ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានឯកឧត្តម ប៉េង ពោធិ៍នា ជារដ្ឋមន្ត្រី បានបញ្ចប់ដោយជោគជ័យនូវការដំឡើងផ្លាកសញ្ញាចរាចរណ៍ផ្លូវដែកទាំង ២ខ្សែ គឺផ្លូវដែកភាគខាងត្បូង (ភ្នំពេញ-ព្រះសីហនុ) និងផ្លូវដែកភាគខាងជើង (ភ្នំពេញ-បោយប៉ែត)។ នេះបើតាមការឱ្យពីឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្ដម បានឱ្យដឹងនៅថ្ងៃទី២៨ ខែមីនានេះថា ផ្លាកសញ្ញាដែលត្រូវដំឡើងមានចំនួន ៩៨១ទីតាំង ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍។ ចំណែកឯក្រុមហ៊ុន រ៉ូយ៉ាល់រ៉េលវេ ក៏បានធ្វើសារអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវដែកជាច្រើន និងបានផ្សព្វផ្សាយជាបន្តបន្ទាប់ផងដែរ។ គួរឱ្យដឹងថា ដើម្បីបញ្ចៀសការបុកប៉ះ គ្រោះថា្នក់ផ្សេងៗ និងការងារសុវត្ថិភាពចរាចរណ៍តាមផ្លូវដែក ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវវិធានការមួយចំនួនដូចជា៖ ក្រុមហ៊ុន រ៉ូយ៉ាល់រ៉េលវេ បង្កើនការដាក់ឆ្មាំរបារនៅតាមទីតាំងចំណុចប្រសព្វ ដោយជ្រើសរើសបន្ថែមនូវប្រជាជនមូលដ្ឋាន ជាពិសេសប្រជាការពារ ដើម្បីផ្ដល់សញ្ញា បិទផ្លូវ និងសម្របសម្រួលចរាចរណ៍នៅពេលមានរថភ្លើងធ្វើដំណើរឆ្លងកាត់។ បន្ថែមលើនេះ ក្រុមហ៊ុន រ៉ូយ៉ាល់រ៉េល ត្រូវពិនិត្យឡើងវិញលើចម្ងាយដែលត្រូវបំពាក់ផ្លាកសញ្ញា នៅតាមបណ្តោយផ្លូវដែក ដើម្បីឱ្យអ្នកបើកបររថភ្លើងអាចមានពេលវេលាស៊ីផ្លេ ផ្តល់សញ្ញាបានយូរជាងមុន មុននឹងធ្វើដំណើរមកដល់ទីតាំងចំណុចប្រសព្វ ហើយអ្នកប្រើប្រាស់ផ្លូវថ្នល់ឆាប់បានដឹង និងបង្កើនការប្រុងប្រយ័ត្ន ព្រមទាំងមានពេលវេលាគ្រប់គ្រាន់ក្នុងការឈប់ ដើម្បីឱ្យរថភ្លើងឆ្លងកាត់។ ចំណែកក្រសួងសាធារណការ...
Tag: ផ្លូវដែក
ក្រសួង ដាក់ចេញនូវវិធានការបន្ទាន់ ដើម្បីបញ្ចៀសការបុកប៉ះ គ្រោះថា្នក់ផ្សេងៗ និងការងារសុវត្ថិភាពចរាចរណ៍តាមផ្លូវដែក
ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចដាក់ចេញនូវវិធានការចំនួន ៣ ដើម្បីបញ្ចៀសការបុកប៉ះ គ្រោះថា្នក់ផ្សេងៗ និងការងារសុវត្ថិភាពចរាចរណ៍តាមផ្លូវដែក។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។
ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង នាំចូលក្បាលម៉ាស៊ីនរថភ្លើង ៣គ្រឿងទៀត ដើម្បីបង្កើនសមត្ថភាពបម្រើសេវាកម្ម
រ៉ូយ៉ាល់ រេលវេ បានឱ្យដឹងថា ក្បាលម៉ាស៊ីនទាំងនេះបានមកដល់ និងដាក់ចុះពីកាប៉ាល់ដោយជោគជ័យនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ហើយការនាំចូលបន្ថែមនេះ នឹងជួយជាផ្នែកមួយយ៉ាងធំដើម្បីជំរុញបន្ថែមនូវសមត្ថភាពសេវាកម្មរបស់ក្រុមហ៊ុន
រដ្ឋាភិបាលជំរុញការអភិវឌ្ឍផ្លូវដែក ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុនសាជីវកម្មរចនាផ្លូវដែក នៃប្រទេសចិន (China Railway Design Corporation - CRDC) ដឹកនាំដោយ លោក Zhang Yang អ្នកគ្រប់គ្រងទូទៅរបស់ CRDC ប្រចាំនៅកម្ពុជា
កម្ពុជាត្រូវការទុនប្រមាណ ១០ ពាន់លានដុល្លារ ដើម្បីស្តារ និងលើកកម្ពស់ផ្លូវដែក
កម្ពុជាត្រូវការទុនវិនិយោគប្រមាណ ១០ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍផ្លូវដែកផ្តោតលើការស្តារ និងលើកកម្ពស់ផ្លូវដែកបច្ចុប្បន្ន
ក្រុមហ៊ុនចិនចាប់អារម្មណ៍ វិនិយោគខ្សែផ្លូវដែកថ្មី តភ្ជាប់កម្ពុជាទៅវៀតណាម និងកម្ពុជាទៅឡាវ
កាលពីថ្ងៃ ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅលោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួប និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Yunnan Linkun In
នាយករដ្ឋមន្ត្រីគ្រោងនឹងជិះរថភ្លើងពិនិត្យផ្លូវដែក ក្រោយព្រមានដកការចរចារពីសេដ្ឋី គិត ម៉េង
ប្រមុខរាជរដ្ឋាភិបាល បានបង្ហើបថា នៅថ្ងៃណាមួយលោកនឹងទៅជិះរថភ្លើងដោយមិនប្រាប់ជាមុន
ក្រុមហ៊ុន Royal Railway ពិភាក្សាជាមួយក្រុមហ៊ុនផ្លូវដែកឥណ្ឌូណេស៊ី លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវដែក
ក្នុងដំណើរទស្សនកិច្ចនេះ គឺដើម្បីជំរុញការពិភាក្សាលើកិច្ចសហប្រតិបត្តិការ...










