ក្នុងគោលបំណងលើកស្ទួយស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់
Tag: សំណង់
ក្រសួងរៀបចំដែនដីតម្រូវឲ្យម្ចាស់សំណង់ និងអ្នកម៉ៅការសាងសង់ ត្រូវមានក្រុមហ៊ុនត្រួតពិនិត្យត្រឹមត្រូវ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ ការចេញមុខអំពាវនាវរបស់ក្រសួងរៀបចំដែនដី ក្រោយកើតមានឧបទ្ទវហេតុធ្លាក់កន្រ្តកយោងនៅការដ្ឋានសាងសង់អគារពាណិជ្ជកម្ម ប្លុកB របស់ក្រុមហ៊ុន អូវើស៊ី ខេមបូឌាបណ្តាឲ្យកម្មករចំនួន ៥នាក់បានបាត់បង់ជីវិតភ្លាមៗ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួននៅថ្ងៃទី៨ ខែវិច្ឆិកានេះ ក្រសួងរៀបចំដែនដី បានឲ្យដឹងថា ក្រោយចុះស្រាវជ្រាវ និងធ្វើកោសល្យវិច្ឆ័យរកឃើញថា មូលហេតុនៃឧបទ្ទវហេតុនេះ គឺបណ្តាលមកពីក្រុមជាងជុសជួលកន្រ្តយោងដែលជាប់គាំង ពុំបានគោរពតាមវិធានប្រព័ន្ធសុវត្ថិភាពស្វ័យប្រវត្តិកន្រ្តកយោង។ ដើម្បីធានាគុណភាព និងសុវត្ថិភាពសំណង់ និងបង្ការគ្រោះថ្នាក់ជាយថាហេតុនៅពេលដំណើរការសាងសង់ ម្ចាស់សំណង់ និងក្រុមហ៊ុនសាងសង់ទាំងអស់ ត្រូវមានក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់សំណង់ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ ដើម្បីធ្វើការត្រួតពិនិត្យ និងបញ្ជាក់ការងារសាងសង់របស់ខ្លួនស្របតាមលក្ខខណ្ឌនៃការ អនុវត្តការងារសាងសង់ ដែលមានចែងក្នុងច្បាប់ស្តីពីសំណង់ និងអនុក្រឹត្យលេខ ២២៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការត្រួតពិនិត្យនិងបញ្ជាក់សំណង់ និងត្រូវមានបុគ្គលទទួលខុសត្រូវ ផ្នែកសុវត្ថិភាពការដ្ឋានសំណង់ជាប្រចាំ៕ អត្ថបទ និងរូបភាព៖ សេដ្ឋានី
មហាសេដ្ឋី និងមន្រ្តីជាន់ខ្ពស់ ៤រូបនឹងឡើងឆាកចែករំលែកគន្លឹះជោគជ័យការវិនិយោគ និងអភិវឌ្ឍន៍សំណង់អចលនទ្រព្យនៅកម្ពុជា
មហាសេដ្ឋី ២រូប រួមនឹងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និងអភិបាលរាជធានីភ្នំពេញ នឹងឡើងឆាកដ៏ធំចែករំលែកគន្លឹះ
សំណង់ការពារច្រាំងទន្លេបាសាក់ប្រវែង ១ ២០០ម៉ែត្រ ក្នុងសង្កាត់ព្រែកជ្រៃ សម្រេចបាន ៩០ភាគរយហើយ
ចំណែកវឌ្ឍនភាពការងារសាងសង់សំណង់ការពារច្រាំងទន្លេបាសាក់...
សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជាដាក់ផែនការស្តារវិស័យអចលនទ្រព្យនិងសំណង់វិលរកសភាពល្អវិញ
ក្រុមអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ និងសំណង់ជួបប្រជុំគ្នាដើម្បីរៀបចំផែនការស្តារវិស័យនេះ
អគារខ្ពស់ៗនៅភ្នំពេញខ្លះផ្អាក ឬដំណើរការប៉ុន្តែអូសបន្លាយពេលសាងសង់ដោយបញ្ហាហិរញ្ញវត្ថុ
ដូចប្រិយមិត្តបានដឹងហើយ ប៉ុន្មានឆ្នាំចុងក្រោយនេះរាប់តាំងពីវិបត្តិកូវីដ១៩មក ស្ថានភាពសេដ្ឋកិច្ចបានបន្តធ្លាក់ចុះយ៉ាងគំហុកនៅលើសកលលោកទាំងមូល។
រដ្ឋាភិបាលដាក់ចេញវិធានការចំនួន៨ បន្តពីអាណត្តិទី៦ ដើម្បីបន្តជួយវិស័យសំណង់ និងអចលនទ្រព្យ
រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការកន្លឹះចំនួន៨ អនុវត្តបន្តពីអាណត្តិទី៦ ដើម្បីបន្តជួយវិស័យសំណង់ និងអចលនទ្រព្យ
ផ្សារទំនើបរបស់ខ្មែរ K Mall បើកគម្រោងសាងសង់សាខាទី២ មិនឆ្ងាយពីព្រលានយន្តហោះតេជោតាខ្មៅ
ផ្សារទំនើប ខេ ម៉ល វេង ស្រេង (K Mall) បើកការដ្ឋានសាងសង់ជាផ្លូវការនៃគម្រោងផ្សារទំនើបថ្មីមួយទៀតឈ្មោះថា ខេ ម៉លព្រែកត្នោត