កូនប្រុសស្រីរបស់ឧកញ៉ា លីម ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុន អិលប៊ីអិន គ្រុប បាននាំគ្នាបណ្ដើរប្ដីប្រពន្ធទៅដើរកម្សាន្តនៅលើទឹកដីអឺរ៉ុប។


ដំណើរកម្សាន្តរបស់កូនប្រុសស្រីរបស់ឧកញ៉ា លីម ប៊ុណ្ណា ត្រូវបង្ហោះឡើងដោយលោកស្រី ថុង ធីតា ជាម្ដាយ។ ដោយមើលឃើញពីសុភមង្គលរបស់កូនប្រុសស្រីទាំង ៤ លោកស្រី ធីតា ក៏បញ្ចេញរូបភាពទាំងអស់របស់កូនៗក្នុងដំណើរទៅកាន់ប្រទេសអេស្ប៉ាញ។

ក្នុងនោះមានលោក លីម សុធារ៉ា និងអ្នកនាង ឃួង ស៊ីណាម៉ាឡែន ដែលទើបរៀបមង្គលការ កាលពីអំឡុងខែមីនា ឆ្នាំ ២០២៥ កន្លងទៅផងដែរ។ ចំណែកមួយគូទៀត គឺកូនលោក លោក ទ្រីវ គង់ហេង និងភរិយាដែលជាកូនស្រីបណ្ដូលចិត្តរបស់ឧកញ៉ា លីម ប៊ុណ្ណា (ឧកញ៉ាខ្នា)។

គួរបញ្ជាក់ថា សម្រាប់គូស្នេហ៍អភិជន២ គូនេះ ត្រូវបានគេមើលឃើញថា មានរូបសម្បត្តិស្រស់សោភា និងសង្ហាសមគ្នា ព្រមជាមួយឫកពាចាស់ទុំ ថ្លៃថ្នូរ និងសមសួនដូចគ្នា។ មិនតែប៉ុណ្ណោះក៏គ្រួសារឧកញ៉ា លីម ប៊ុណ្ណា ធ្លាប់បានទៅដើរលេងអេស្ប៉ាញច្រើនដងមកហើយ ព្រមទាំងបានទៅមើលការប្រកួតបាល់ទាត់ថែមទៀតផង។



មិនតែប៉ុណ្ណោះកាលពីអំឡុងដើមខែកន្លងទៅគ្រួសារសេដ្ឋីផ្នែកកសិកម្មនេះក៏បានទៅលេងនៅប្រទេសសិង្ហបុរីផងដែរ៕
អត្ថបទ៖ ឆដា, រូបភាព៖ Thong Thida