វិនិយោគិនពីប្រទេសចិននៅតែជាអ្នកវិនិយោគ ដែលបានបោះទុនច្រើនជាងគេបំផុតនៅកម្ពុជា ក្នុងរយៈពេល ៣ ខែដំបូង ឆ្នាំ ២០២៦។
Tag: វិនិយោគ
គម្រោងចំនួន ៧ ក្រោមទុន ១៣៦ លានដុល្លារនៅខេត្តភូមិភាគឦសាន ស្នើសុំគោលការណ៍វិនិយោគពីរដ្ឋាភិបាល
ខេត្តភូមិភាគឦសាន បានទាក់ទាញគម្រោងវិនិយោគចំនួន ៧ ស្នើសុំគោលការណ៍វិនិយោគ និង ការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ក្រោមទុនវិនិយោគប្រមាណ ១៣៦ លាន ដុល្លារអាម៉េរិក និង អាចបង្កើតការងារថ្មី ១ ៥៨៤ កន្លែង ទោះបីស្ថិតក្នុងស្ថានភាពនៃពហុវិបត្តិពីខាងក្រៅ។ បើយោងតាមសេចក្តីប្រកាសព័ត៌មាននៃក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន)។
ក្រុមហ៊ុន CCCC បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា
ក្រុមហ៊ុន China Communication Construction Company (CCCC) បានបង្ហាញពីបំណងស្វែងរកឱកាសវិនិយោគលើវិស័យថ្មីៗមួយចំនួនបន្ថែមទៀត រួមមាន ថាមពលស្អាត, ការគ្រប់គ្រង និងកែច្នៃសំណល់ជាថាមពលអគ្គិសនី, ការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកស្អាត, ការកសាងប្រព័ន្ធអេកូស៊ីឌីជីថល ជាដើម។
កម្ពុជារំពឹងថានឹងទទួលបានទុនវិនិយោគកាន់តែច្រើនពីកូរ៉េ តាមរយៈយន្តការសន្ទនាត្រង់ទៅត្រង់មក
តាមរយៈយន្តការសន្ទនាត្រង់ទៅត្រង់មក និងកិច្ចសហការស្អិតល្មួតរវាងរដ្ឋ និងវិស័យឯកជន កម្ពុជារំពឹងថានឹងទទួលបាននូវលំហូរទុនវិនិយោគកាន់តែច្រើនពីសាធារណរដ្ឋកូរ៉េ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
គម្រោងវិនិយោគក្នុងវិស័យទេសចរណ៍ និងកសិ-ឧស្សាហកម្ម តម្លៃជាង ១១០ លានដុល្លារ នឹងលេចរូបរាងនៅភូមិភាគឦសាន
ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាសមាជិកក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន កាលពីថ្ងៃទី ២១-២២ ខែ មីនា ឆ្នាំ ២០២៦បានសម្របសម្រួល និងដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាលើគម្រោងវិនិយោគចំនួន ៦ ក្រោមទុនវិនិយោគសរុបប្រមាណ ១១៦ លានដុល្លារអាម៉េរិក និង បង្កើតការងារប្រមាណ ១ ៦០០ កន្លែង។
ក្រុមហ៊ុនអូទ្រីសចំនួន ១៩ ស្វែងរកឱកាសវិនិយោគ និងកសាងភាពជាដៃគូយូរអង្វែងជាមួយកម្ពុជា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា ក្រុមហ៊ុនអូទ្រីសចំនួន ១៩ បង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកឱកាសវិនិយោគ និងកសាងភាពជាដៃគូយូរអង្វែងជាមួយកម្ពុជា នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អូទ្រីស។
កម្ពុជា-កូរ៉េ បន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិវិនិយោគបន្ថែម
កម្ពុជា និងកូរ៉េខាងត្បូង នៅតែមានសក្តានុពលខ្ពស់ក្នុងការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិវិនិយោគបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទេ្វភាគី និងតំបន់ បើទោះបីជាប្រទេសទាំងមានកិច្ចសហការច្រើនវិស័យហើយក្តី។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)។
កម្ពុជា-សហរដ្ឋអាម៉េរិក បន្តកិច្ចសន្ទនា ដើម្បីកសាងជំនឿទុកចិត្ត និងជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា
កម្ពុជា និងសហរដ្ឋអាម៉េរិក បានបើកកិច្ចសន្ទនាលើកទី៤ រវាងរដ្ឋ និងវិស័យឯកជន នៃប្រទេសទាំងពីរ ដើម្បីពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងការវិនិយោគ និងដើម្បីកសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចអាម៉េរិក ព្រមទាំងជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។
ក្រុមហ៊ុនចិនជាច្រើន កំពុងសម្លឹងរកឱកាសវិនិយោគលើការកែច្នៃស្វាយចន្ទីនៅកម្ពុជា
សមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ដែលមានសមាជិកក្រុមហ៊ុនចិនជាច្រើន ចាប់អារម្មណ៍វិនិយោគលើការកែច្នៃស្វាយចន្ទីនៅកម្ពុជា ស្របពេលដែលរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ។
ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យឥណ្ឌា បង្កើនការវិនិយោគនៅកម្ពុជា
ក្រសួងពាណិជ្ជកម្មកម្ពុជា លើកទឹកចិត្តឱ្យវិនិយោគិនឥណ្ឌា បង្កើនការវិនិយោគក្នុងវិស័យសក្ដានុពលរបស់កម្ពុជា ពិសេសលើកកម្ពស់ការតការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងពាណិជ្ជករ និងវិនិយោគិននៃប្រទេសទាងពីរ។












