ភរិយា អគ្គនាយករងនៃប៊ែលធី គ្រុប លោក លី ណាវុឌ្ឍ ទាំងស្អាត និងរម្យទមក្នុងឈុតបុរាណ

លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង​ភរិយា​តែងតែ​បណ្ដើរគ្នា​ត្រសង​ក្នុង​កម្មវិធី​មង្គលការ​មិន​ថា​សាច់ញាតិ ឬ​អ្នក​ស្គាល់​គ្នា​ឡើយ។

តាមដានជាមួយយើង៖ Million Times

​ភរិយា​របស់​អគ្គនាយករងនៃប៊ែលធី គ្រុប លោក លី ណាវុឌ្ឍ គឺ​លោកស្រី ថាំង គន្ធា ទាំង​ស្អាត និង​រម្យទម​ក្នុង​ហើយ​ទទួល​ការ​ការ​គោរព​ស្រលាញ់​ពី​ឈុត​បុរាណ​វិញ ពិតជា​មិន​សរសើរ​មិន​បាន។

ម្សិលមិញ និង​ថ្ងៃ​នេះ​លោកស្រី ថាំង គន្ធា បាន​ចូលរួម​ថ្ងៃ​មង្គលការ​សាច់​ញាតិ ដោយ​បាន​រៀបចំ​តុបតែង​ខ្លួន​ជាមួយ​សំពត់​បត់​ច្នៃ​ពី​សូត្រ​ខ្មែរ អាវ​ពាក់​ពណ៌​កូឡាបដោយ​ក្នង​ដៃ​កាន់​កាបូប​​​ដ៏​ប្រណីត Jimmy Choo Bon Bon Embellished Bucket Bag ព្រម​ទាំង​តម្លៃ​ថ្លៃ​កប់​ពពក ជាង ៤ ៦០០ដុល្លារ ព្រម​ទាំង​ស្បែកជើង Jimmy Choo bailey 100 តម្លៃ​ជាង ២ ០០០ ដុល្លារ។

សម្រាប់​សម្លៀកបំពាក់​បុរាណ​របស់​លោកស្រី ថាំង គន្ធា មិន​ថា​ពណ៌​អ្វី​ឡើយ ក៏​សម​នឹង​រូបរាង​សម្បុរស្បែក​ទាំងអស់។ គួរ​បញ្ជាក់ថា លោកស្រី ថាំង គន្ធា បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ អគ្គ​នាយក​រង​នៃ​ប៊ែលធី គ្រុប លោក លី ណាវុឌ្ឍ តាំងពី​ឆ្នាំ ២០១៩។

អ្នក​ទាំង ២ មិន​ត្រឹម​តែ​ជា​គូ​ស្វាមី​ភរិយា​ដែល​ស័ក្ដិសម​គ្នា​ផ្នែក​រូប​សម្បត្តិ​ឡើយ ចរិយាសម្បត្តិ និង​ចំណេះដឹង​សុទ្ធ​តែ​ល្អ​ដូចគ្នា។ មិន​តែ​ប៉ុណ្ណោះ​ក៏​តែងតែ​មាន​សកម្មភាព​សប្បុរសធម៌​ជារឿយៗ​ផង​ដែរ៕

អត្ថបទ៖ ឆដា, រូបភាព៖ Kham Mai