ស្វាយចន្ទី Archives - Millions times

ការកើនឡើងថ្លៃប្រេងឥន្ធនៈ និងសម្ពាធអាកាសធាតុ គំរាមកំហែងដល់ផលិតកម្មស្វាយចន្ទីកម្ពុជា
វិស័យស្វាយចន្ទីរបស់កម្ពុជា កំពុងប្រឈមមុខនឹងបញ្ហាជាបន្តបន្ទាប់ ខណៈដែលការឡើងថ្លៃប្រេងម៉ាស៊ូត និងលក្ខខណ្ឌអាកាសធាតុមិនអំណោយផល ចាប់ផ្តើមរំខានដល់ផលិតកម្ម ដែលបង្កឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់នៅក្នុងទីផ្សារគ្រាប់ស្វាយចន្ទីឆៅសកល។

តម្លៃប្រេងម៉ាស៊ូតបានហក់ឡើងដល់ប្រហែល ៧.១០០ រៀលក្នុងមួយលីត្រ ដែលបង្កើនថ្លៃដើមផលិតកម្មយ៉ាងខ្លាំងសម្រាប់កសិករ។ ការកើនឡើងនៃចំណាយលើប្រេងឥន្ធនៈ បានធ្វើឱ្យកសិករជាច្រើនកាត់បន្ថយសកម្មភាពចាំបាច់នានា ដូចជាការបាញ់ថ្នាំសម្លាប់សត្វល្អិតជាដើម ដោយសារការប្រើប្រាស់ត្រាក់ទ័រ និងឧបករណ៍ផ្សេងៗមានតម្លៃខ្ពស់។

ទន្ទឹមនឹងនេះដែរ បញ្ហាអាកាសធាតុដែលមិនទៀងទាត់ រួមមាន ភ្លៀងខុសរដូវ រយៈពេលត្រជាក់អូសបន្លាយ និងកម្ដៅខ្លាំងរហូតដល់ ៤២ អង្សាសេ កំពុងប៉ះពាល់ដល់វដ្តនៃដំណាំ។ លក្ខខណ្ឌទាំងនេះកំពុងបង្កើនហានិភ័យដល់ការចេញផ្កា ការចេញផ្លែ និងទិន្នផលសរុប ដែលកាន់តែបន្ថែមសម្ពាធលើកសិករ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (សសក) បានមានប្រសាសន៍ថា ផលប៉ះពាល់រួមគ្នានៃអតិផរណាប្រេងឥន្ធនៈ និងសម្ពាធអាកាសធាតុ កំពុងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កសិករ។

លោកបានលើកឡើងថា៖ «ការឡើងថ្លៃប្រេងម៉ាស៊ូត កំពុងបង្កបញ្ហាដល់កសិកររបស់យើងយ៉ាងខ្លាំង។ កសិករជាច្រើនបានឈប់បាញ់ថ្នាំថែទាំដើមស្វាយចន្ទីរបស់ពួកគេ ព្រោះតម្លៃប្រេងសម្រាប់ត្រាក់ទ័រខ្ពស់ពេក ខណៈពេលដែលពួកគេត្រូវតស៊ូជាមួយអាកាសធាតុដ៏អាក្រក់ផងដែរ»។

តាមដានជាមួយយើង៖   Million Times

ការព្រួយបារម្ភលើការផ្គត់ផ្គង់ រីករាលដាលហួសពីកម្ពុជា

អ្នកសង្កេតការណ៍ឧស្សាហកម្មកត់សម្គាល់ថា ស្ថានភាពនេះមិនត្រឹមតែកើតមានចំពោះកម្ពុជានោះទេ ហើយវាអាចមានផលប៉ះពាល់កាន់តែទូលំទូលាយដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ស្វាយចន្ទីសកល។ សញ្ញាដំបូងៗបង្ហាញពីការរឹតបន្តឹងនៃបរិមាណគ្រាប់ស្វាយចន្ទីឆៅដែលមានប្រភពពីកម្ពុជា ដែលជាប្រភពផ្គត់ផ្គង់ដ៏សំខាន់សម្រាប់បណ្តាប្រទេសកែច្នៃធំៗ។

ប្រទេសវៀតណាម ដែលជាអ្នកទិញស្វាយចន្ទីកម្ពុជាដ៏ធំបំផុតមួយ អាចនឹងប្រញាប់ប្រញាល់ដើម្បីដណ្តើមយកការផ្គត់ផ្គង់ដែលមាន ខណៈដែលអ្នកកែច្នៃឥណ្ឌាអាចប្រឈមនឹងការប្រកួតប្រជែងកើនឡើង និងថ្លៃដើមនៃការប្រមូលទិញកាន់តែខ្ពស់។

ការវិវត្តទាំងនេះ ក៏បានបង្ហាញឱ្យឃើញផងដែរថា តើអតិផរណាដែលជំរុញដោយថាមពល កំពុងជះឥទ្ធិពលកាន់តែខ្លាំងឡើងដល់ការកំណត់ថ្លៃទំនិញកសិកម្មយ៉ាងដូចម្តេច ដោយបានផ្សារភ្ជាប់ទីផ្សារប្រេងឥន្ធនៈសកល ទៅនឹងថ្លៃដើមផលិតកម្មនៅតាមកសិដ្ឋាន។

ទស្សនវិស័យកើនឡើងសម្រាប់តម្លៃគ្រាប់ស្វាយចន្ទីឆៅ

តាមទស្សនៈពាណិជ្ជកម្ម ការរួមបញ្ចូលគ្នានៃការកើនឡើងថ្លៃដើមធាតុចូល និងការរំខានទាក់ទងនឹងអាកាសធាតុ កំពុងបង្កើតសម្ពាធរុញឱ្យតម្លៃគ្រាប់ស្វាយចន្ទីឆៅ កើនឡើងក្នុងរយៈពេលខ្លី។

អ្នកវិភាគចង្អុលបង្ហាញពីនិន្នាការកាន់តែទូលំទូលាយដែលកំពុងលេចឡើងនៅទូទាំងតំបន់ផលិតកម្មធំៗ៖ ថ្លៃដើមផលិតកម្មកំពុងកើនឡើង ហានិភ័យនៃការផ្គត់ផ្គង់កំពុងកើនឡើង ហើយអ្នកលក់កំពុងបង្ហាញពីភាពរឹងត្អឹងចំពោះតម្លៃ (មិនចង់លក់ក្នុងតម្លៃទាប)។

ខណៈពេលដែលសម្ពាធទាំងនេះនៅតែបន្ត អ្នកចូលរួមក្នុងទីផ្សារកំពុងតាមដានយ៉ាងដិតដល់នូវទស្សនវិស័យផលិតកម្មរបស់កម្ពុជា ដែលអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់តម្លៃស្វាយចន្ទីសកល នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ៕

អត្ថបទ៖ ប៊ី, ប្រភព៖ CAC

second...

x

The post ការកើនឡើងថ្លៃប្រេងឥន្ធនៈ និងសម្ពាធអាកាសធាតុ គំរាមកំហែងដល់ផលិតកម្មស្វាយចន្ទីកម្ពុជា appeared first on Millions times.

កម្ពុជានឹងនាំគ្រាប់ស្វាយចន្ទីទាំងសំបកទៅចិន ក្នុងតម្លៃ ៣៥ លានដុល្លារដំណាក់កាលដំបូង ហើយអនាគតអាចពង្រីកដល់ប្រមាណ ៤០០ លានដុល្លារ
កម្ពុជា​នឹង​នាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទី​ទាំងសំបក (ប្រភេទ M23) ដែល​មាន​តម្លៃ​ប្រមាណ ៣៥ លាន​ដុល្លារ​អាមេរិក ក្នុង​ដំណាក់​កាល​ដំបូង ហើយ​មាន​ផែនការ​ពង្រីក​ការ​នាំ​ចេញ​ឈាន​ទៅ​ដល់​ប្រមាណ ៤០០ លាន​ដុល្លារ​ នាពេល​អនាគត។ នេះ​បើ​តាម​ការ​ប្រកាស​ពី​ក្រសួង​ពាណិជ្ជកម្ម។

តាមដានជាមួយយើង៖   Million Times

នៅ​ថ្ងៃ ១១ ខែ​មីនា ឆ្នាំ ២០២៦ នៅ​ទីស្ដីការ​ក្រសួង​ពាណិជ្ជកម្ម​លោក សំហេង បូរ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​ក្រុម​ការងារ​ជំរុញ​ការ​នាំ​ចេញ (EPTF) បាន​អនុញ្ញាត​ឲ្យ​លោក Jiang Xiaofei នាយក​នៃ​គណៈកម្មាធិការការងារពង្រីកសហគ្រាសនៅក្រៅប្រទេស នៃ​វិទ្យាស្ថាន​ចិន​សម្រាប់​យុទ្ធសាស្រ្ត​នវានុវត្តន៍ និងអភិវឌ្ឍន៍ (China Institute for Innovation and Development Strategy – CIIDS) ដឹកនាំ​គណៈប្រតិភូក្រុមហ៊ុន China Bonded Port Group Co., Ltd. និង​តំណាង​ក្រុមហ៊ុន Men Sarun MDR Co., Ltd. ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ។

ជំនួប​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេ​ភាគី​កម្ពុជា-ចិន ព្រម​ទាំង​ស្វែងយល់​ពី​សក្ដានុពល​ក្នុង​ការ​ជំរុញ​ការ​នាំ​ចេញ​កសិផល​កម្ពុជា។

លោក សំហេង បូរ៉ា ក៏​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្ដីពី “កិច្ច​សន្យា​ផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកម្ពុជា” រវាង​ក្រុមហ៊ុន China Bonded Port Group Co., Ltd. និង​ក្រុមហ៊ុន Men Sarun MDR Co., Ltd.។ តាមរយៈ​កិច្ច​ព្រមព្រៀង​នេះ កម្ពុជា​នឹង​ចាប់ផ្ដើម​នាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទី​ទាំង​សំបក (ប្រភេទ M23) ក្នុង​ជំហាន​ដំបូង​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ ៣៥ លាន​ដុល្លារ ដោយ​ភាគី​ទាំងពីរ​មាន​ចក្ខុវិស័យ​យុទ្ធសាស្ត្រ​ក្នុង​ការ​ជំរុញ​ទំហំ​នាំ​ចេញ​បន្ថែម​ទៀត ដែល​រំពឹង​ថា​នឹង​អាច​កើន​ឡើង​ដល់​សក្ដានុពល​ទឹកប្រាក់​ប្រមាណ ៤០០ លាន​ដុល្លារ នា​ពេល​អនាគត។

គួរ​បញ្ជាក់​ថា​គ្រាប់​ស្វាយ​ចន្ទី M23 ជាពូជយុទ្ធសាស្រ្តរបស់កម្ពុជា ដែលមានគ្រាប់ធំ រសជាតិ​ឆ្ងាញ់ និង​សារធាតុចិញ្ចឹម​ខ្ពស់។ កាលពីឆ្នាំ២០២៥ កម្ពុជា​បាន​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ឆៅ ១ លានតោន ទៅកាន់​ទីផ្សារ​អន្តរជាតិ ដោយ​ទទួល​បាន​ចំណូល​មក​វិញ​ប្រមាណ ១,៥ពាន់លានដុល្លារ៕

អត្ថបទ៖ ឆដា, រូបភាព៖ ក្រសួងពាណិជ្ជកម្ម

second...

x

The post កម្ពុជានឹងនាំគ្រាប់ស្វាយចន្ទីទាំងសំបកទៅចិន ក្នុងតម្លៃ ៣៥ លានដុល្លារដំណាក់កាលដំបូង ហើយអនាគតអាចពង្រីកដល់ប្រមាណ ៤០០ លានដុល្លារ appeared first on Millions times.

ក្រុមហ៊ុនចិនជាច្រើន កំពុងសម្លឹងរកឱកាសវិនិយោគលើការកែច្នៃស្វាយចន្ទីនៅកម្ពុជា
សមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ដែលមានសមាជិកក្រុមហ៊ុនចិនជាច្រើន ចាប់អារម្មណ៍វិនិយោគលើការកែច្នៃស្វាយចន្ទីនៅកម្ពុជា ស្របពេលដែលរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ដឹកនាំដោយលោក វ៉ាង ថុង(Wang Tong) ប្រធានសមាគម។

តាមដានជាមួយយើង៖   Million Times

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលលោក វ៉ាង ថុង បានដឹកនាំប្រតិភូសមាគមមកជួបពិភាក្សាការងារនាពេលនេះ។ ឯកឧត្តមអគ្គលេខាធិការបានលើកទ្បើងពីភាពល្អប្រសើរនៃស្ថានភាពវិនិយោគនៅកម្ពុជាដែលឆ្លុះបញ្ចាំងតាមរយៈកំណើនវិនិយោគដ៏គំហុកក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥។

មួយវិញទៀត ឯកឧត្តមអគ្គលេខាធិការក៏បានស្នើសូមឱ្យសមាគមជួយជំរុញឱ្យមានការវិនិយោគក្នុងការផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងបានស្នើឱ្យមានការគិតគូរវិនិយោគក្នុងវិស័យកសិកម្មដូចជាស្វាយចន្ទី ដំទ្បូងមី អង្ករ និងឈើដាំជាដើម។

ឯកឧត្តមអគ្គលេខាធិការបានបន្តទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយភាពស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ ដោយបានគ្រោងបង្កើតតំបន់កែច្នៃស្វាយចន្ទីសមាហរ័ណ និងផ្តល់ការលើកទឹកចិត្តពិសេសដល់ការវិនិយោគនៅក្នុងតំបន់នេះ។

ជាកិច្ចបន្ទាប់ លោក វ៉ាង ថុង បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមអគ្គលេខាធិការដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាការងារជាមួយប្រតិភូសមាគមនាពេលនេះ។ លោកបានថ្លែងថា សមាគមត្រូវបានបង្កើតទ្បើងនៅក្នុងឆ្នាំ២០២៤ ដោយមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ និងរដ្ឋាភិបាលចិនហើយសមាគមមានក្រុមហ៊ុនចម្រុះនានារបស់ចិនក្នុងវិស័យផ្សេងៗជាច្រើនជាសមាជិក។ លោកជម្រាបជូនអំពីគោលបំណងវិនិយោគលើការកែច្នៃស្វាយចន្ទី និងការបង្កើតភណ្ឌាគារគយមានដែនកំណត់។

ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការគាំទ្រ និងស្វាគមន៍ដល់គម្រោងវិនិយោគកែច្នៃស្វាយចន្ទីនេះ។ ឯកឧត្តមអគ្គលេខាធិការបានបង្ហាញនូវសុទិដ្ឋិនិយមថា គម្រោងដ៏វិសេសវិសាលនេះនឹងលេចចេញជារូបរាងនៅពេលខាងមុខឆាប់ៗ ហើយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងរង់ចាំដោយក្តីរីករាយក្រៃលែងបំផុតក្នុងការផ្តល់កិច្ចសម្រួលដល់ក្រុមហ៊ុនក្នុងដំណើរការចុះបញ្ជីគម្រោងវិនិយោគ។

ក្នុងឆ្នាំ ២០២៥ កម្ពុជា សម្រេចបានបានការ​នាំ​ចេញ​គ្រាប់​ស្វាយចន្ទីឆៅទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​បរិមាណ​ជាង ១ លាន​តោន​​ ដោយ​ប្រមូល​ប្រាក់​បាន​ ១,៥​ ពាន់​លាន​ដុល្លារ កើន​ឡើងជាង ២៧% ​បើ​ធៀប​នឹង​ឆ្នាំ​២០២៤។ វៀតណាម គឺ​ជា​ទីផ្សារ​ទទួល​ទិញ​គ្រាប់​ស្វាយចន្ទីឆៅ​​ធំ​ជាង​គេ​របស់​កម្ពុជា។​​ នេះបើយោងតាមទិន្នន័យ​ក្រៅ​ផ្លូវ​ការ​របស់​សមាគមស្វាយចន្ទីកម្ពុជា​(សសក)៕

អត្ថបទ៖ ប៊ី

second...

x

The post ក្រុមហ៊ុនចិនជាច្រើន កំពុងសម្លឹងរកឱកាសវិនិយោគលើការកែច្នៃស្វាយចន្ទីនៅកម្ពុជា appeared first on Millions times.

កម្ពុជា-ជប៉ុន នឹងរៀបចំកម្មវិធីជំនួបធុរកិច្ចស្វាយចន្ទី នៅខែមីនាខាងមុខ
សមាគមស្វាយចន្ទីកម្ពុជា (សសក) សហការជាមួយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នឹងរៀបចំកម្មវិធីជំនួបធុរកិច្ច (B2B) រវាងសហគ្រាសកែច្នៃស្វាយចន្ទីកម្ពុជា និងក្រុមហ៊ុនបញ្ជាទិញជប៉ុននៅក្នុងខែមីនា ក្នុងគោលបំណងពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសជប៉ុន។ នេះបើយោងតាមការបញ្ជាក់របស់ សសក នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នេះ។

ក្រោមគំនិតផ្ដួចផ្ដើមនេះ ក្រុមហ៊ុនកែច្នៃស្វាយចន្ទីកម្ពុជាប្រហែល ៤០ សហគ្រាស នឹងជួបពិភាក្សាជាមួយក្រុមហ៊ុនជប៉ុនប្រហែល ២០ ក្រុមហ៊ុន ដែលបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការទិញគ្រាប់ស្វាយចន្ទីពីកម្ពុជា។ កម្មវិធីនេះធ្វើឡើងបន្ទាប់ពីមានកិច្ចពិភាក្សាកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ដែលនៅពេលនោះកាលវិភាគសម្រាប់ការមកដល់នៃក្រុមហ៊ុនជប៉ុនត្រូវបានបញ្ជាក់ជាផ្លូវការ។

តាមដានជាមួយយើង៖   Million Times

យោងតាមផែនការ គណៈប្រតិភូជប៉ុនត្រូវបានរំពឹងថានឹងមកទស្សនកិច្ចនៅការិយាល័យកណ្តាល សមាគម ស្វាយចន្ទីកម្ពុជា ក្នុងខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៩ ខែមីនា រួមទាំងការចុះទៅពិនិត្យផ្ទាល់នៅទីតាំងប្រតិបត្តិការស្វាយចន្ទីក្នុងស្រុកផងដែរ។ សសក នឹងជួយសម្របសម្រួលក្នុងការរៀបចំដំណើរទស្សនកិច្ច និងការតភ្ជាប់ជាមួយក្រុមហ៊ុនក្នុងស្រុកដែលពាក់ព័ន្ធ។ ចំណែកកម្មវិធីជំនួបធុរកិច្ច B2B ដ៏សំខាន់ ដែលមានការចូលរួមពីសមាជិក សសក នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១០ ខែមីនា ក្នុងរាជធានីភ្នំពេញ។

បន្ថែមលើការង្រឹងចំណងពាណិជ្ជកម្មវិស័យស្វាយចន្ទីជាមួយប្រទេសជប៉ុន សសក ក៏កំពុងខិតខំធ្វើពិពិធកម្មទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃ ផងដែរ។ ក្នុងខែកុម្ភៈ សមាគមនឹងសម្របសម្រួលកម្មវិធីជំនួបធុរកិច្ច B2B មួយផ្សេងទៀតរវាងអាជីវករកម្ពុជា និងក្រុមហ៊ុនចិនចំនួន ១០ ដែលមានបំណងទិញគ្រាប់ស្វាយចន្ទីឆៅ និងសំបកគ្រាប់ស្វាយចន្ទី។ ព្រឹត្តិការណ៍នេះនឹងត្រូវរៀបចំឡើងក្រោមកិច្ចសហការជាមួយសមាគមជំរុញសេដ្ឋកិច្ចឧស្សាហកម្ម ចិន-កម្ពុជា។

លើសពីនេះ សសក រួមជាមួយក្រុមហ៊ុន CSNC Agriculture និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK នឹងរៀបចំកម្មវិធីជំនួបធុរកិច្ច B2B ដាច់ដោយឡែកមួយទៀត ដែលមានការចូលរួមពីកសិករ អាជីវករ និងសហគមន៍កសិកម្ម។ កម្មវិធីនេះគ្រោងនឹងធ្វើឡើងនៅដើមខែកុម្ភៈ ក្នុងគោលបំណងបើកផ្លូវសម្រាប់កិច្ចព្រមព្រៀងធុរកិច្ចគ្រាប់ស្វាយចន្ទីថ្មីៗ និងពង្រឹងការតភ្ជាប់នៅទូទាំងខ្សែច្រវាក់តម្លៃស្វាយចន្ទី។

កិច្ចខិតខំប្រឹងប្រែងប្រកបដោយការសម្របសម្រួលទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ សសក ក្នុងការលើកកម្ពស់ឧស្សាហកម្មស្វាយចន្ទីរបស់កម្ពុជា ពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ និងបង្កើនឱកាសពាណិជ្ជកម្មសម្រាប់កសិករ អាជីវករ និងអ្នកកែច្នៃ៕

អត្ថបទ៖ ប៊ី

second...

x

The post កម្ពុជា-ជប៉ុន នឹងរៀបចំកម្មវិធីជំនួបធុរកិច្ចស្វាយចន្ទី នៅខែមីនាខាងមុខ appeared first on Millions times.

ក្រុមហ៊ុនយក្ស ជីប ម៉ុង គ្រោងបោះទុនវិនិយោគ ២០០លានដុល្លារលើវិស័យកសិកម្ម
ក្រុមហ៊ុនយក្ស ជីប ម៉ុង គ្រោងបោះទុនវិនិយោគ ២០០លានដុល្លារលើវិស័យកសិកម្ម ដោយក្នុងនោះក៏មានការកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីនាំចេញទៅកាន់ទីផ្សារពិភពលោក ផងដែរ។

តាមដានជាមួយយើង៖   Million Times

ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ជីប ម៉ុង បានបង្ហោះឱ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួន គ្រោងវិនិយោគ ២០០លានដុល្លារលើវិស័យកសិកម្មកម្ពុជា ហើយកាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានចុះទៅទស្សនកិច្ចដោយផ្ទាល់ និងសិក្សាពីដំណើរការផលិតគ្រាប់ស្វាយចន្ទី នៅក្រុមហ៊ុន Ample Agro Product ដែលមានទីតាំងស្ថិតនៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ចំណែកក្រុមហ៊ុន Ample Agro Product ក៏បាន​ឱ្យដឹងដែរថា កាលពីថ្ងៃទី២១ ខែតុលាកន្លងទៅនេះ លោក អាន តារា ដែលជាស្ថាបនិកក្រុមហ៊ុន និងលោកស្រី សម្បត្តិ កល្យាណ អគ្គនាយកក្រុមហ៊ុន បា​នទទួលស្វាគមន៍អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរបស់ក្រុមហ៊ុន មកទស្សនាសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី នៅ Ample Agro Product។ ទស្សនកិច្ចនេះក៏មានការចូលរួមពីប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា ផងដែរ។

ការចុះមកទស្សនកិច្ចនេះ គឺដើម្បីសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅ លើវិស័យកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាក្នុងការផ្គត់ផ្គង់ទីផ្សារពិភពលោក។ ក្រុមហ៊ុនទាំងពីរ ក៏បានពិភាក្សាយ៉ាងស្អិតល្មួត និងរិៈរកនីតិវិធីធ្វើយ៉ាងណាដែលអាចឱ្យក្រុមហ៊ុន ជីបម៉ុង បានចូលរួមចំណែកក្នុងជួយគាំទ្រវិស័យកែច្នៃនាំចេញគ្រាប់ស្វាយចន្ទីនៅកម្ពុជាទៅទីផ្សារពិភពលោក ដើម្បីឆ្លើយតបទៅតាមគោលនយោបាយជាតិ ស្តីពី ស្វាយចន្ទីរបស់រាជរដ្ឋាភិបាលឆ្នាំ២០២២-២០២៧៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមហ៊ុន Ample Agro Product

second...

x

The post ក្រុមហ៊ុនយក្ស ជីប ម៉ុង គ្រោងបោះទុនវិនិយោគ ២០០លានដុល្លារលើវិស័យកសិកម្ម appeared first on Millions times.

កម្ពុជាជំរុញការនាំចេញស្វាយចន្ទី និងម្រេចទៅកាន់ទីផ្សារអឺរ៉ុប
ក្រសួងពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធ បានរៀបចំ “វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា” ក្រោមមូលបទ “ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប” ដើម្បីលើកកម្ពស់ការវិនិយោគលើការកែច្នៃដែល​នឹងបង្កើតតម្លៃបន្ថែមនៅក្នុងវិស័យស្វាយចន្ទី និងម្រេចកម្ពុជា។

វេទិកានានេះ ត្រូវបានឡើងនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ ដោយអញ្ជើញជាអធិបតីបើក ដោយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ និងចូលរួមពី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។

វេទិកានាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលផ្តុំភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកផលិត អ្នកកែច្នៃ អ្នកនាំចេញ វិនិយោគិនជាតិនិងអន្តរជាតិ មកចែករំលែកចំណេះដឹងប្រកបដោយនវានុវត្តន៍ និងលើកកម្ពស់ការវិនិយោគលើការកែច្នៃដែល​នឹងបង្កើតតម្លៃបន្ថែមនៅក្នុងវិស័យស្វាយចន្ទីនិងម្រេចកម្ពុជា ព្រមទាំងឱកាសក្នុងការស្វែងរកកាលានុវត្តភាពទីផ្សារបន្ថែមទៅកាន់​សហភាពអឺរ៉ុបផងដែរ។

តាមដានជាមួយយើង៖   Million Times

ថ្លែងក្នុងវេទិកានេះ លោកជំទាវរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាបាននិងកំពុងខិតខំលើកស្ទួយ និងប្រែក្លាយពីប្រទេសផលិត ទៅជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទី និងម្រេច ប្រកបដោយគុណភាពខ្ពស់ និងរួមចំណែករបស់រាជរដ្ឋាភិបាលកម្ពុជាក៏បាន​ផ្ដោតសំខាន់ទៅលើការពង្រឹងសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារពិភពលោក។ តាមរយៈការសហការជិតស្និទ្ធ​ជាមួយភាគីពាក់ព័ន្ធទាំងអស់ ក្រសួងពាណិជ្ជកម្មកំពុងពង្រឹងបន្ថែមក្នុងការនាំចេញ ការធានាគុណភាព វិញ្ញាបនប័ត្រ និងប្រព័ន្ធតាមដានដំណើរការផលិតកម្ម ឱ្យស្របគ្នាទៅនឹងស្តង់ដារទីផ្សារអឺរ៉ុប។

ដោយមើលឃើញពីសក្តានុពលនិងកាលានុវត្តភាពនៃដំណាំស្វាយចន្ទី និងម្រេច លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម តាមរយៈកិច្ចសហការជិតស្និទ្ធពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បានរួមគ្នារៀបចំគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ និងបច្ចុប្បន្នកំពុងរៀបចំសេចក្តីព្រាងគោលនយោបាយ ម្រេចកម្ពុជា ក្នុងគោលបំណងធ្វើយ៉ាងណារួមគ្នាជំរុញការអភិវឌ្ឍផលិតកម្ម ការកែច្នៃ និងទីផ្សារស្វាយចន្ទីនិងម្រេច ឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តរភាព ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិតនិងផ្គត់ផ្គង់ចម្បងមួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី ជម្រាបជូនពីយន្តការចម្បងៗមួយចំនួន ជាពិសេស លើការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាអតិបរមា រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចដ៏ទូលំទូលាយក្នុងតំបន់ (RCEP) ការបន្តពង្រីកទីផ្សារថ្មីៗ និងបង្កើនភាពទុកចិត្តជាដៃគូពាណិជ្ជកម្ម។ ក្នុងនោះ ក្រសួងពាណិជ្ជកម្មនឹងបន្តខិតខំ ដើម្បីធ្វើយ៉ាងណាឱ្យផលិតផលកសិកម្មកម្ពុជា ជាពិសេស ផលិតផលគ្រាប់ស្វាយចន្ទី និងម្រេច ឱ្យក្លាយជាផលិតផលដែលទទួលបានការទុកចិត្ត និងមានតម្លៃខ្ពស់នៅទីផ្សារពិភពលោក។

មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់ និងពង្រឹងសមត្ថភាពផលិត និងការនាំចេញផលិតផលកសិកម្មកម្ពុជា ការអភិវឌ្ឍផលិតកម្ម ការកែច្នៃ និងទីផ្សារស្វាយចន្ទីនិងម្រេច ឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តរភាព ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិតនិងផ្គត់ផ្គង់ចម្បងមួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក៕

អត្ថបទ៖ ប៊ី

second...

x

The post កម្ពុជាជំរុញការនាំចេញស្វាយចន្ទី និងម្រេចទៅកាន់ទីផ្សារអឺរ៉ុប appeared first on Millions times.

អ្នកវិនិយោគចិន ស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទីដែលមានស្រាប់ដើម្បីធ្វើការនាំចេញ
សមាគមអ្នកវិនិយោគវ័យក្មេងនៅខេត្តអ៊ីនណាន ទីក្រុងឃុនមីង ប្រទេសចិន ដែលមានសមាជិកសរុប ១.៥០០សហគ្រាស ចុះមកកម្ពុជាដើម្បីសិក្សា និងស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទីដែលមានស្រាប់ធ្វើការនាំចេញ។

កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ លោក Liu Yong (លាវ យ៉ុង) ប្រធានសមាគមអ្នកវិនិយោគវ័យក្មេងនៅខេត្តអ៊ីនណាន បានដឹកនាំគណៈប្រតិភូវិនិយោគចិនចំនួន ១៩ក្រុមហ៊ុនជួបពិភាក្សាជាមួយគណៈកម្មាធិការវិនិយោគកម្ពុជា។ សមាគមមានសមាជិកសរុបប្រមាណ ១.៥០០សហគ្រាស កំពុងមានបំណងពង្រីកការវិនិយោគរបស់ខ្លួននៅក្រៅប្រទេស ជាពិសេសនៅកម្ពុជា។

តាមដានជាមួយយើង៖   Million Times

លោក Liu Yong បានបង្ហាញចំណាប់អារម្មណ៍ក្នុងការសិក្សា និងស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទីដែលមានស្រាប់ដើម្បីធ្វើការនាំចេញ។

លោកថា នាពេលកន្លងមក លោកបានធ្វើការស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទីប៉ុន្តែលោកមិនស្គាល់ពីប្រភព និងបណ្តាញច្បាស់លាស់ ហើយឆ្លៀតក្នុងឱកាសនេះ និងតាមរយៈជំនួបលើកនេះ លោកសង្ឃឹមថាលោកអគ្គលេខាធិការនឹងចង្អុលបង្ហាញពីប្រភពច្បាស់លាស់ដើម្បីបង្កើននូវទំនុកចិត្តរបស់លោកបន្ថែមទៀត។ បន្ថែមពីនេះ គណៈប្រតិភូបានបង្ហាញចំណាប់អារម្មណ៍ចំពោះការមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាជាខ្លាំងផងដែរ។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងពីការគាំទ្រ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលលើគម្រោងវិនិយោគក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា ជាពិសេសគំនិតផ្ដួចផ្ដើមរបស់នាយករដ្ឋមន្ត្រី ក្នុងការបង្កើតសួនឧស្សាហកម្មស្វាយចន្ទី ដែលនឹងជួយបង្កើនភាពអំណោយផលនៃបរិយាកាសធុរកិច្ចក្នុងវិស័យអាទិភាពនេះនៅកម្ពុជា។

លោកក៏បានបង្ហាញពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីដែលរាប់ចាប់តាំងពីផ្នែកខាងលើ (upstream) ជាពិសេស ពាក់ព័ន្ធនឹងការប្រមូលទិញ ទីលានសម្ងួត និងឃ្លាំងស្តុកទុកគ្រាប់ស្វាយចន្ទី។ ក្នុងន័យនេះ លោកអគ្គលេខាធិការបានស្នើឱ្យគណៈប្រតិភូមេត្តាពិនិត្យលទ្ធភាពចូលរួមវិនិយោគក្នុងផ្នែកណាមួយនៃខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា។

ក្នុងឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានសរុបចំនួន ៨៥០ ០០០តោន ពោលគឺកើនឡើង២៦ភាគរយបើធៀបទៅនឹងឆ្នាំ២០២៣កន្លងមក។ បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០២៤ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីទូទាំងប្រទេសកម្ពុជាមានប្រមាណ ៥៨០ ១១៧ ហិកតា ហើយដំណាំស្វាយចន្ទីដែលស្ថិតក្នុងក្រឡាផ្ទៃនេះជាដំណាំ ដែលមានអាយុកាលផ្តល់ផលល្អផងដែរ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ CDC

second...

x

The post អ្នកវិនិយោគចិន ស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទីដែលមានស្រាប់ដើម្បីធ្វើការនាំចេញ appeared first on Millions times.

ក្រុមហ៊ុនវិនិយោគបរទេស ២ បន្ថែមទៀត មក​ស្វែងយល់ពី​​ដំណាំស្វាយចន្ធីកម្ពុជា
ក្រុមហ៊ុន​វិនិយោគ​ធំ​ៗ​២ របស់​បរទេស បាន​មក​ស្វែងយល់​ពី​វិស័យ​កសិ-ឧស្សាហកម្ម ជាពិសេស ឧស្សាហកម្ម​ស្វាយ​ចន្ទី​នៅ​កម្ពុជា ព្រម​ទាំង​ស្វែងយល់​ពី​សក្ដានុពល​សេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ ដើម្បី​អាច​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ទម្លាក់​ទុន​វិនិយោគ​ណា​មួយ។

តាមដានជាមួយយើង៖   Million Times

កាលពី​ថ្ងៃ១១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ កន្លង​ទៅ​នៅ​ទីស្ដីការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ជា វុទ្ធី អគ្គលេខាធិការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា បាន​ទទួល​ជួប​លោក Daniel Spitzer ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Mountain Hazelnuts  ព្រម​ទាំង​លោក Andreas Groetschel អគ្គនាយក​ក្រុមហ៊ុន Kamya។

ក្រុមហ៊ុន​បរទេស​ទាំង ២ ​មាន​ចេតនា​របស់​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​កសិ-ឧស្សាហកម្ម​ស្វាយ​ចន្ទី ដែល​ជា​វិស័យកំពុង​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា។

អគ្គលេខាធិការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា បានអរ​គុណ​ដល់​​វិនិយោគិន​បរទេស​ទាំង ២ ក្រុម ដែល​បាន​ចាប់​អារម្មណ៍​បណ្ដាក់​ទុន​វិនិយោគ ក្នុង​វិស័យ​ស្វាយ​ចន្ទី​នៅ​កម្ពុជា។ លោកក៏​បាន​ប្រាប់​ដល់​លោក Daniel និង Andreas ពី​ការ​គាំទ្រ និង​លើក​ទឹកចិត្ត​ពី​សំណាក់​រាជរដ្ឋាភិបាល លើ​គម្រោង​វិនិយោគ​វិស័យ​ស្វាយ​ចន្ធី​នេះ​ជាច្រើន។ ពិសេស​គំនិត​ផ្ដួចផ្ដើម​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុង​ការ​បង្កើត​សួន​ឧស្សាហកម្ម​ស្វាយ​ចន្ទី ដែល​នឹង​ជួយ​បង្កើន​ភាព​អំណោយ​ផល​នៃ​បរិយាកាស​ធុរកិច្ច ក្នុង​វិស័យ​អាទិភាព​នេះ​នៅ​កម្ពុជា។

លោក ជា វុទ្ធី បាន​បង្ហាញ​ពី​ខ្សែ​សង្វាក់​តម្លៃ​នៃ​ឧស្សាហកម្ម​ស្វាយ​ចន្ទី ដែល​រាប់​ចាប់​តាំងពី​ផ្នែក​ខាង​លើ (upstream) ហើយ​ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​ទិញ ទី​លាន​សម្ងួត និង​ឃ្លាំង​ស្តុក​ទុក​គ្រាប់​ស្វាយចន្ទី។ ដោយ​អគ្គលេខាធិការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​រូប​នេះ ស្នើ​ឲ្យ​ក្រុមហ៊ុន​មេត្តា​ពិនិត្យ​លទ្ធភាព​ចូលរួម​វិនិយោគ​ក្នុង​ផ្នែក​ណា​មួយ​របស់​ខ្សែ​សង្វាក់​តម្លៃ ព្រម​ទាំង​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុមហ៊ុន​បន្ត​សិក្សា​សមិទ្ធិ​លទ្ធភាព​នៃ​ការ​បណ្ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា។

គួរ​បញ្ជាក់​ថា តាំងពី​ចុងឆ្នាំ ២០២៤ រហូត​មក​ដល់​ដើម​ឆ្នាំ ២០២៥ នេះ មាន​វិនិយោគិន​របស់​បរទេស​ជាច្រើន​បាន​ចូល​មក​សិក្សា​ពី​ដំណាំ​ស្វាយ​ចន្ធី​កម្ពុជា មាន​ទាំង​អឺរ៉ុប និង​ក្រុមហ៊ុន​ប្រទេស​នៅអាស៊ី៕

​អត្ថបទ៖ មេរ៉ា, រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ARDB TV

second...

x

The post ក្រុមហ៊ុនវិនិយោគបរទេស ២ បន្ថែមទៀត មក​ស្វែងយល់ពី​​ដំណាំស្វាយចន្ធីកម្ពុជា appeared first on Millions times.

សម្តេច ហ៊ុន ម៉ាណែត កោតសរសើរសហគមន៍នៅខេត្តកំពង់ធំ រៀបចំផែនការ និងយុទ្ធសាស្រ្តលក់គ្រាប់ស្វាយចន្ទី
នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែមករា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចុះជួបជាមួយប្រជាសហគមន៍ និងពិនិត្យវឌ្ឍនភាពនៃការរៀបចំសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង ដែលផ្តោតលើដំណាំស្វាយចន្ទី ស្ថិតនៅក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង គឺជាសហគមន៍ទំនើបមួយ ក្នុងចំណោមសហគមន៍ទំនើបទាំង ៣ (សហគមន៍កសិកម្មទំនើបកំពង់ធំសាលាវិស័យ និងសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ) ដែលផ្តោតលើដំណាំស្វាយចន្ទី នៅក្នុងខេត្តកំពង់ធំ ដោយមានសមាជិកសរុបចំនួន ១៥៣គ្រួសារ និងមានផ្ទៃដីផលិតកម្ម ចំនួន ៦៤៤ហិកតា ដោយរំពឹងបរិមាណផលគ្រាប់ស្វាយចន្ទីសើមប្រមាណ ១០០០តោន។

តាមដានជាមួយយើង៖   Million Times

ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយប្រជាសហគមន៍ សម្តេច ហ៊ុន ម៉ាណែត បានកោតសរសើរដល់សហគមន៍ ក្នុងការរៀបចំផែនការបានយ៉ាងល្អ ដោយមានយុទ្ធសាស្ត្រក្នុងការលក់គ្រាប់ស្វាយចន្ទីសើម​ ៧០%​ និងគ្រាប់ស្វាយចន្ទីស្ងួត​ ៣០%​ ជាមួយនឹងការរៀបចំធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាថ្លៃល្អជាងមុន ១០-១៥% ។ បន្ថែមពីនេះ សម្តេចនាយករដ្ឋមន្រ្តីក៏វាយតម្លៃខ្ពស់ដល់ការជួយសម្របសម្រួល និងជ្រោមជ្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងគោលដៅប្រែក្លាយការធ្វើកសិកម្មបែបគ្រួសារ ឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព ។

បន្ថែមពីនេះទៀត សម្តេចបានគូសបញ្ជាក់ថា ការចងក្រងជាសហគមន៍កសិកម្មទំនើប ប្រជាកសិករ ក៏អាចទទួលបាននូវយន្តការគាំទ្រចំនួនពីរ ដូចជា៖ ១/. ក្រុមប្រឹក្សាគោលនយោបាយសហគមន៍កសិកម្ម និងទី២/. មូលនិធិអភិវឌ្ឍសហគមន៍កសិកម្ម។

សម្តេចនាយករដ្ឋមន្រ្តីបានថ្លែងកត់សម្គាល់ថា ជាលទ្ធផលដ៏វិជ្ជមានមួយក្នុងការកែប្រែការធ្វើកសិកម្មបែបគ្រួសារ មកក្លាយជាសហគ្រាសសេដ្ឋកិច្ចកសិកម្មរឹងមាំ។

រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម ជាសេនាធិការ បានរៀបចំបង្កើតជាសហគមន៍កសិកម្មទំនើបបានចំនួន ៩ មានដូចជា៖ សហគមន៍កសិកម្មទំនើបស្រូវនាងអំ, បន្លែសរសី, ទំរឹងកំពង់ធំ, ប្រាសាទសំបូររុងរឿង, កំពង់ធំសាលាវិស័យ, បន្លែផ្ទះសំណាញ់ត្រាំកក់, ស្រូវផ្ការំដួលខ្នារឆ្មារ, បន្លែកោះខ្សាច់ទន្លេ និង សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ ព្រមទាំងកំពុងសម្របសម្រួល និងជ្រោមជ្រែងក្នុងការបង្កើតសហគមន៍ថ្មីមួយទៀតក្នុងស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ដែលនឹងលេចជារូបរាងឆាប់ៗនាពេលខាងមុខ ហើយសហគមន៍ថ្មីនេះ គឺផ្តោតលើការដាំស្រូវសែនក្រអូប០១ ដែលជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកនាយករដ្ឋមន្រ្តី

second...

x

The post សម្តេច ហ៊ុន ម៉ាណែត កោតសរសើរសហគមន៍នៅខេត្តកំពង់ធំ រៀបចំផែនការ និងយុទ្ធសាស្រ្តលក់គ្រាប់ស្វាយចន្ទី appeared first on Millions times.

ផ្សារទំនើប និងម៉ាតចំនួន ១០ អនុញ្ញាតឲ្យសហគ្រាស និងក្រុមហ៊ុនក្នុងស្រុក អាចដាក់លក់គ្រាប់ស្វាយចន្ទីកែច្នៃរួច
ក្រសួងពាណិជ្ជកម្ម បានប្រកាសថា មានផ្សារទំនើប និងម៉ាតចំនួន ១០ បានអនុញ្ញាតឲ្យសហគ្រាស និងក្រុមហ៊ុនស្វាយចន្ទីក្នុងស្រុកចំនួន ១៤ អាចដាក់តាំងលក់គ្រាប់ស្វាយចន្ទី ដែលកែច្នៃរួចក្នុងផ្សារ និងម៉ាតរបស់ពួកគេបាន។

សេចក្ដីប្រកាសរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី ១៩ ខែកក្កដា បានឲ្យដឹងថា ដើម្បីជំរុញ គាំទ្រ ផ្សព្វផ្សាយ ចែកចាយ និងប្រើប្រាស់ផលិតផលគ្រាប់ស្វាយចន្ទីខ្មែរ ឲ្យកាន់តែទូលំទូលាយ នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ តំណាងក្រសួងពាណិជ្ជកម្ម បានជួបប្រជុំពិភាក្សាស្តីពី “ការដាក់លក់គ្រាប់ស្វាយចន្ទី ដែលកែច្នៃរួចចូលទៅកាន់ផ្សារទំនើបនិងម៉ាតនានា” ដោយមានការអញ្ជើញចូលរួម ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សហព័ន្ធស្វាយចន្ទីកម្ពុជា ព្រមទាំងផ្សារទំនើប និងម៉ាតចំនួន ១០ រួមមាន៖ ផ្សារអ៊ីអន ផ្សារម៉ាក្រូ ផ្សារឡាក់គី ផ្សារជីបម៉ុង ផ្សារថៃហួត ផ្សារបាយ័ន ផ្សារបឹកស៊ី តេលាម៉ាត 7-Eleven និង Cambodian Superstore។

ជាលទ្ធផល បន្ទាប់ពីប្រជុំពិភាក្សាតំណាងផ្សារទាំង ១០ បានពិនិត្យ និងភ្លក់រសជាតិស្វាយចន្ទីរួចមក ផ្សារទំនើប និងម៉ាតទាំង ១០ មានចំណាប់អារម្មណ៍ និងអនុញ្ញាតឲ្យសហគ្រាស និងក្រុមហ៊ុនស្វាយចន្ទីចំនួន ១៤ អាចដាក់តាំងលក់ផលិតផលក្នុង ផ្សារ និងម៉ាតបាន រួមមាន៖ ១-ក្រុមហ៊ុន Khmer Organic Cooperative Co., Ltd. ២-សហគ្រាសគ្រាប់ស្វាយចន្ទី ចំការលើ ឡឹង ម៉ានុត ៣-ក្រុមហ៊ុន Veha Juice Co., Ltd ៤-ក្រុមហ៊ុន Ample Agro Products Co., Ltd. ៥-ក្រុមហ៊ុន សានតាណា អាហ្គា ប្រដាក់ ៦- ក្រុមហ៊ុន Kamya AgriTrade Co., Ltd ៧-ក្រុមហ៊ុន HCST (ស្ទឹងត្រែង) ៨-ក្រុមហ៊ុន GLPH (កំពង់ធំ) ៩-សហគ្រាស 3CORECO ១០-សិប្បកម្មជ័យសំបូរកំពង់ធំ ១១-ក្រុមហ៊ុន ហេស អេហ្គ្រីខលឈរ ត្រេឌីង ខូអិលធីឌី (ភ្នំពេញ) ១២-ក្រុមហ៊ុន Khun Ream Agro Product Co., Ltd ១៣-ក្រុមហ៊ុន Kirirom Food Production និង ១៤-ក្រុមហ៊ុន VCPM Thanh Dat (Cambodia) Co., Ltd ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងពាណិជ្ជកម្ម

តាមដានជាមួយយើង៖   Million Times

second...

x

The post ផ្សារទំនើប និងម៉ាតចំនួន ១០ អនុញ្ញាតឲ្យសហគ្រាស និងក្រុមហ៊ុនក្នុងស្រុក អាចដាក់លក់គ្រាប់ស្វាយចន្ទីកែច្នៃរួច appeared first on Millions times.