ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Michael Cheow ប្រធានក្រុមហ៊ុន C. Michael International Sdn. Bhd. និងប្រតិភូវិនិយោគិនពីប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងស្នើសុំកិច្ចគាំទ្រពីក្រសួងទេសចរណ៍លើការរៀបចំព្រឹត្តិការណ៍ជំរុញទេសចរណ៍កម្រិតអន្តរជាតិនៅកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។
Category: សេដ្ឋកិច្ច
ទើបតែផលិតប៉ុន្មានខែប៉ុណ្ណោះ សហគ្រិនស្ត្រីខ្មែរមួយរូបអាចនាំយកម្សៅស៊ុបទៅលក់នៅប្រទេសចំនួន ២
ផលិតផលម្សៅស៊ុបមាន់របស់កូនខ្មែរមួយនេះ បាននិងកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុក ហើយថ្មីៗនេះ ក៏បាននាំចេញទៅក្រៅប្រទេសថែមទៀតផង
ផលិតផលឥណទានថ្មី អាចយកគ្រឿងមាសធ្វើជាទ្រព្យធានាស្នើកម្ចីបានរហូតដល់ ៧០%
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះ មានឈ្មោះថា អិលអូអិលស៊ី ដោយបានបើកសម្ពោធដំណើរការជាផ្លូវការនូវ “ឥណទានមាសកើនទ្រព្យ” ដែលជាផលិតផលឥណទានថ្មី ដំបូងគេបង្អស់ក្នុងទីផ្សារធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា
អង្គការសហប្រជាជាតិប្រចាំកម្ពុជា នឹងបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
អង្គការសហប្រជាជាតិនៅកម្ពុជា នឹងបន្តភាពសកម្មរបស់ខ្លួនដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេស ការបង្កើតការងារ, ការបង្កើនជំនាញបន្ថែម (Upskilling), ការកសាងមូលធនមនុស្ស ជាដើម។
និយ័តករមូលបត្រកម្ពុជា និងក្រុមហ៊ុនជប៉ុន ចុះ MoU ដើម្បីពង្រឹងវិស័យមូលបត្រ
និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងក្រុមហ៊ុន GFTN Japan Ltd. បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីជំរុញនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ និងពង្រឹងវិស័យមូលបត្រជាមូលដ្ឋាន សម្រាប់សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា។
ឧកញ៉ា ស្រី ចាន់ថន គ្រោងបើកស្ថានីយសាកថ្មរថយន្តអគ្គិសនី Avatar EV Cambodia គ្រប់គ្រងដោយ APP ទំនើប
ឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet Group កំពុងបោះជំហានវិនិយោគលើសេវាកម្មថ្មីមួយទៀត នោះគឺបើកស្ថានីយសាកថ្មរថយន្តអគ្គិសនីល្បឿនលឿន
ផលិតកម្មកាហ្វេក្នុងខេត្តមណ្ឌលគិរី អាចឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុកប្រមាណ ១០%ប៉ុណ្ណោះ
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានបន្ថែមថា បច្ចុប្បន្នផលិតកម្មកាហ្វេ ក្នុងខេត្តមណ្ឌលគិរី អាចឆ្លើយតបបានត្រឹមតែប្រមាណ ១០%ប៉ុណ្ណោះនៃតម្រូវការទីផ្សារសរុបក្នុងប្រទេស ដែលនេះគឺជាសញ្ញាវិជ្ជមានដែលបង្ហាញពីកាលានុវត្តភាពដ៏ធំធេងសម្រាប់កសិករ និងវិនិយោគិន
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ដំឡូងមីនៅតែជាដំណាំយុទ្ធសាស្ត្រមួយប្រកបដោយសក្តានុពលខ្ពស់
លោកជំទាវ ចម និម្មល បានលើកឡើងថា ដំឡូងមីនៅតែជាដំណាំយុទ្ធសាស្ត្រមួយប្រកបដោយសក្តានុពលខ្ពស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលកន្លងទៅរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យប្រើប្រាស់គោលនយោបាយជាតិ ស្តីពី ដំឡូងមី ២០២០-២០២៥។
កម្មវិធី Vee Together by Visa គាំទ្រអាទិភាពជាតិ ក្នុងការពង្រឹងភាពប្រកួតប្រជែងផ្នែកទេសចរណ៍
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា កម្មវិធី Vee Together by Visa គាំទ្រអាទិភាពជាតិ ក្នុងការពង្រឹងភាពប្រកួតប្រជែងផ្នែកទេសចរណ៍ និងធានាថាអាជីវកម្មខ្នាតតូចទាំងអស់អាចទទួលបានអត្ថប្រយោជន៍ពីការបរិវត្តកម្មឌីជីថលរបស់ប្រទេសកម្ពុជា។
ក្រសួងឧស្សាហកម្ម និងក្រសួង METI ជប៉ុន សហការគ្រប់គ្រងការបំពុល និងគាំទ្រឧស្សាហកម្មកម្ពុជា
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលជួបលោក Hamasaka Takashi ប្រធានការិយាល័យ ជំរុញការគ្រប់គ្រងបរិស្ថាននៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ជប៉ុន (METI) ដើម្បីពិភាក្សា វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងការបំពុល។












