សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានបញ្ជាក់ថា វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តមានភាពរឹងមាំ
Author: Virak វីរៈ (Virak វីរៈ)
លោក ទៀ ស្យាម៖ តើបងប្អូនដឹងទេថា ប្រេងនៅកម្ពុជា និងប្រេងនៅថៃ មិនដូចគ្នាទេ?
លោក ទៀ ស្យាម សហស្ថាបនិកក្រុមហ៊ុន ភីស ភេត្រូលៀម ខេមបូឌា ឯ.ក បានលើកឡើងពីការប្រើប្រាស់ប្រេងឥន្ធនៈនៅកម្ពុជា និងនៅថៃ ដែលមិនដូចគ្នាទេ។
លោក ចាន់ សុផល៖ អ្នកប្រើប្រេងសាំងអាចបន្ថយ ឬផ្អាកបាន ប៉ុន្ដែអ្នកប្រើម៉ាស៊ូតពិបាកកាត់បន្ថយ
លោក ចាន់ សុផល បានលើកឡើងថា ហេតុអ្វីបានជាប្រេងម៉ាស៊ូតថ្លៃជាងសាំងក្នុងពេលមានវិបត្តិ? ហេតុអ្វីបានជាថ្លៃម៉ាស៊ូតនាំចូលមកខ្ពស់ជាងថ្លៃសាំង?
ក្រសួងទេសចរណ៍៖ កម្ពុជាបន្តជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងផ្តល់ភាពកក់ក្តៅ
ក្រសួងទេសចរណ៍ បានអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ ដែលស្រឡាញ់ប្រទេសកម្ពុជា បន្តធ្វើដំណើរទស្សនាកម្ពុជា ប្រកបដោយទំនុកចិត្តពេញលេញ អារម្មណ៍សុវត្ថិភាព និងភាពកក់ក្តៅ។
អង្ករប្រណិតកម្ពុជាចំនួនពីរទូកុងតឺន័រ ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី
ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានឱ្យដឹងនៅថ្ងៃទី៦ ខែមីនាថា លោកឯកអគ្គរដ្ឋទូត Derek Yip បានចូលរួមអបអរកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ រវាងក្រុមហ៊ុន អេមរុរ៉ាយស៍ និងក្រុមហ៊ុន Green Group របស់ប្រទេសអូស្ត្រាលី
អភិបាលខេត្តកំពង់ធំ ណែនាំឱ្យម្ចាស់ស្ថានីយទប់ស្កាត់ការទិញប្រេងទ្រង់ទ្រាយធំយកទៅស្តុកទុក
ការណែនាំនេះ ដោយសារឯកឧត្តមសង្កេតឃើញថា មានជនឆក់ឱកាសមួយក្តាប់តូចបានដំឡើងថ្លៃប្រេងឥន្ទនៈខុសពីការណែនាំរបស់ក្រសួងពាណិជ្ជកម្ម និងជនមួយចំនួនទៀតបានសម្រុកទៅទិញប្រេងឥន្ទនៈដើម្បីស្តុកទុក
ឯកឧត្តម ហ៊ុន ម៉ានី៖ យើងអាចរងការឈឺចាប់ ប៉ុន្តែដំណើរការសេដ្ឋកិច្ចសង្គមត្រូវតែទៅមុខ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា យើងអាចរងការឈឺចាប់ ឈឺចាប់ទាំងកាយ ឈឺចាប់ទាំងចិត្ត ប៉ុន្តែដំណើរការសេដ្ឋកិច្ចសង្គមត្រូវតែទៅមុខ
ក្រសួងអំពាវនាវអ្នកប្រើប្រាស់ និងម្ចាស់ស្ថានីយអនុវត្តតាមស្តង់ដាបច្ចេកទេសលក់ និងស្តុកទុកប្រេង
ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់អ្នកប្រើប្រាស់ និងម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈទាំងអស់ ត្រូវអនុវត្តតាមលក្ខណៈស្តង់ដាបច្ចេកទេសនៃការលក់ ការស្តុកទុកប្រេងឥន្ធនៈ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅល្ងាចថ្ងៃទី៦ ខែមីនានេះ បានឱ្យដឹងថា ដើម្បីធានាបាននូវការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសន្តិសុខ-សុវត្ថិភាពរបស់អ្នកប្រើប្រាស់ ដែលអាចកើតឡើងពីការស្តុកប្រេងឥន្ធនៈ ដោយមិនសមស្របតាមលក្ខណៈស្តង់ដាបច្ចេកទេស ហើយធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅតាមស្ថានីយ ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់អ្នកប្រើប្រាស់ និងម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈទាំងអស់ ត្រូវអនុវត្តតាមលក្ខណៈស្តង់ដាបច្ចេកទេសនៃការលក់ ការស្តុកទុក និងការអនុវត្តឱ្យល្អស្របតាមស្តង់ដា និងក្រមប្រតិបត្តិដែលស្ថានីយលក់ប្រេងឥន្ធនៈជាទូទៅបានអនុវត្ត និងគ្រប់គ្រងហានិភ័យល្អកន្លងមក។ ក្រសួងពាណិជ្ជកម្ម ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្ត និងយោគយល់ចំពោះស្ថានីយលក់ប្រេងឥន្ធនៈ ដែលបានខិតខំប្រឹងប្រែងគ្រប់គ្រងហានិភ័យ និងចូលរួមសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ ព្រមទាំងចៀសវាងការសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសពីតម្រូវការចាំបាច់ ដែលអាចបង្កឱ្យមានហានិភ័យឆាបឆេះ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្ម រួមទាំងមន្ទីររ៉ែ និងថាមពល រាជធានី-ខេត្ត បាននឹងកំពុងបន្តចុះតាមដាន-ត្រួតពិនិត្យការលក់ជាប្រចាំ ដើម្បីធានាការលក់និងជំរុញឱ្យស្ថានីយប្រេងឥន្ធនៈអនុវត្តឱ្យបានគត់មត់តាមលក្ខណៈស្តង់ដាបច្ចេកទេស និងបង្ការការឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈខុសប្រក្រតីជាដើម៕ អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម
ទូតចិន៖ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា
ចំណែកឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងដែរថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបាន ៩៨,៤៤%ហើយ
គ្រោងសាងសង់ផ្លូវ ៨០គីឡូម៉ែត្រក្នុងខេត្តក្រចះ នៃគម្រោងវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងត៍
ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន កាលពីថ្ងៃទី៤ ខែមីនា បានរៀបចំកិច្ចប្រជុំពិភាក្សាលើករណីការសាងសង់ពង្រីកផ្លូវ ៨០គីឡូម៉ែត្រ ស្ថិតក្នុងខេត្តក្រចះនៃគម្រោងវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងត៍












