ធ្វើឱ្យ​នីតិវិធី​ចុះឈ្មោះ​ ​ចុះបញ្ជី​ ​និង​បង្កើត​ ​SME​ ​កាន់តែ​ងាយស្រួល​ និង​ឆាប់រហ័ស​។

​សម្តេច​ធិបតី​ នាយក​រដ្ឋមន្ត្រី​ ​ក៏​បាន​ជំរុញ​ឱ្យ​ពង្រឹង​ផលិតកម្ម​ក្នុង​ស្រុក​ ​ខណៈ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​បិទ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ ​ដោយ​ចាត់ទុក​ការ​សម្រួល​ដល់​ការ​បង្កើត​ ​និង​ប្រតិបត្តិការ​របស់​ ​SME​ ​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​សមត្ថភាព​ខ្លួនឯង​ និង​ផលិតកម្ម​ក្នុង​ស្រុក​។

​នៅ​ចុងបញ្ចប់​នៃ​ជំនួប​ ​FASMEC​ ​បាន​នាំយក​ផលិតផល​ក្នុង​ស្រុក​របស់​សហគ្រាស​សមាជិក​មក​ដាក់​បង្ហាញ​។ ​ឯកឧត្តម​ ស៊ុន ​ចាន់​ថុល ​បាន​សម្តែង​ការ​សាទរ​ចំពោះ​ភាព​ច្នៃប្រឌិត ​ភាព​សម្បូរបែប​ និង​សមត្ថភាព​ផលិត​របស់​សហគ្រិន​ខ្មែរ​។

​ឯកឧត្តម​ ស៊ុន ​ចាន់​ថុល ​បាន​ណែនាំឱ្យ​ម្ចាស់​សហគ្រាស​យកចិត្តទុកដាក់​លើ​គុណភាព​ ​និង​សុវត្ថិភាព​ផលិតផល​ ព្រមទាំង​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​ ​ដើម្បី​កាត់បន្ថយ​ការ​នាំចូល​ ​និង​ឈាន​ទៅរក​ការ​នាំចេញ​ផលិតផល​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​នា​ពេល​ខាងមុខ​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖   Million Times

second...

x

The post រាជរដ្ឋាភិបាលប្តេជ្ញាពង្រឹង SME ឱ្យក្លាយជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ច appeared first on Millions times.

រាជ​រដ្ឋាភិបាល​នឹង​ដាក់ចេញ​នូវ​វិធានការ​មុត​ស្រួច​ ​ជួយ​ដោះស្រាយ​បញ្ហា​សំខាន់​ៗ​ក្នុង​វិស័យ​ ​SME​
​សម្ដេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​ ​នៃ​កម្ពុជា​ ​បាន​សម្តែង​ការ​អរគុណ​ចំពោះ​ការ​ចូលរួម​ជា​មតិ​យោបល់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ​ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​ប្រឈម​នានា​ដែល​សហគ្រាស​ធុន​តូច​និង​មធ្យម​ ​(​SME​) ​ជួបប្រទះ​ ហើយបាន​ណែនាំ​ឱ្យ​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​បំផុត​នូវ​កំណែទម្រង់​ដ៏​សំខាន់​ ​មួយ​ពាក់ព័ន្ធ​នឹង​ SME​។ ​

​ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី​ ​កាលពី​ថ្ងៃទី​២៤​ កក្កដា​ ​ម្សិលមិញ​ ​សម្ដេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​បាន​ថ្លែង​ថា​ ​ផ្អែក​លើ​យោបល់​របស់​បងប្អូន​និង​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ ពិគ្រោះយោបល់​បន្ថែម​ជាមួយ​តួអង្គ​ពាក់ព័ន្ធ​ ​ជាពិសេស​វិស័យ​ឯកជន ​រាជ​រដ្ឋាភិបាល​នឹង​ដាក់ចេញ​នូវ​វិធានការ​មុត​ស្រួច​មួយចំនួន​ដើម្បី​ដោះស្រាយ​បញ្ហា​សំខាន់​ៗ​ជូន​ ​SME​។​

​សម្ដេច​ ធិបតី​ ហ៊ុន​ ​ម៉ាណែត ​បាន​ថ្លែង​ថា​ ​ដើម្បីឱ្យ​សេដ្ឋកិច្ច​រីកចម្រើន​ ​យើង​ត្រូវ​ពង្រឹង​ខ្លួនឯង​។​ ក្នុង​ន័យ​នេះ​មាន​កិច្ចការងារ​ពីរ​ដែល​នឹង​ធ្វើ​កំណែទម្រង់​។ ​កំណែទម្រង់​ទី​១​ ​គឺ​កំណែទម្រង់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(​CDC​)​ដោយ​ធ្វើ​ការ​វាយតម្លៃ​ ​រៀបចំ​ ​និង​ធ្វើ​វិសោធនកម្ម​ច្បាប់​។ ​ទី​២.​គឺ​បង្កើន​ប្រសិទ្ធភាព​របស់​ ​CDC​ ​បង្កើន​ទម្ងន់​ការងារ​អនុវត្ត​ដែល​នីតិវិធី​មួយចំនួន​ត្រូវ​ធ្វើ​។

​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ​មានប្រសាសន៍​ថា​ ​ឥឡូវនេះ​មនុស្ស​កាន់​ឯកសារ​រត់​ទៅ​រក​ស្ថាប័ន​ បន្តិច​ទៀត​អត់​មាន​មនុស្ស​កាន់​ឯកសារ​រត់​ទៅ​ស្ថាប័ន​ទេ​ ​មនុស្ស​មក​តែ​មួយ​កន្លែង​គត់ ​ហើយ​ឯកសារ​ត្រូវ​រត់​ទៅ​ស្ថាប័ន​ខ្លួនឯង​ តាម​បណ្ដាញ​ ​Online​ ​ឬ​មធ្យោបាយ​ណាមួយ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រទាក់​ក្រឡា​គ្នា​ ​ជាពិសេស​ការ​កែសម្រួល​នីតិវិធី​មួយចំនួន​ក្នុង​ការ​បង្កើត​ ​SME​ ​ដើម្បីឱ្យ​ស្ថាប័ន​ទាំងអស់​ងាយស្រួល​ក្នុង​ការ​ធ្វើ​ការងារ​រួម​។

​ខណៈ​កម្ពុជា​និង​ថៃ​បិទ​ព្រំដែន​ ​សម្ដេច​ធិបតី​ ​ជំរុញ​ការ​ផលិត​ក្នុង​ស្រុក​ឱ្យ​បាន​ច្រើន​។ ​ដូច្នេះ​ ​សម្ដេច​ចង់ឱ្យ​នីតិវិធី​ក្នុង​ចុះឈ្មោះ​ ​ចុះបញ្ជី​ ​បង្កើត​SME​ ​កាន់តែ​ងាយស្រួល​និង​ឆាប់រហ័ស​។

​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ ​SME​ ​នេះ​ ​សម្ដេច​ធិបតី​ ​បាន​ប្រកាស​ថា​ «​ឥឡូវ​ខ្ញុំ​មូរ​ដៃ​អាវ​ពីរ ​គឺ​ដោះស្រាយ​រឿង​ព្រំដែន​ ​ហើយ​ចូល​វ៉ៃ​រឿង​Scam​  ​តែ​ឥឡូវ​រឿង​ ​SME​ ​នេះ​ខ្ញុំ​មូរ​ដៃ​អាវ​ដែរ​ហើយ​ ​ដែល​ប៉ះពាល់​ប្រជាពលរដ្ឋ​ដែល​យើង​ចេញ​ទៅ​ប្ដេជ្ញាចិត្ត​ ​ហើយ​ស្រែក​ថា​ ​ឥឡូវនេះ​យើង​ត្រូវតែ​ធ្វើឱ្យ​បាន​ ​ជួយ​សម្រួល​គាត់​ ត្រូវតែ​ដោះ​ដើម្បីឱ្យ​ផលប្រយោជន៍​រួម ​ដើម្បី​ភាព​ជឿជាក់ ​បើ​យើង​គង់តែ​ដោះ​ ​កុំ​ចាំ​យូរ​ ​បាទ​ ​ហើយ​ខ្ញុំ​នឹង​ចូល​ជាមួយ​ ​ហើយ​ខ្ញុំ​នឹង​ចូល​ដើម្បី​ជំរុញ​ ​ហើយ​ខ្ញុំ​នឹង​ចូល​ដើម្បី​បង្កើន​អា​ហ្នឹង​ បាទ ​អីចឹង​មូរ​ដៃ​អាវ​ មិន​មែន​ទៅ​ធ្វើ​ជំនួស​ទេ ​បាន​ន័យ​ថា​ ​ខ្ញុំ​នៅ​ដើម្បី​ជួយ​ហើយ​ជំរុញ​នៅ​អង្គភាព​ដែល​ត្រូវ​ទទួលខុសត្រូវ​ ​ហើយ​យើង​នឹង​រៀបចំ​នូវ​អង្គភាព​មួយ​ដែល​នៅក្រោម​CDC​ ​ឬ​ក្រោម​ណា​ដែល​វា​នៅ​ចំ​ជាមួយគ្នា​ដើម្បី​ជា​អង្គភាព​សម្របសម្រួល​រួម​»​។

​សេចក្តីប្រកាស​ព័ត៌មាន​ ស្តីពី​ លទ្ធផល​កិច្ចប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី​ ​កាល​ម្សិលមិញ​ ​ក៏​បាន​ឱ្យដឹង​បន្ថែម​ថា​ ​សម្តេច​ធិបតី​ ​បាន​ណែនាំ​ឱ្យ​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​បំផុត​នូវ​កំណែទម្រង់​ដ៏​សំខាន់​ ​មួយ​ពាក់ព័ន្ធ​នឹង​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ ​(​SME​) ​ដោយ​ត្រូវ​សហការ​គ្នា​ធ្វើ​យ៉ាងណា​ឱ្យ​ដំណើរការ​ចុះបញ្ជី​ ​ប្រព្រឹត្តទៅ​បាន​លឿន​រហ័ស ​ដោយ​មិន​តម្រូវឱ្យ​សហគ្រិន​ត្រូវ​សុំ​ច្បាប់​ក្រសួង​ ស្ថាប័ន​ច្រើន​កន្លែង​ដូច​ពីមុន​ឡើយ​ ​ពោលគឺ​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ធ្វើការ​ជាមួយគ្នា​ ​ដើម្បី​សម្រួល​នីតិវិធី​ទាំងអស់​ជូន​ដល់​អ្នកស្នើសុំ​ចុះបញ្ជី​ ​ហើយ​ត្រូវការពារ​ផលប្រយោជន៍​របស់​ពួកគេ​ តាមរយៈ​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ឱ្យ​មាន​ប្រសិទ្ធភាព​។

​សម្តេច​ធិបតី​ ​បាន​បញ្ជាក់​ថា​ ​សម្តេច​នឹង​តាមដាន​ដោយ​ផ្ទាល់​ដើម្បី​ជំរុញ​ឱ្យ​ការងារ​នេះ​សម្រេចបាន​ជោគជ័យ​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖   Million Times

second...

x

The post រាជ​រដ្ឋាភិបាល​នឹង​ដាក់ចេញ​នូវ​វិធានការ​មុត​ស្រួច​ ​ជួយ​ដោះស្រាយ​បញ្ហា​សំខាន់​ៗ​ក្នុង​វិស័យ​ ​SME​ appeared first on Millions times.

គម្រោងចំនួន ៤ តម្លៃ ២៥ លានដុល្លារនៅភូមិភាគឦសាន ស្នើសុំការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាល
ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានបន្តចុះត្រួតពិនិត្យ និង វាយតម្លៃគម្រោងវិនិយោគនៅ ខេត្តស្ទឹងត្រែង ២គម្រោង និង ខេត្តក្រចេះ ២គម្រោង ដែលមានតម្លៃ ២៥ លានដុល្លារ ព្រមទាំងបានបើកកិច្ចពិភាក្សាលើលក្ខខណ្ឌបច្ចេកទេស និង នីតិវិធី ជូនក្រុមហ៊ុនដែលបានស្នើសុំការលើកទឹកចិត្តពិសេស ការអនុគ្រោះ និង ការសម្រួលនីតិវិធី។

ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ ក.ស.ហ​.វ. និងជាអនុប្រធានលេខាធិការដ្ឋាន ក.វ.ឦសាន កាលពីថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៦ បានដឹកនាំក្រុមការងារ ក.វ.ឦសាន ដើម្បីប្រជុំពិនិត្យ ពិភាក្សា និង ចុះត្រួតពិនិត្យ និង វាយតម្លៃគម្រោង វិនិយោគនៅខេត្តស្ទឹងត្រែង ២គម្រោង និង ខេត្តក្រចេះ ២គម្រោង ព្រមទាំងបានបើកកិច្ចពិភាក្សាលើលក្ខខណ្ឌបច្ចេកទេស និង នីតិវិធី ជូនក្រុមហ៊ុនដែលបានស្នើការលើកទឹកចិត្តពិសេស ការអនុគ្រោះ និង ការសម្រួលនីតិវិធី មានដូចតទៅ៖

ទី១.គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមសត្វចម្រុះ របស់ក្រុមហ៊ុនព្រះវិស្ណុអ៊ីមផិច មានទីតាំងស្ថិតនៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង មានទុនវិនិយោគប្រមាណជាង ៤ លានដុល្លារអាម៉េរិក និងបង្កើតការងារប្រមាណ ៥០ កន្លែង។

ទី២.គម្រោងដាំដំណាំឈើហូបផ្លែ និង រោ​​ង​ច​ក្រ​កែច្នៃ របស់ក្រុមហ៊ុនផលិត​ម្សៅដំឡូងមីចំកាត់ មានទីតាំងស្ថិតនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វា​យ​សែនជ័យ ខេត្តស្ទឹងត្រែង មានទុនវិនិយោគប្រមាណ ៧ លា​ន​ដុ​ល្លារអាម៉េរិក និងបង្កើតការងារសរុបប្រមាណ ៥០០ កន្លែង ។

ទី៣.គម្រោងបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម របស់ក្រុមហ៊ុន សប្លេនឌីធហ្វ័រ ឈួនហ្វូដប្រដាក់ មានទីតាំងស្ថិតនៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ មានទុនវិនិយោគប្រមាណ ៤ លានដុល្លារអាម៉េរិក និងបង្កើតការងារប្រមាណ ៥០០ កន្លែង។

ទី៤.គម្រោងកសិ-ឧស្សាហកម្ម ដាំដុះចេកអំបូងលឿង កែច្នៃវេចខ្ចប់ (កែច្នៃគ្រាប់ស្វាយចន្ទី ស្វាយ ម្នាស់ ទុរេន ចេក ខ្នុរ) របស់ក្រុមហ៊ុនខេមបូឌាន បាណាណា អេហ្គ្រីខលឆឺរ័​​ល ឯ.ក មានទីតាំងស្ថិតនៅភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ មានទុនវិនិយោគប្រមា​ណ ១០ លានដុល្លារអាម៉េរិក និងបង្កើតការងារប្រមាណ ៥៥៣ កន្លែង។

ជារួម, ក្រុមការងារបានចុះដល់ទីតាំងគម្រោងវិនិយោគផ្ទាល់ និងបានឈ្វែងយល់ពីសក្កានុពល, ផែនការវិនិយោគ, ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបម្រើដល់ខ្សែច្រវ៉ាក់ផលិតកម្ម និង កិច្ចដំណើរការរបស់ក្រុមហ៊ុន ។ ក្រុមហ៊ុន បានស្នើសុំការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្របសម្រួលនីតិវិធី ដោយអនុលោមតាមច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមានក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ឆ្នាំ២០២៥-២០២៨ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានថ្លែងនាពេលកន្លងមកថា ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន នឹងនៅបន្តគាំទ្រ សម្របសម្រួល និង ស្វែងរកដំណោះស្រាយ ពាក់ព័ន្ធនឹងការអនុវត្តគម្រោងវិនិយោគជាប្រចាំ ហើយវិនិយោគិនឯកជន ដែលទទួលបានគោលការណ៍វិនិយោគ ត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងជាក់ស្តែង តាមផែនការដែលបានស្នើសុំ, ជាពិសេស ត្រូវសង្កត់ធ្ងន់លើការបង្កើតការងារ, ការផ្ទេរជំនាញ, ការខិតខំកែច្នៃ និង ការប្រើប្រាស់បច្ចេកទេសថ្មីៗ ក្នុងខ្សែច្រវាក់ផលិតកម្ម, និង ត្រូវជំរុញបរិវត្តកម្ម ពីការផ្តោតតែលើការផលិត ឈានទៅរកការកែច្នៃ ដែលមានតម្លៃបន្ថែមកាន់តែប្រសើរ ។

គួរបញ្ជាក់ជូនថា បន្ទាប់ពីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥, ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ទទួលបានសំណើគម្រោងវិនិយោគសរុបចំនួន ៦៦ គម្រោង ក្រោមទុនវិនិយោគសរុប ២ ៤៧៨,៦ លានដុល្លារអាម៉េរិក និង បានឯកភាពផ្តល់គោលការណ៍ជូនគម្រោងវិនិយោគចំនួន ៤៥ គម្រោង ក្រោមទុនវិនិយោគជាង ២ ០០០ លានដុល្លារអាម៉េរិក៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖   Million Times

second...

x

The post គម្រោងចំនួន ៤ តម្លៃ ២៥ លានដុល្លារនៅភូមិភាគឦសាន ស្នើសុំការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាល appeared first on Millions times.

ឯកឧត្តម ស៊ុន ចាន់ថុល៖ រដ្ឋាភិបាលតែងចាត់ទុកវិស័យឯកជនជាដៃគូមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជា ប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលជានិច្ចកាលតែងចាត់ទុកផ្នែកឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់បំផុតមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងដូច្នេះកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក “សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥” ក្រោមកិច្ចសហការរៀបចំដោយ ក.អ.ក. រួមជាមួយ សភាពាណិជ្ជកម្មកម្ពុជា។

សិក្ខាសាលាជាន់ខ្ពស់នេះមានការចូលរួមពី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជា ប្រធានសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ.), ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធជាសមាជិក គ.ស.រ.ជ, អង្គទូតពីបណ្តាប្រទេសជាមិត្ត, ថ្នាក់ដឹកនាំសមាគមឧកញ៉ាកម្ពុជា, តំណាងសភាពាណិជ្ជកម្មអន្តរជាតិនានានៅកម្ពុជា, និងតំណាងវិស័យឯកជន វិនិយោគិន ព្រមទាំងដៃគូអភិវឌ្ឍន៍ជាសមាជិក គ.ស.ឯ.រ.ជ. សរុបប្រមាណ ៣០០រូប។

ថ្លែងក្នុងសុន្ទរកថាបើកដ៏មានអត្ថន័យស៊ីជម្រៅ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំឮកដោយស្មារតីដឹងគុណថា យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គឺជាមរតកដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានដាក់ចេញនូវគំនិតផ្តួចផ្តើមប្រវត្តិសាស្ត្រមួយនេះ ដើម្បីបង្កើតឡើងនូវបរិយាកាសកិច្ចសន្ទនា និងដោះស្រាយបញ្ហាប្រឈមនានាដោយតម្លាភាព។ យន្តការនេះត្រូវបានបន្តពូនជ្រំ និងដឹកនាំដោយផ្ទាល់ប្រកបដោយភាពម៉ឺងម៉ាត់ និងចក្ខុវិស័យវែងឆ្ងាយដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន ក.អ.ក. ផ្ទាល់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញ មិនមែនគ្រាន់តែជាវេទិកាជួបជុំធម្មតានោះទេ ប៉ុន្តែគឺជាការផ្សព្វផ្សាយពីលទ្ធផលផ្លែផ្កាជាក់ស្តែង កើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអន្តរក្រសួង-ស្ថាប័ន និងវិស័យឯកជន ក្នុងការប្រែក្លាយរាល់ការប្តេជ្ញាចិត្ត ឱ្យទៅជាសកម្មភាពកែទម្រង់ដ៏រឹងមាំ សំដៅធានាឱ្យបាននូវបរិយាកាសធុរកិច្ច និងវិនិយោគមួយដ៏មានភាពទាក់ទាញ និងមានឧត្តមភាពប្រកួតប្រជែងខ្ពស់ ទាំងក្នុងតំបន់និងលើឆាកអន្តរជាតិ។

បន្ថែមលើយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចពីការខិតខំប្រឹងប្រែងពង្រីកយន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន (P-PSD) ឱ្យកាន់តែមានភាពបត់បែន និងជិតស្និទ្ធ ក៏ដូចជាការរៀបចំកម្មវិធីទទួលទានអាហារពេលព្រឹកធុរកិច្ចរវាងរដ្ឋ និងវិស័យឯកជន (P-PS Breakfast Briefing) ដែលកាន់តែបង្កលក្ខណៈបើកទូលាយរវាងផ្នែករដ្ឋ និងវិស័យឯកជន។ ជាមួយគ្នានោះ ឯកឧត្តមក៏បានប្រកាសជាថ្មីអំពីគំនិតផ្តួចផ្តើមនៃកម្មវិធី “Open Day with DPM” ដែលជាយន្តការបើកចំហទ្វារដ៏មានសារៈសំខាន់ ក្នុងការទទួលជួបប្រឹក្សាយោបល់ និងស្តាប់រាល់កង្វល់ ក៏ដូចជាសំណូមពរនានារបស់វិនិយោគិនដោយផ្ទាល់ ជុំវិញបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា ដែលកម្មវិធីនេះនឹងរៀបចំឡើងនាពេលដ៏ខ្លីខាងមុខ។

អនុលោមតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធាន ក.អ.ក. ក្នុងការធ្វើកំណែទម្រង់ផ្ទៃក្នុង ក.អ.ក. បាននិងកំពុងរៀបចំកំណែទម្រង់រដ្ឋបាល និងជំរុញទំនើបកម្មប្រព័ន្ធការងារ តាមរយៈការកាត់បន្ថយនូវរាល់នីតិវិធីរដ្ឋបាលស្មុគស្មាញ ក៏ដូចជាការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការចុះបញ្ជីវិនិយោគ ដើម្បីឆ្លើយតបទៅនឹងល្បឿននៃការវិនិយោគនៅកម្ពុជា។

ពាក់ព័ន្ធនឹងសកម្មភាពនៅលើឆាកអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំឮកអំពីភាពជោគជ័យនៃបេសកកម្មគោះទ្វារវិនិយោគនាពេលថ្មីៗកន្លងទៅ ទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងប្រទេសចិន។ ខណៈពេលដែលពិភពលោកកំពុងជួបប្រទះនូវភាពមិនប្រាកដប្រជា ទាំងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ឯកឧត្តមក៏បានបញ្ជាក់ពីទស្សនៈជាយុទ្ធសាស្ត្រថា៖ រាជរដ្ឋាភិបាលមិនបានមើលឃើញភាពមិនប្រាកដប្រជារបស់សកលលោកជាឧបសគ្គនោះទេ ប៉ុន្តែយើងកំពុងប្រែក្លាយវាឱ្យទៅជាកាលានុវត្តភាពសម្រាប់កម្ពុជា តាមរយៈការបង្ហាញពីសក្តានុពលពិត ភាពអំណោយផលនៃច្បាប់វិនិយោគ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលរលកនៃការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់សកល។

វិស័យភស្តុភារកម្ម គឺជាសរសៃឈាមសេដ្ឋកិច្ច និងជាចំណុចស្នូលនៃភាពប្រកួតប្រជែង ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំឮកដល់កិច្ចប្រជុំយុទ្ធសាស្ត្រនាពេលថ្មីៗកន្លងទៅ ជាមួយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានផ្តោតការពិភាក្សាលើការធ្វើឱ្យកាន់តែប្រសើរឡើងនូវ ការដឹកជញ្ជូននាំចេញ-នាំចូល និងប្រព័ន្ធភស្តុភារកម្មជាតិ។

បន្ថែមលើនេះ ផ្អែកលើលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្ម លើកទី១១ កម្ពុជាបាននិងកំពុងជម្រុញរបៀបវារៈសំខាន់ៗរួមមាន៖ ១. ការប្រមូលសូចនាករប្រតិបត្តិការភស្តុភារកម្ម (២.០) ២. ការរៀបចំអភិវឌ្ឍប៉ាណូឡិកាភស្តុភារកម្ម (Logistics Dashboard) និង ៣. វឌ្ឍនភាពនៃសេចក្ដីព្រាងច្បាប់ស្ដីពី “ភស្តុភារកម្ម” រៀបចំតាក់តែងឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីការពង្រឹងកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ តាមរយៈព្រឹត្តិការណ៍ធំៗជាបន្តបន្ទាប់ដែលនឹងប្រព្រឹត្តទៅទីស្តីការ ក.អ.ក. នាពេលឆាប់ៗខាងមុខ រួមមាន៖ ១. កិច្ចប្រជុំជាមួយក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ABC) ២. កិច្ចប្រជុំកំពូលប្រទេសដែលនិយាយភាសាបារាំង (The Francophonie Summit) និងព្រឹត្តិការណ៍ធុរកិច្ចអមនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និង ៣. ការផ្សាយផ្ទាល់ (Live Broadcasting) ជាសកលរបស់ស្ថាប័នព័ត៌មានសេដ្ឋកិច្ចលំដាប់ពិភពលោក Bloomberg ចេញពីទីស្តីការ ក.អ.ក. ផ្ទាល់តែម្តង នៅចុងខែកក្កដានេះ។

ក្នុងការត្រៀមលក្ខណៈដើម្បីឈានទៅសម្រេចបាននូវការកែទម្រង់កាន់តែស៊ីជម្រៅ សម្រាប់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី២០ ខាងមុខ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់នូវទស្សនៈតម្រង់ទិសដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ថា៖ រាជរដ្ឋាភិបាលតែងតែនៅទីនេះ ត្រៀមខ្លួនរួចជាស្រេចដើម្បីស្តាប់ និងដោះស្រាយបញ្ហាប្រឈមនានាដោយតម្លាភាពជាមួយវិស័យឯកជន ហេតុនេះ យើងទាំងអស់គ្នាទាំងរដ្ឋ និងឯកជនត្រូវតែមានភាពបុរេសកម្ម មិនមែនរង់ចាំឱ្យមានបញ្ហាកើតឡើង ទើបមកដោះស្រាយ ឬមានប្រតិកម្មតាមក្រោយនោះទេ។

មុននឹងបញ្ចប់សុន្ទរកថាបើកសិក្ខាសាលា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ជាចុងក្រោយថា ភាពរឹងមាំ និងជោគជ័យទៅថ្ងៃអនាគត គឺស្ថិតនៅលើភាពកាន់តែរឹងមាំជាមួយគ្នារវាងផ្នែករដ្ឋ និងវិស័យឯកជន ប្រកបដោយស្មារតីបុរេសកម្ម ជាមួយឆន្ទៈរួមគ្នាពួតដៃកសាងគ្រឹះសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន មានភាពធន់ និងមានភាពប្រកួតប្រជែងខ្ពស់នៅលើឆាកអន្តរជាតិ សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យ “កម្ពុជាឆ្នាំ២០៥០” ជាប្រទេសមានចំណូលខ្ពស់៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖   Million Times

second...

x

The post ឯកឧត្តម ស៊ុន ចាន់ថុល៖ រដ្ឋាភិបាលតែងចាត់ទុកវិស័យឯកជនជាដៃគូមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ appeared first on Millions times.

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជាសរសៃឈាមនៃសេដ្ឋកិច្ច
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជាសរសៃឈាមនៃសេដ្ឋកិច្ច ដោយបន្តផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍប្រព័ន្ធផ្លូវថ្នល់, ផ្លូវដែក, ផ្លូវទឹក និងផ្លូវអាកាស ស្របតាមទិសស្លោក “មានផ្លូវ មានសង្ឃឹម” ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ដូច្នេះនាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នៅខេត្តកំពង់ចាម។

ថ្លែងក្នុងពិធីនោះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) នេះ បានចំណាយថវិកាសរុបជិត ១១៨ លានដុល្លារ ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្តេចបានបន្ថែមថា ផ្អែកតាមការវាយតម្លៃផលចំណេញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return) គម្រោងនេះនឹងផ្តល់ផលចំណេញខ្ពស់ក្នុងអត្រាប្រមាណ ១៥,២៧% ដែលជាផលចំណេញទទួលបានពីការកាត់បន្ថយពេលវេលាធ្វើដំណើរនិងការដឹកជញ្ជូន ព្រមទាំងជួយទាក់ទាញទេសចរ និងការបើកបង្កើតឧស្សាហកម្ម និងអាជីវកម្មផ្សេងៗ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវនេះ។

ជាក់ស្តែង, កំណាត់ផ្លូវជាតិលេខ ៧ នេះនឹងតភ្ជាប់ជាមួយបណ្តាញផ្លូវជាតិ និងតំបន់ភូមិសាស្រ្តសំខាន់ៗ រួមមាន៖ ផ្លូវជាតិលេខ ៦, ៦០, ៧០, ៧១, ៧១សេ និងតភ្ជាប់ទៅកាន់ភូមិភាគឦសាន ព្រមទាំងបន្តធ្វើឱ្យប្រសើរឡើងរហូតដល់ព្រំដែនកម្ពុជា-ឡាវ។ ការតភ្ជាប់នេះកាន់តែមានសារៈសំខាន់ បន្ទាប់ពីកម្ពុជា និងឡាវ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ «ច្រករបៀងដឹកជញ្ជូនឆ្លងកាត់-Transit Transport Corridor», កាលពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២៦ កន្លងទៅ សម្រាប់នាំចេញកសិផល និងផលិតផលកសិ-ឧស្សាហកម្មកម្ពុជា ទៅកាន់ប្រទេសចិន តាមប្រទេសឡាវ ។

ក្នុងឱកាសនោះដែរ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តចាំបាច់នានា ដើម្បីគ្រប់គ្រងការអភិវឌ្ឍ និងការអនុវត្តប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា ឱ្យកាន់តែប្រសើរ និងឆ្លើយតបបានកាន់តែពេញលេញទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍជាតិ។

យោងតាម «ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣», រាជរដ្ឋាភិបាលនឹងអភិវឌ្ឍមូលដ្ឋានឡូជីស្ទីកសំខាន់ៗចំនួន ១១ កន្លែងនៅទូទាំងប្រទេស។

ជាមួយគ្នានេះ, សម្ដេចធិបតីបានណែនាំឱ្យពង្រឹងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តគន្លឹះៗ, ទាំងផ្លូវគោក, ផ្លូវដែក, ផ្លូវទឹក, កំពង់ផែ និង ផ្លូវអាកាស ជាពិសេសគម្រោងធ្វើទំនើបកម្មប្រព័ន្ធខ្សែផ្លូវរថភ្លើងដែលមានស្រាប់ (ភ្នំពេញ-ក្រុងព្រះសីហនុ) និងខ្សែផ្លូវរថភ្លើងថ្មី (ប៉ោយប៉ែត-សៀមរាប-ភ្នំពេញ), ការគិតគូរអភិវឌ្ឍផ្លូវល្បឿនលឿនបន្ថែម, គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងតភ្ជាប់ដៃទន្លេមេគង្គ/ទន្លេសាប និងផ្លូវសមុទ្រ, ការរៀបចំអាកាសយានដ្ឋានអន្តរជាតិតេជោ និងការកសាងផែនការមេសម្រាប់ផែសមុទ្រ ដើម្បីប្រែក្លាយជាមជ្ឈមណ្ឌលភស្តុភាកម្មតំបន់។

មុននឹងបញ្ចប់, សម្ដេចធិបតីបានណែនាំឱ្យរៀបចំគោលនយោបាយ និងស្តង់ដារួមមួយ ក្នុងការអនុញ្ញាតទម្ងន់របស់រថយន្តដឹកជញ្ជូន ដើម្បីសម្រួលដល់អ្នកដឹកជញ្ជូនកសិផល ប៉ុន្តែត្រូវធានានូវគុណភាពផ្លូវកុំឱ្យខូច។

សម្ដេចធិបតីបានគូសបញ្ជាក់ផងដែរថា ច្បាប់ធ្វើឡើងមិនមែនដើម្បីកៀបសង្កត់ ប្រជាជនទេ ប៉ុន្តែសម្រាប់រក្សាតុល្យភាពឈ្នះ-ឈ្នះ ដោយច្បាប់ថ្មីបានតម្លើងកម្រិតដឹកទំនិញពី ៤០ តោន ទៅដល់ ៥០ តោន ដើម្បីសម្រួលដល់ការដឹកជញ្ជូន។

ជាមួយគ្នានេះ, សម្ដេចបានណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន ពង្រឹងប្រសិទ្ធភាព និងតម្លាភាពរបស់ស្ថានីយជញ្ជីង ដើម្បីអនុវត្តច្បាប់តឹងរ៉ឹងចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សំដៅធានានូវការប្រកួតប្រជែងស្មើភាពគ្នា។

ជាទីបញ្ចប់, សម្ដេចធិបតីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងរួមគ្នាថែរក្សាទ្រព្យសម្បត្តិជាតិ តាមរយៈការបើកបរក្នុងល្បឿនកំណត់ ប្រកបដោយការប្រុងប្រយ័ត្ន និងចៀសវាងការផ្ទុកលើសទម្ងន់ ដើម្បីថែរក្សានូវសមិទ្ធផលរួមនេះ ឱ្យបានយូរអង្វែង សម្រាប់ជាគុណប្រយោជន៍ដល់ប្រជាជន និងសេដ្ឋកិច្ចមូលដ្ឋាន៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖   Million Times

default

second...

x

The post សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជាសរសៃឈាមនៃសេដ្ឋកិច្ច appeared first on Millions times.

រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»
រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ» ដោយសារមច្ឆជាតិ​ ជាប្រភពផ្តល់ប្រូតេអ៊ីន មិនចេះរីងស្ងួត និង អាចរក្សាទុកបាន, មច្ឆជាតិ ជាអាហារសហគមន៍ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់, និង សម្បូណ៌ទៅដោយមីក្រូសារធាតុ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ដូច្នេះ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធ «ទិវាមច្ឆជាតិ» លើកទី២១ នៅខេត្តស្វាយរៀងនាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦, ។

ថ្លែងក្នុងពិធី, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការប្រារព្ធ «ទិវាមច្ចជាតិ» នៅថ្ងៃទី ១ ខែ កក្កដា ជារៀងរាល់ឆ្នាំ គឺដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីដល់​​គ្រប់តួអង្គពាក់ព័ន្ធ ជាពិសេស ប្រជានេសាទមូលដ្ឋាន និងប្រជាពលរដ្ឋ ឱ្យចូលរួមការពារ និងអភិរក្សធនធានជលផល ដើម្បីធានាបាននូវការគ្រប់គ្រង, ថែរក្សា និងការប្រើប្រាស់ប្រកបដោយនិរន្តរភាព សម្រាប់ប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយរបស់យើង។

សម្តេចធិបតី បានបន្តថា ម្យ៉ាងទៀត, ការកំណត់ឱ្យមានរដូវបិទនេសាទ គឺដើម្បីទុកពេលឱ្យត្រីពងកូន, បន្តពូជ និងលូតធំធាត់នៅរដូវទឹកឡើង ដែលជាប្រភពអាហារចម្បងរបស់បងប្អូនប្រជាពលរដ្ឋ និងជាប្រភពចំណូលប្រចាំថ្ងៃដ៏សំខាន់របស់ប្រជានេសាទ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយស្តីពីការកែទម្រង់ស៊ីជម្រៅវិស័យជលផល ឆ្នាំ២០១៥-២០២៤ សំដៅលុបបំបាត់ឡូត៍នេសាទ ដើម្បីប្រគល់សិទ្ធិគ្រប់គ្រង និងទាញផលទៅឱ្យប្រជាពលរដ្ឋ តាមរយៈសហគមន៍នេសាទ; យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍវារីវប្បកម្ម សំដៅជំរុញការចិញ្ចឹមត្រី និង វារីសត្វផ្សេងៗ ដើម្បីកាត់បន្ថយសម្ពាធលើការនេសាទធម្មជាតិ និង ធានាការផ្គត់ផ្គង់ទីផ្សារ; ផែនការយុទ្ធសាស្រ្តស្តីពីការគ្រប់គ្រង និង ការអភិរក្សធនធានជលផល ឆ្នាំ២០២០-២០២៩ សំដៅស្តារប្រព័ន្ធអេកូឡូស៊ី, និង ការពារតំបន់ជម្រកត្រីពងកូន, ទាំងក្នុងតំបន់បឹងទន្លេសាប និង តំបន់ឆ្នេរ; និង ក្របខ័ណ្ឌផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផល ឆ្នាំ២០១០-២០១៩ សំដៅតម្រង់ទិសដៅអភិវឌ្ឍជលផល ដោយបែងចែកជា ៣ សសរស្តម្ភចម្បង គឺ ជលផល, វារីវប្បកម្ម, និង ការកែច្នៃក្រោយប្រមូលផល និង ពាណិជ្ជកម្ម ។ ទន្ទឹមនឹងនេះ, រាជរដ្ឋាភិបាលក៏បានខិតខំចរចាបើកច្រកទីផ្សារលក់កសិផល និងជលផល ដើម្បីបង្កើតច្រកនាំចេញ និងធានាស្ថិរភាពតម្លៃជូនប្រជាកសិករ និងប្រជានេសាទ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល ក៏កំពុងខិតខំអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីមច្ឆជាតិ, និង ដោះស្រាយ ជាប្រព័ន្ធនូវបញ្ហាប្រឈមចម្បងក្នុងអនុវិស័យជលផល ដូចជា៖ ការបាត់បង់ជម្រក, ការប្រែប្រួលអាកាសធាតុ និង ការនេសាទហួសកម្រិត, តាមរយៈ ការពង្រឹងការអនុវត្តច្បាប់ស្តីពីជលផល ដោយបង្កើនការល្បាត និង ទប់ស្កាត់បទល្មើសនេសាទ, និង ការគោរព និង អនុវត្តតាមរដូវបិទនេសាទ; ការបង្កើត និង ការពារតំបន់អភិរក្សជលផល ដោយស្តារ និង ការពារទីជម្រកធម្មជាតិ; ការលើកកម្ពស់ការចូលរួមរបស់សហគមន៍ ដោយបង្កើត និង ពង្រឹងតួនាទីសហគមន៍នេសាទ, និង ការអប់រំ និង ផ្សព្វផ្សាយ; ការពង្រឹងប្រព័ន្ធតាមដានធនធានជលផល ដោយធ្វើឌីជីថលូបនីយកម្ម; និង ការលើកកម្ពស់ការស្រាវជ្រាវ និង នវានុវត្តន៍ ដោយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់អាងទន្លេមេគង្គ, អង្គការអន្តរជាតិ និង ដៃគូអភិវឌ្ឍ ។

ជាទីបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនជនរួមជាតិ ជាពិសេស ប្រជានេសាទ ឱ្យចូលរួម ថែរក្សា, ការពារ, អភិរក្ស និង អភិវឌ្ឍ ធនធានជលផលជាតិ ឱ្យបានគង់វង្ស ដោយប្រើប្រាស់តែឧបករណ៍នេសាទដែលច្បាប់បានអនុញ្ញាត, និង សូមគិតថា «ការអនុវត្តច្បាប់ គឺមិនមែនដើម្បីកាត់ផ្តាច់ជីវភាពរបស់បងប្អូននោះទេ, ប៉ុន្តែគឺដើម្បីអភិរក្សធនធានទាំងនេះ សម្រាប់បងប្អូន និង កូនចៅជំនាន់ក្រោយរបស់យើងទាំងអស់គ្នា» ៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖   Million Times

second...

x

The post រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ» appeared first on Millions times.

រដ្ឋាភិបាល ផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ៦ ក្រោមទុន ៨៣ លានដុល្លារនៅភូមិភាគឦសាន
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៦ បានដឹកនាំកិច្ចប្រជុំពិនិត្យសម្រេច លើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ជាលើកទី ៥ សម្រាប់គម្រោងវិនិយោគចំនួន ៦ ក្រោមទុនវិនិយោគប្រមាណ ៨៣ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារថ្មី ២ ៥៨៧ កន្លែង នៅពេលដំណើរការ។

គម្រោងទាំងនេះ រួមមាន ៖ ២ គម្រោង នៅខេត្តរតនគិរី, ២ គម្រោង នៅខេត្តមណ្ឌលគិរី, ១ គម្រោង នៅខេត្តស្ទឹងត្រែង និង ១ គម្រោង នៅខេត្តក្រចេះ ដែលមានសកម្មភាពចម្រុះ មានជាអាទិ៍ គម្រោងវិនិយោគរោងចក្រផលិតម្សៅដំឡូងមីស្រស់, រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី, គម្រោងដាំដុះដំណាំកៅស៊ូ និង រោងចក្រកែច្នៃជ័រកៅស៊ូ, គម្រោងទេសចរណ៍ធម្មជាតិ, និង គម្រោងដំាដុះ និង រោងចក្រកែច្នៃកាហ្វេ។

ថ្លែងក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន នឹងនៅបន្តគាំទ្រ សម្របសម្រួល និង ស្វែងរកដំណោះស្រាយ ពាក់ព័ន្ធនឹងការអនុវត្តគម្រោងវិនិយោគជាប្រចាំ ហើយវិនិយោគិនឯកជន ដែលទទួលបានគោលការណ៍វិនិយោគ ត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងជាក់ស្តែង តាមផែនការដែលបានស្នើសុំ, ជាពិសេស ត្រូវសង្កត់ធ្ងន់លើការបង្កើតការងារ, ការផ្ទេរជំនាញ, ការខិតខំកែច្នៃ និង ការប្រើប្រាស់បច្ចេកទេសថ្មីៗ ក្នុងខ្សែច្រវាក់ផលិតកម្ម, និង ត្រូវជំរុញបរិវត្តកម្ម ពីការផ្តោតតែលើការផលិត ឈានទៅរកការកែច្នៃ ដែលមានតម្លៃបន្ថែមកាន់តែប្រសើរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ មានសុទិដ្ឋិនិយមថា ជាមួយនឹងការធ្លាក់ចុះជាបណ្តើរៗនៃតម្លៃប្រេង ដែលជាផ្នែកចម្បងនៃថ្លៃផលិតកម្មក្នុងវិស័យកសិកម្ម និងការកែច្នៃ, វិនិយោគិននឹងអាចមានស្ថិរភាពប្រតិបត្តិការឡើងវិញ ហើយមានចាប់អារម្មណ៍ពង្រីកអាជីវកម្មរបស់ខ្លួន ។

ជាមួយនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានបង្ហាញសេចក្តីសោមនស្ស ជាមួយនឹងការកើនឡើងជាលំដាប់នូវសមត្ថភាពសម្របសម្រួល និង ចូលរួមគ្រប់គ្រងគម្រោង ពីសំណាក់អនុគណៈកម្មាធិការវិនិយោគរបស់ខេត្ត, ព្រមទាំងបានអបអរសាទរដល់រដ្ឋបាលខេត្តស្ទឹងត្រែង ដែលសម្រេចបានការចុះបញ្ជី គ.ល.គ ដំបូង សម្រាប់គម្រោងដែលមានទុនវិនិយោគក្រោម ៥ លានដុល្លារ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបង្ហាញក្តីសង្ឃឹមថា រដ្ឋបាលខេត្តទាំង ៤ នឹងខិតខំជំរុញបន្ថែមទៀតឱ្យមានការចុះបញ្ជី គ.ល.គ ជាបន្តបន្ទាប់ ដើម្បីជំរុញភាពផុសផុល និង លេចធ្លោរបស់តំបន់ភូមិភាគឦសាន។

គួរបញ្ជាក់ជូនថា បន្ទាប់ពីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥, ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ទទួលបានសំណើគម្រោងវិនិយោគសរុបចំនួន ៦៦ គម្រោង ក្រោមទុនវិនិយោគសរុប ២ ៤៧៨,៦ លានដុល្លារអាម៉េរិក និង បានឯកភាពផ្តល់គោលការណ៍ជូនគម្រោងវិនិយោគចំនួន ៤៥ គម្រោង ក្រោមទុនវិនិយោគជាង ២ ០០០ លានដុល្លារអាម៉េរិក ។ ក្នុងនោះ, សំណើគម្រោងវិនិយោគតាមបណ្តាខេត្តនីមួយៗ មានដូចខាងក្រោម៖

• ខេត្តក្រចេះ ទទួលបានសំណើគម្រោងចំនួន ១៦ គម្រោង ក្រោមទុនវិនិយោគ ១ ០៧១ លានដុល្លារអាម៉េរិក និង បង្កើតការងារ ២៥ ២៣១ កន្លែង,

• ខេត្តស្ទឹងត្រែង ទទួលបានសំណើគម្រោងចំនួន ១៩ គម្រោង ក្រោមទុនវិនិយោគ ១៣៧,៩ លានដុល្លារអាម៉េរិក និង បង្កើតការងារ ៣ ៣១០ កន្លែង,

• ខេត្តមណ្ឌលគិរី ទទួលបានសំណើគម្រោងចំនួន ២០ គម្រោង ក្រោមទុនវិនិយោគ ៤០៦,៥ លានដុល្លារអាម៉េរិក និង បង្កើតការងារ ៤ ៧៧៣ កន្លែង, និង

• ខេត្តរតនគិរី ទទួលបានសំណើគម្រោងចំនួន ១១ គម្រោង ក្រោមទុនវិនិយោគ ៨៦៣,២ លានដុល្លារអាម៉េរិក និង បង្កើតការងារ ៤២ ៩៥១ កន្លែង ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តនីមួយៗ ឱ្យខិតខំចូលរួមទាក់ទាញវិនិយោគិន តាមដែលអាចធ្វើទៅបាន, ជាពិសេស ការខិតខំបង្ហាញអំពីសក្តានុពលវិនិយោគរបស់ខេត្ត ដើម្បីទាក់ទាញ និង ទទួលវិនិយោគិន ព្រមទាំងបានស្នើឱ្យរដ្ឋបាលខេត្តនីមួយៗ រៀបចំកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគ ឱ្យបានជាប្រចាំ ដើម្បីដាក់ចេញយុទ្ធសាស្ត្រ និង ផែនការទាក់ទាញ និង ជំរុញវិនិយោគឱ្យបានច្បាស់លាស់ ដោយមិនត្រូវរង់ចាំតែទទួលគម្រោង ដែលវិនិយោគិនបានដាក់ស្នើឡើយ។

ជាចុងក្រោយ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំឱ្យក្រុមការងារខិតខំបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមរយៈយន្តការ “ច្រកចេញចូលតែមួយ” និង អភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ព្រមទាំងគោរពគោលការណ៍ចូលរួមសម្រេចចិត្តរួមគ្នា ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព និង ត្រូវខិតខំជួយសម្របសម្រួលដល់វិនិយោគិន ក្នុងការដោះស្រាយបញ្ហាប្រឈម និង ផ្តល់ការគាំទ្រចាំបាច់នានា តាមដែនសមត្ថកិច្ចរៀងៗខ្លួន ក្នុងគោលដៅរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច បង្កើនការងារ និង បង្កើនជំនាញ សម្រាប់តំបន់ភូមិភាគឦសានទាំងមូល៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖   Million Times

second...

x

The post រដ្ឋាភិបាល ផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ៦ ក្រោមទុន ៨៣ លានដុល្លារនៅភូមិភាគឦសាន appeared first on Millions times.

គម្រោងចំនួន ៧ ក្រោមទុន ១៣៦ លានដុល្លារនៅខេត្តភូមិភាគឦសាន ស្នើសុំគោលការណ៍វិនិយោគពីរដ្ឋាភិបាល
ខេត្តភូមិភាគឦសាន បានទាក់ទាញគម្រោងវិនិយោគចំនួន ៧ ស្នើសុំគោលការណ៍វិនិយោគ និង ការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ក្រោមទុនវិនិយោគប្រមាណ ១៣៦ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារថ្មី ១ ៥៨៤ កន្លែង ទោះបីស្ថិតក្នុងស្ថានភាពនៃពហុវិបត្តិពីខាងក្រៅ។ បើយោងតាមសេចក្តីប្រកាសព័ត៌មាននៃក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន)។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំពិនិត្យសម្រេច លើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ជាលើកទី ៤ សម្រាប់គម្រោងវិនិយោគចំនួន ៧ នេះ កាលពីថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

តាមដានជាមួយយើង៖   Million Times

គម្រោងទាំងនេះ រួមមាន ៖ ២ គម្រោង នៅខេត្តមណ្ឌលគិរី, ៤ គម្រោង នៅខេត្តស្ទឹងត្រែង និង ១ គម្រោង នៅខេត្តក្រចេះ ដែលមានសកម្មភាពចម្រុះ មានជាអាទិ៍ គម្រោងវិនិយោគដាំដំណាំកសិ-ឧស្សាហកម្ម ចិញ្ចឹមសត្វ និង កែច្នៃ, គម្រោងវិនិយោគដាំដុះកៅស៊ូ និង សាងសង់រោងចក្រកែច្នៃជ័រកៅស៊ូ, គម្រោងវិនិយោគដាំដើមប្រេងខ្យល់ និង រោងចក្រកែច្នៃក្រដាស, កសិដ្ឋានចិញ្ចឹមសត្វ, គម្រោងដំាដុះ និង សិប្បកម្មកែច្នៃ ដំណាំកាហ្វេ និង កាកាវ, គម្រោងវិនិយោគសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី, កសិដ្ឋានចិញ្ចឹមជ្រូកសាច់, និង គម្រោងវិនិយោគកសិដ្ឋានដាំដុះដំណាំ និង ដាំដុះឈើសម្រាប់កែច្នៃធ្វើសង្ហារឹម ។

ថ្លែងក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ទោះបីស្ថិតក្នុងស្ថានភាពពហុវិបត្តិខាងក្រៅ ដូចជា បញ្ហាជម្លោះព្រំដែនជាមួយថៃ និង វិបត្តិប្រេងនៅមជ្ឈិមបូព៌ា, ក្នុងខែមីនា និង ខែមេសា ឆ្នាំ ២០២៦ នេះ ក្រុមការងារ ក.វ.ឦសាន នៅទទួលបានសំណើគម្រោងវិនិយោគ ជាបន្តបន្ទាប់ ។ នេះសបញ្ជាក់ឱ្យឃើញច្បាស់អំពី ភាពទាក់ទាញ និង សក្តានុពលវិនិយោគ របស់តំបន់ភូមិភាគឦសាន ទោះបីជាបរិយាកាសសេដ្ឋកិច្ចតំបន់ និង សកល ពុំសូវមានអំណោយផលយ៉ាងណាក្តី ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥, ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ទទួលបានសំណើគម្រោងវិនិយោគសរុបចំនួន ៥៨ គម្រោង ក្រោមទុនវិនិយោគសរុប ២ ៤០៧ លានដុល្លារអាម៉េរិក និង បានផ្តល់គោលការណ៍លើកទឹកចិត្តគម្រោងវិនិយោគចំនួន ៣៣ គម្រោង ក្រោមទុនវិនិយោគ ១ ០៧០ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារ ១៧ ២១៣ កន្លែង ។ ក្នុងនោះដែរ, សម្រាប់សំណើគម្រោងវិនិយោគ តាមបណ្តាខេត្តនីមួយៗ មានដូចខាងក្រោម៖

• ខេត្តក្រចេះ ទទួលបានសំណើគម្រោងចំនួន ១៥ គម្រោង ក្រោមទុនវិនិយោគ ១ ០៦១ លានដុល្លារអាម៉េរិក និង បង្កើតការងារ ២៦ ៦៧៨ កន្លែង,

• ខេត្តស្ទឹងត្រែង ទទួលបានសំណើគម្រោងចំនួន ១៨ គម្រោង ក្រោមទុនវិនិយោគ ១៣០,៩ លានដុល្លារអាម៉េរិក និង បង្កើតការងារ ៣ ២៦០ កន្លែង,

• ខេត្តមណ្ឌលគិរី ទទួលបានសំណើគម្រោងចំនួន ១៦ គម្រោង ក្រោមទុនវិនិយោគ ៣៩៤,០៥ លានដុល្លារអាម៉េរិក និង បង្កើតការងារ ៤ ៧២៨ កន្លែង និង

• ខេត្តរតនគិរី ទទួលបានសំណើគម្រោងចំនួន ៩ គម្រោង ក្រោមទុនវិនិយោគ ៨២១,២ លានដុល្លារអាម៉េរិក និង បង្កើតការងារ ៤២ ៨៨១ កន្លែង ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ជាពិសេសអនុគណៈកម្មការវិនិយោគប្រចាំខេត្ត ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការទាក់ទាញការវិនិយោគ និង ចុះពិនិត្យវាយតម្លៃគម្រោងក្រោមទុនវិនិយោគ ៥ លានដុល្លារ ដែលការណ៍នេះ បានបង្ហាញអំពីកិច្ចខិតខំពង្រឹងសមត្ថភាព និង ភាពជាម្ចាស់ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងភូមិភាគឦសាន តាមរយៈការចូលរួមជំរុញការអនុវត្តកម្មវិធីពិសេស និយាយដោយឡែក, និង កិច្ចខិតខំជំរុញសកម្មភាពសេដ្ឋកិច្ច និង វិនិយោគ នៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង និយាយជារួម ។

ជាចុងក្រោយ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំដល់ភាគីពាក់ព័ន្ធ បន្តផ្តល់ការសម្របសម្រួលជូនវិនិយោគិន ឱ្យអស់លទ្ធភាព និង តាមភារកិច្ចរៀងៗខ្លួន ក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបប្រទះនឹងវិបត្តិនៃការឡើងថ្លៃប្រេងឥន្ធនៈ ដែលធ្វើឱ្យថ្លៃផលិតកម្ម និង ថ្លៃដឹកជញ្ជូនកើនឡើង ។ ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានជំរុញធ្វើការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ ទៅដល់វិនិយោគិន ដើម្បីឱ្យវិនិយោគិនកាន់តែច្រើនឡើង អាចទទួលបាន «អត្ថប្រយោជន៍ពិសេស» ពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ៕

អត្ថបទ៖ ប៊ី

second...

x

The post គម្រោងចំនួន ៧ ក្រោមទុន ១៣៦ លានដុល្លារនៅខេត្តភូមិភាគឦសាន ស្នើសុំគោលការណ៍វិនិយោគពីរដ្ឋាភិបាល appeared first on Millions times.