ក្រុមហ៊ុន Peace Petroleum របស់លោក ទៀ ស្យាម និងលោក ទៀ វិចិត្រ ជាសហស្ថាបនិក បានបើកការដ្ឋានសាងសង់មណ្ឌលសន្និធិប្រេងឥន្ធនៈ ដែលមានតម្លៃ ៧.៥ លានដុល្លារ
Tag: ប្រេងឥន្ធនៈ
លោក ចាន់ សុផល៖ អ្នកប្រើប្រេងសាំងអាចបន្ថយ ឬផ្អាកបាន ប៉ុន្ដែអ្នកប្រើម៉ាស៊ូតពិបាកកាត់បន្ថយ
លោក ចាន់ សុផល បានលើកឡើងថា ហេតុអ្វីបានជាប្រេងម៉ាស៊ូតថ្លៃជាងសាំងក្នុងពេលមានវិបត្តិ? ហេតុអ្វីបានជាថ្លៃម៉ាស៊ូតនាំចូលមកខ្ពស់ជាងថ្លៃសាំង?
ក្រសួងពាណិជ្ជកម្ម៖ ប្រេងឥន្ធនៈត្រូវលក់ ផ្តល់អាទិភាពជូនសេវាសាធារណៈ និងកសិករ
នៅព្រឹកនេះ ក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ពីការលក់ប្រេងឥន្ធនៈត្រូវផ្ដល់អាទិភាពដល់សេវាសាធារណៈជាការចាំបាច់ និងកសិករ បុគ្គលពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិត កម្ម
អភិបាលខេត្តកំពង់ធំ ណែនាំឱ្យម្ចាស់ស្ថានីយទប់ស្កាត់ការទិញប្រេងទ្រង់ទ្រាយធំយកទៅស្តុកទុក
ការណែនាំនេះ ដោយសារឯកឧត្តមសង្កេតឃើញថា មានជនឆក់ឱកាសមួយក្តាប់តូចបានដំឡើងថ្លៃប្រេងឥន្ទនៈខុសពីការណែនាំរបស់ក្រសួងពាណិជ្ជកម្ម និងជនមួយចំនួនទៀតបានសម្រុកទៅទិញប្រេងឥន្ទនៈដើម្បីស្តុកទុក
ក្រសួងអំពាវនាវអ្នកប្រើប្រាស់ និងម្ចាស់ស្ថានីយអនុវត្តតាមស្តង់ដាបច្ចេកទេសលក់ និងស្តុកទុកប្រេង
ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់អ្នកប្រើប្រាស់ និងម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈទាំងអស់ ត្រូវអនុវត្តតាមលក្ខណៈស្តង់ដាបច្ចេកទេសនៃការលក់ ការស្តុកទុកប្រេងឥន្ធនៈ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅល្ងាចថ្ងៃទី៦ ខែមីនានេះ បានឱ្យដឹងថា ដើម្បីធានាបាននូវការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសន្តិសុខ-សុវត្ថិភាពរបស់អ្នកប្រើប្រាស់ ដែលអាចកើតឡើងពីការស្តុកប្រេងឥន្ធនៈ ដោយមិនសមស្របតាមលក្ខណៈស្តង់ដាបច្ចេកទេស ហើយធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅតាមស្ថានីយ ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់អ្នកប្រើប្រាស់ និងម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈទាំងអស់ ត្រូវអនុវត្តតាមលក្ខណៈស្តង់ដាបច្ចេកទេសនៃការលក់ ការស្តុកទុក និងការអនុវត្តឱ្យល្អស្របតាមស្តង់ដា និងក្រមប្រតិបត្តិដែលស្ថានីយលក់ប្រេងឥន្ធនៈជាទូទៅបានអនុវត្ត និងគ្រប់គ្រងហានិភ័យល្អកន្លងមក។ ក្រសួងពាណិជ្ជកម្ម ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្ត និងយោគយល់ចំពោះស្ថានីយលក់ប្រេងឥន្ធនៈ ដែលបានខិតខំប្រឹងប្រែងគ្រប់គ្រងហានិភ័យ និងចូលរួមសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ ព្រមទាំងចៀសវាងការសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសពីតម្រូវការចាំបាច់ ដែលអាចបង្កឱ្យមានហានិភ័យឆាបឆេះ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្ម រួមទាំងមន្ទីររ៉ែ និងថាមពល រាជធានី-ខេត្ត បាននឹងកំពុងបន្តចុះតាមដាន-ត្រួតពិនិត្យការលក់ជាប្រចាំ ដើម្បីធានាការលក់និងជំរុញឱ្យស្ថានីយប្រេងឥន្ធនៈអនុវត្តឱ្យបានគត់មត់តាមលក្ខណៈស្តង់ដាបច្ចេកទេស និងបង្ការការឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈខុសប្រក្រតីជាដើម៕ អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម
ក្រុមហ៊ុនឥន្ធនៈនៅរដ្ឋញូវយ៉ក រងការផាកពិន័យ ៧៥ពាន់លានដុល្លារ ក្រោយអនុម័តច្បាប់ថ្មី
ក្រុមហ៊ុនឥន្ធនៈនៅរដ្ឋញូវយ៉ក រងការផាកពិន័យ ៧៥ពាន់លានដុល្លារ ក្រោយអនុម័តច្បាប់ថ្មី
ក្រុមហ៊ុនជីករ៉ែធំបំផុតនៅចិន ត្រៀមចាយលុយ ២៤ពាន់លានដុល្លារ វិនិយោគលើគម្រោងកែច្នៃប្រេងឥន្ធនៈ
ក្រុមហ៊ុនជីករ៉ែធំបំផុតនៅចិន ត្រៀមចាយលុយ ២៤ពាន់លានដុល្លារ វិនិយោគលើគម្រោងកែច្នៃប្រេងឥន្ធនៈ









