កូនប្រុសស្រីឧកញ៉ា លីម ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុន អិលប៊ីអិន គ្រុប នាំគ្នាដើរលេងនៅអឺរ៉ុប

កូន​ប្រុស​ស្រី​របស់​ឧកញ៉ា លីម ប៊ុណ្ណា អគ្គនាយក​ក្រុមហ៊ុន អិលប៊ីអិន គ្រុប បាន​នាំ​គ្នា​បណ្ដើរ​ប្ដី​ប្រពន្ធ​ទៅ​ដើរ​កម្សាន្ត​នៅ​លើ​ទឹក​ដី​អឺរ៉ុប។

តាមដានជាមួយយើង៖ Million Times

ដំណើរ​កម្សាន្ត​របស់​កូន​ប្រុស​ស្រី​របស់​ឧកញ៉ា លីម ប៊ុណ្ណា ត្រូវ​បង្ហោះ​ឡើង​ដោយ​លោកស្រី ថុង ធីតា ជា​ម្ដាយ។ ដោយ​មើល​ឃើញ​ពី​សុភមង្គល​របស់​កូន​ប្រុស​ស្រី​ទាំង ៤ លោកស្រី ធីតា ក៏​បញ្ចេញ​រូបភាព​ទាំង​អស់​របស់​កូន​ៗ​ក្នុង​ដំណើរ​ទៅ​កាន់​ប្រទេស​អេស្ប៉ាញ។

ក្នុង​នោះ​មានលោក លីម សុធារ៉ា និងអ្នកនាង ឃួង ស៊ីណាម៉ាឡែន ដែល​ទើប​រៀប​មង្គលការ កាលពី​អំឡុង​ខែ​មីនា ឆ្នាំ ២០២៥ កន្លង​ទៅ​ផង​ដែរ។ ចំណែក​មួយ​គូ​ទៀត គឺ​កូន​លោក លោក ទ្រីវ គង់ហេង និង​ភរិយា​ដែល​ជា​កូន​ស្រី​បណ្ដូល​ចិត្ត​របស់​ឧកញ៉ា លីម ប៊ុណ្ណា (ឧកញ៉ាខ្នា)។

គួរ​បញ្ជាក់​ថា សម្រាប់​គូស្នេហ៍​អភិជន​២ គូ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​រូប​សម្បត្តិ​ស្រស់​សោភា និង​សង្ហា​សម​គ្នា ព្រម​ជាមួយ​ឫកពា​ចាស់​ទុំ ថ្លៃថ្នូរ និង​សមសួន​ដូច​គ្នា។ មិន​តែ​ប៉ុណ្ណោះ​ក៏​គ្រួសារ​ឧកញ៉ា លីម ប៊ុណ្ណា ធ្លាប់​បាន​ទៅ​ដើរលេង​អេស្ប៉ាញ​ច្រើន​ដង​មក​ហើយ ព្រម​ទាំង​បាន​ទៅ​មើល​ការ​ប្រកួត​បាល់ទាត់​ថែម​ទៀត​ផង។

មិន​តែ​ប៉ុណ្ណោះ​កាលពី​អំឡុង​ដើម​ខែ​កន្លង​ទៅ​គ្រួសារ​សេដ្ឋី​ផ្នែក​កសិកម្ម​នេះ​ក៏​បាន​ទៅលេង​នៅ​ប្រទេស​សិង្ហបុរី​ផង​ដែរ៕

អត្ថបទ៖ ឆដា, រូបភាព៖ Thong Thida