អ្នកឧកញ៉ា ម៉ៅ ចំណាន ជាអ្នកជំនួញ សប្បុរសជន និងប្រធានសមាគមសិល្បករខ្មែរ ដែលមានភាពមមាញឹកខ្លាំងក្នុងការងារប្រចាំថ្ងៃ។ សម្រាប់ lifestyle វិញ សេដ្ឋិនីភរិយា អ្នកឧកញ៉ា គិត ម៉េង តែងតែត្រូវបានគេកោតសរសើរ។

និយាយពីគ្រឿងអលង្ការ និងគ្រឿងតុបតែងផ្សេងៗរបស់ សេដ្ឋិនី ម៉ៅ ចំណាន មានច្រើន ម៉ូដ ច្រើនម៉ាក ច្រើនពណ៌ ស៊ីគ្នាជាមួយសម្លៀកបំពាក់មិនថាបុរាណ និងសម័យឡើយ។
ក្នុងនោះនាឡិកា ក៏ជារបស់លម្អខ្លួនដែលលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន តែងតែប្រើប្រាស់ជាប្រចាំផងដែរ។ ចំណែកម៉ាកវិញមានច្រើនដូចជា Van cleef & Arpels , Rolex,Cartier និង Patek Philippe ជាដើម KW គឺអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប រូបនេះមានសឹងគ្រប់ collection។

តែនាឡិកា Van cleef & Arpels ដែលមានឈ្មោះ Lady Arpels Ballerine Enchantée ឬ Rose watch ដែលតម្លៃចន្លោះពី ២០ ជាង ទៅ ៣០ ម៉ឺនដុល្លារ ជានាឡិកា១ក្នុងចំណោមនាឡិកាជាច្រើនដែល សេដ្ឋិនី ម៉ៅ ចំណាន ចូលចិត្តពាក់ច្រើនជាងគេ។
Rose watch របស់អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ស៊ីគ្នាជាមួយសម្លៀកបំពាក់ប្រពៃណីសំពត់បត់ខ្មែរ ដែលច្នៃពីហូលខ្មែរដ៏មានតម្លៃ។ តែមិនថាម៉ូដសម្លៀកបំពាក់បុរាណ ឬសម័យ Lady Arpels Ballerine Enchantée សមគ្រប់ទម្រង់៕






អត្ថបទ៖ឆដា, រូបភាព៖ Lok Chumteav Neak Oknha Mao Chamnan


