Marco Rubio Archives - Millions times

រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio ជំរុញថៃត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាឡើងវិញ
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាន​បើក​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក Sihasak Phuangketkeow ជាមួយ​ការ​ជំរុញ​ឲ្យ​ថៃ​ត្រឡប់​ទៅ អនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួឡើងវិញ។ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសអាមេរិក នៅថ្ងៃសុក្រ ទី១៩ ខែធ្នូ។

តាមដានជាមួយយើង៖   Million Times

នៅក្នុងកិច្ចសន្ទនានោះ លោក Rubio បានគូសបញ្ជាក់ពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងអំពើហិង្សាដែលកំពុងកើតឡើងនៅតាមបណ្ដោយព្រំដែនកម្ពុជា និងបានសង្កត់ធ្ងន់ពីភាពចាំបាច់ជាបន្ទាន់ ដើម្បីបន្ធូរបន្ថយភាពតានតឹង។

តាមក្រសួងការបរទេសអាមេរិក លោក Rubio ក៏បានជំរុញឱ្យលោក Sihasak ចាត់វិធានការសកម្មភាពយ៉ាងរឹងមាំដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងជំរុញឱ្យថៃត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុង គូឡាឡាំពួឡើងវិញ៕

អត្ថបទ៖ឆដា, រូបភាព៖ អ៊ីនធឺណេត

The post រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio ជំរុញថៃត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាឡើងវិញ appeared first on Millions times.

ប្រមុខការទូត Rubio៖ អាមេរិកនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ក្រោយការទារពន្ធគយទ្រង់ទ្រាយធំ
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា នៅពេលដែលសហរដ្ឋអាមេរិក សម្រេចនូវការអនុវត្តវិធានការទារពន្ធគយ ពីដៃគូពាណិជ្ជកម្មធំៗរបស់ខ្លួន នោះមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោកមួយនេះ នឹងរៀបចំកិច្ចព្រមព្រៀងការជួញដូរពាណិជ្ជកម្មថ្មី ជាមួយបណ្ដាប្រទេសទាំងនោះឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តាមដានជាមួយយើង៖   Million Times

ការលើកឡើងរបស់ប្រមុខការទូតអាមេរិក ធ្វើឡើងក្រោយប្រធានាធិបតី Donald Trump បានគំរាមទារពន្ធរហូតដល់ ២០០% ពីការនាំចូលគ្រឿងស្រវឹង ពីតំបន់អឺរ៉ុបមកទីផ្សារអាមេរិក ដែលធ្វើឲ្យអ្នកតាមដានសេដ្ឋកិច្ចយល់ឃើញថា ជាការបង្កាត់ភ្លើងសង្គ្រាមពាណិជ្ជកម្មសកលលោក។

លោក Rubio បានសង្កត់ធ្ងន់ថា អាមេរិកនឹងដាក់វិធានការសងសឹកពន្ធ ចំពោះប្រទេសដែលដាក់ពន្ធលើខ្លួន ហើយក្រោយអនុវត្តវិធានការមួយនោះរួចរាល់ អាមេរិកនឹងរៀបចំកិច្ចប្រជុំមួយ ជាមួយបណ្ដាប្រទេសទាំងអស់នោះ ស្វែងរកដំណោះស្រាយសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ដែលមានតម្លាភាពរៀងៗខ្លួន។

រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ មិនបានបញ្ជាក់លំអិតពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីនោះឡើយ ប៉ុន្តែលោកអះអាងថា អាមេរិកនឹងព្យាយាមលុបបំបាត់នូវភាពអយុត្តិធម៌ ហើយកំណត់ឡើងវិញនូវភាពច្បាស់លាស់ និងធានាឲ្យបាននូវតម្លាភាព សម្រាប់ដៃគូពាណិជ្ជកម្មទាំងអស់របស់ខ្លួន៕

អត្ថបទ៖ Luffy រូបភាព៖ FirstPost

The post ប្រមុខការទូត Rubio៖ អាមេរិកនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ក្រោយការទារពន្ធគយទ្រង់ទ្រាយធំ appeared first on Millions times.

ជំនួបប្រមុខទូតទាំងពីរ សហរដ្ឋអាមេរិកបង្ហាញជំហរចង់បានទំនាក់ទំនងស្ថិរភាពជាមួយកូរ៉េខាងត្បូង
ក្រសួងការបរទេសអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានប្រាប់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងថា សហរដ្ឋអាមេរិកចង់រក្សាទំនាក់ទំនងទំនុកចិត្តស្ថិរភាពជាមួយកូរ៉េខាងត្បូងដោយមិនគិតពីស្ថានភាពក្នុងស្រុករបស់ប្រទេសណាមួយនោះទេ។

សារព័ត៌មាន Reuters បានចុះផ្សាយថា លោក Rubio និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Cho Tae-yul បានជួបសន្ទនាមួយក្រៅកិច្ចប្រជុំសន្តិភាពនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ដើម្បីធ្វើការយ៉ាងជិតស្និទ្ធឆ្ពោះទៅរកគោលដៅនៃការលុបបំបាត់នុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង និងសម្តែងក្តីព្រួយបារម្ភអំពីកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង។

តាមដានជាមួយយើង៖   Million Times

ក្នុងជំនួបនោះ ប្រមុខការទូតទាំងពីរបានឯកភាពសហការលើវិស័យថាមពល និងបច្ចេកវិទ្យាទំនើប ដូចជាការកសាងនាវា ថាមពលនុយក្លេអ៊ែរ និងឧស្ម័នធម្មជាតិរាវ (LNG)។

សេចក្តីថ្លែងការណ៍បាននិយាយថា ដើម្បីឆ្លើយតបទៅនឹងសំណើរបស់លោក Cho ដោះស្រាយបញ្ហាពន្ធរបស់សហរដ្ឋអាមេរិក តាមរយៈជំនួបនេះលោក Rubio បានអំពាវនាវឱ្យមានការពិគ្រោះយោបល់រវាងក្រសួងពាក់ព័ន្ធ។

មន្ត្រីម្នាក់មកពីក្រសួងការបរទេសបាននិយាយថា បញ្ហាពន្ធគយ គឺជាអ្វីដែលភាគីអាមេរិកបច្ចុប្បន្នកំពុងចាប់ផ្តើម និងពិនិត្យឡើងវិញ។ មន្រ្តីដដែលនិយាយបន្ថែមថា (ពួកគេ) រំពឹងថានឹងមានកិច្ចពិភាក្សាបន្តរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters

The post ជំនួបប្រមុខទូតទាំងពីរ សហរដ្ឋអាមេរិកបង្ហាញជំហរចង់បានទំនាក់ទំនងស្ថិរភាពជាមួយកូរ៉េខាងត្បូង appeared first on Millions times.

យន្តហោះដឹកប្រមុខការទូតអាមេរិកទៅអាល្លឺម៉ង់ ត្រូវបកក្បាលជាបន្ទាន់ ក្រោយមានបញ្ហាផ្នែកម៉េកានិក
កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ យន្តហោះ Air Force ដឹករដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio រួមទាំងប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភា លោក Jim Risch ទៅប្រទេសអាល្លឺម៉ង់ ត្រូវបានបង្ខំចិត្តបកក្បាលមកទីក្រុងវ៉ាស៊ីងតោនជាបន្ទាន់ ដោយសារមានបញ្ហាផ្នែកម៉េកានិក។

ទីភ្នាក់ងារព័ត៌មាន AP បានចុះផ្សាយថា យន្តហោះមួយគ្រឿងនេះបានជួបបញ្ហានៅម៉ាស៊ីនផ្នែកកាប៊ីន បន្ទាប់ពីហោះហើរបានរយៈពេល ៩០នាទី ចេញពីមូលដ្ឋានទ័ព Joint Base Andrews ។

លោក Rubio ក៏មានគម្រោងបន្តការធ្វើដំណើរ ដោយផ្លាស់ប្ដូរយន្តហោះ ដើម្បីឲ្យទាន់កិច្ចប្រជុំសន្តិភាពនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ និងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នៅទីនោះ៕

អត្ថបទ៖ Luffy រូបភាព៖​ Arab News

The post យន្តហោះដឹកប្រមុខការទូតអាមេរិកទៅអាល្លឺម៉ង់ ត្រូវបកក្បាលជាបន្ទាន់ ក្រោយមានបញ្ហាផ្នែកម៉េកានិក appeared first on Millions times.

រដ្ឋបាលថ្មី Trump ជំរុញឲ្យវៀតណាមដោះស្រាយអតុល្យភាពពាណិជ្ជកម្ម ខណៈឆ្នាំមុនលើស ១១០ពាន់លាន
រដ្ឋមន្ត្រីការបរទេសអាមេរិកថ្មី លោក Marco Rubio បានសន្ទនាតាមរយៈការហៅទូរស័ព្ទជាមួយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son កាលពីថ្ងៃទី២៣ ខែមករា គឺប៉ុន្មានថ្ងៃក្រោយលោក Donald Trump ស្បថចូលកាន់តំណែងរដ្ឋបាលថ្មី។

លោក Rubio បានជំរុញទីក្រុងហាណូយឱ្យដោះស្រាយអតុល្យភាពពាណិជ្ជកម្ម ហើយក៏បានពិភាក្សាអំពីការព្រួយបារម្ភរួមគ្នាអំពីប្រទេសចិន។

តាមដានជាមួយយើង៖   Million Times

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកបាននិយាយថា នៅក្នុងជំនួបនេះ លោក Rubio និងលោក Bui Thanh Son បានសាទរចំពោះខួបលើកទី៣០នៃទំនាក់ទំនងរវាងអាមេរិក និងវៀតណាម និងវឌ្ឍនភាពដែលធ្វើឡើងក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងឆ្នាំ២០២៣។ ជំនួបដដែលនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការព្រួយបារម្ភក្នុងតំបន់ ព្រមទាំងឥរិយាបថឈ្លានពានរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។

ទន្ទឹមនឹងការសរសើរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រទេសទាំងពីរ លោក Rubio បានលើកទឹកចិត្តវៀតណាមឱ្យដោះស្រាយអតុល្យភាពពាណិជ្ជកម្ម។

សូមជម្រាបថា តួលេខរបស់សហរដ្ឋអាមេរិកបង្ហាញថា ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយវៀតណាមបានលើសពី ១១០ពាន់លានដុល្លារក្នុងរយៈពេល ១១ខែដំបូងឆ្នាំ២០២៤ ខណៈដែលការនាំចេញពីមជ្ឈមណ្ឌលឧស្សាហកម្មអាស៊ីអាគ្នេយ៍បានកើនឡើងចំពេលមានការធ្លាក់ចុះនៃរូបិយប័ណ្ណរបស់ខ្លួនធៀបនឹងប្រាក់ដុល្លារ។

ទោះបីជាប្រទេសវៀតណាមបានក្លាយជាដៃគូសន្តិសុខដ៏សំខាន់របស់សហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែគម្លាតពាណិជ្ជកម្មដ៏ធំត្រូវបានអ្នកវិភាគមើលឃើញថា ជាហានិភ័យចម្បងសម្រាប់ប្រទេសដែលពឹងផ្អែកលើការនាំចេញចំពេលមានការគំរាមកំហែងពីប្រធានាធិបតី Donald Trump អំពីពន្ធលើទំនិញនាំចូលពីសហរដ្ឋអាមេរិក។

ទិន្នន័យរបស់សហរដ្ឋអាមេរិកបានបង្ហាញពីការកើនឡើងជិត ១៨% នៅក្នុងឱនភាពពាណិជ្ជកម្មរបស់ខ្លួនជាមួយវៀតណាម បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការណ៍នេះបញ្ជាក់ថា ប្រទេសដែលគ្រប់គ្រងដោយកុម្មុយនិស្តមួយនេះ មានអតិរេកពាណិជ្ជកម្មខ្ពស់បំផុតទី៤ជាមួយសហរដ្ឋអាមេរិក ដែលឈរនៅកំពូលដោយប្រទេសចិន សហភាពអឺរ៉ុប និងម៉ិកស៊ិក។

ក្រុមហ៊ុនធំៗនៃពហុជាតិសាសន៍របស់សហរដ្ឋអាមេរិក កំពុងវិនិយោគនៅប្រទេសវៀតណាម រួមមាន៖ ក្រុមហ៊ុន Apple, Google, Nike និង Intel ជាដើម៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ AP

The post រដ្ឋបាលថ្មី Trump ជំរុញឲ្យវៀតណាមដោះស្រាយអតុល្យភាពពាណិជ្ជកម្ម ខណៈឆ្នាំមុនលើស ១១០ពាន់លាន appeared first on Millions times.

Marco Rubio ក្លាយជារដ្ឋមន្ត្រីការបរទេសផ្លូវការ ក្រោយសភាអាមេរិកយល់ព្រមទទួលស្គាល់
នៅថ្ងៃចន្ទ ទី២០ ខែមករា សភាអាមេរិកបានប្រកាសទទួលស្គាល់លោក Marco Rubio ជារដ្ឋមន្ត្រីការបរទេសផ្លូវការ សម្រាប់រដ្ឋបាលប្រធានាធិបតីអាមេរិកទី៤៧ លោក Donald Trump។

តាមដានជាមួយយើង៖   Million Times

តាមការចុះផ្សាយពីសារព័ត៌មាន Reuters បានឲ្យដឹងថា លោក Rubio ទទួលបានសម្លេងគាំទ្រក្នុងសភារហូតដល់ ៩៩ ទល់នឹង០ ដើម្បីឡើងកាន់តំណែងថ្មីមួយនេះ។

ទន្ទឹមនឹងនោះ សមាជិកបក្សសាធារណៈរដ្ឋរូបនេះ គឺជាបេក្ខភាពគណៈរដ្ឋមន្ត្រីជ្រើសរើសដោយលោក Trump ដំបូង ដែលទទួលបានការយល់ព្រមពីសភាអាមេរិក ក្នុងតួនាទីសំខាន់ៗក្នុងរដ្ឋបាលលោក Trump ខណៈបេក្ខភាពផ្សេងទៀតកំពុងរង់ចាំការយល់ព្រមសភាអាមេរិកនៅឡើយ។

លោក Marco Rubio វ័យ ៥៣ឆ្នាំ គឺជាអ្នករិះគន់ប្រឆាំងចិន និងគាំទ្រអ៊ីស្រាអែលផ្កាប់មុខ ហើយអំឡុងពេលរង់ចាំការសម្រេចពីសភា លោកបានព្រមានអាមេរិកថា ត្រូវតែមានការផ្លាស់ប្ដូរ ដើម្បីជៀសវៀងការពឹងផ្អែកលើប្រទេសចិន និងសន្យាពង្រឹងគោលនយោបាយការបរទេសអាមេរិក ឲ្យកាន់តែខ្លាំងជាងមុន ជាពិសេសផ្ដោតសំខាន់លើការនាំយកផលប្រយោជន៍ច្រើនជាងមុន សម្រាប់ប្រជាជនអាមេរិកទាំងមូល៕

អត្ថបទ៖ Luffy រូបភាព៖ The Hindu

The post Marco Rubio ក្លាយជារដ្ឋមន្ត្រីការបរទេសផ្លូវការ ក្រោយសភាអាមេរិកយល់ព្រមទទួលស្គាល់ appeared first on Millions times.

លោក Marco Rubio ជាបេក្ខភាពរដ្ឋមន្ត្រីការបរទេសសាកសមបំផុត ក្នុងរដ្ឋបាលលោកត្រាំ
សារព័ត៌មានអាមេរិក Fox News បានរាយការណ៍ថា អនាគតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានបំណងតែងតាំងសមាជិកព្រឺទ្ធសភារដ្ឋ Florida លោក Marco Rubio ជារដ្ឋមន្ត្រីការបរទេស សម្រាប់រដ្ឋបាលរបស់លោក។

តាមដានជាមួយយើង៖   Million Times

ដោយមានបទពិសោធន៍លើគោលនយោបាយការបរទេសច្រើនឆ្នាំ និងមានតួនាទីជាសមាជិកព្រឹទ្ធសភា ៣អាណត្តិផង លោក Rubio ទទួលបានការទុកចិត្តពីលោកត្រាំ ក្នុងការក្លាយជាបេក្ខភាពមួយរូបសម្រាប់តំណែងរដ្ឋមន្ត្រីការបរទេសអាមេរិក។

លោក Rubio ធ្លាប់កាន់តួនាទីនៅគណៈកម្មាការស៊ើបការណ៍សម្ងាត់ព្រឹទ្ធសភា និងគណៈកម្មាធិការទំនាក់ទំនងបរទេស ដូច្នេះបើសិនលោកក្លាយជារដ្ឋមន្ត្រីការបរទេស នឹងអាចជួយសម្រាលការងារផ្នែកអន្តរជាតិរបស់លោកត្រាំ ដូចជាការប្រឆាំងនឹងការបន្តផ្ដល់ជំនួយដល់អ៊ុយក្រែន និងបញ្ហាការទូតផ្សេងៗ ទាក់ទងនឹងបញ្ហាមួយនេះ។

សមាជិកព្រឺទ្ធសភាវ័យ ៥៣ឆ្នាំរូបនេះ នៅតែជាសសរទ្រូងដ៏រឺងមាំមួយ ក្នុងការពង្រឹងទំនាក់ទំនងអន្តរជាតិ របស់សហរដ្ឋអាមេរិក រួមទាំងអង្គការណាតូផងដែរ។

បើសិនជាការតែងតាំងនោះកើតឡើងពិតមែន លោក Rubio នឹងក្លាយជាជនជាតិអាមេរិកឡាទីនដំបូង ដែលឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេស ប្រចាំប្រវត្តិសាស្ត្រអាមេរិក។

សូមជម្រាបដែរថា ចាប់តាំងពីជាប់ឆ្នោតជាប្រធានាធិបតីទី៤៧ លោកដូណាល់ ត្រាំ ចាប់ផ្ដើមរៀបចំគណៈរដ្ឋមន្ត្រីរបស់ខ្លួន ដោយក្រៅពីលោក Rubio លោកត្រាំ ក៏មានបំណងតែងតាំងតំណាងរាស្ត្ររដ្ឋ New York លោកស្រី Elise Stefanik ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Tom Homan ជាមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន តំណាងរាស្ត្ររដ្ឋ Florida លោក Michael Waltz ជាទីប្រឹក្សាសន្តិសុខជាតិ និងអតីតតំណាងរាស្ត្ររដ្ឋ New York លោក Lee Zeldin ដឹកនាំទីភ្នាក់ងារការពារបរិស្ថាន៕

អត្ថបទ៖ Luffy រូបភាព៖ Fox News

The post លោក Marco Rubio ជាបេក្ខភាពរដ្ឋមន្ត្រីការបរទេសសាកសមបំផុត ក្នុងរដ្ឋបាលលោកត្រាំ appeared first on Millions times.