អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនកាណាឌីយ៉ា គ្រុប នៅក្នុងរយៈពេល ២៥ឆ្នាំ
Tag: ពុង ឃាវសែ
បិទទ្វារអស់ច្រើនឆ្នាំ ផ្សារទំនើប សុវណ្ណា អ្នកឧកញ៉ា ពុង ឃាវសែ ប្រែក្លាយជាអគារថ្មីសាកលវិទ្យាល័យ
មហាសេដ្ឋីលំដាប់លេខ១ នៅកម្ពុជា លោក ពុង ឃាវសែ បានសម្រេចចិត្តប្រែក្លាយផ្សារទំនើប សុវណ្ណា
មហាសេដ្ឋី ពុង ឃាវសែ និមន្តសម្ដេចព្រះសង្ឃនាយក ទតទីតាំងរៀបចំដំឡើងបដិមាព្រះពុទ្ធដ៏ធំក្នុងព្រលានថ្មីតេជោ
អាកាសយានដ្ឋានអន្តជាតិតេជោ នឹងរៀបចំដំឡើងបដិមាព្រះពុទ្ធដ៏ធំមួយ ចំកណ្ដាលបរិវេណខាងក្នុងកន្លែងច្រកចេញ-ចូល
មហាសេដ្ឋី ពុង ឃាវសែ ស្តេចក្រាញ់អចលនទ្រព្យនៅកម្ពុជាតម្លៃរាប់ពាន់លានដុល្លារ
វិស័យអចលនទ្រព្យជាវិស័យមួយដែលរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។ នៅក្នុងឆ្នាំ២០២៥នេះ បើទោះអចលនទ្រព្យមិនទាន់មានសកម្មភាពរស់ឡើងវិញខ្លាំងក៏ពិតមែន មហាសេដ្ឋីកម្ពុជាមួយចំនួននៅតែបន្តគម្រោងវិនិយោគរបស់ខ្លួនឥតបន្ធូរដៃឡើយ។ អត្ថបទនេះគេហទំព័រ Million Times សូមបង្ហាញមុខមហាសេដ្ឋីកម្ពុជា ពុង ឃាវសែ ដែលជាស្តេចក្រាញ់ក្នុងវិស័យអចលនទ្រព្យកម្ពុជា ហើយក៏ជាពាណិជ្ជករដ៏មានឥទ្ធិពលខ្លាំងក្លាណាស់ក្នុងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគកម្ពុជា។ លោកអ្នកឧកញ៉ា ពុង ឃាវសែ គឺជាអ្នកវិនិយោគចាស់វស្សាមួយរូបដ៏មានឥទ្ធិពលដែលកំពុងវិនិយោគអចលនទ្រព្យស្ថិតក្នុងតំបន់សំខាន់ៗនៃសេដ្ឋកិច្ច ជាពិសេសនៅក្នុងក្រុង និងនៅជាយរាជធានីភ្នំពេញ។ លោក ពុង ឃាវសែ កំពុងអភិវឌ្ឍន៍តំបន់កោះពេជ្រ កោះនរា គម្រោងផ្សារទំនើប អគារពាណិជ្ជកម្ម ខុនដូរនៅតំបន់ជុំវិញស្តារអូឡាំពិក តំបន់ OCIC ជ្រោយចង្វារ ដែលមានតម្លៃរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលបច្ចុប្បន្នកំពុងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ ដ៏ទាក់ទាញបំផុតសម្រាប់រាជធានីភ្នំពេញ ជាទីកន្លែងបណ្តុំទៅដោយអគារពាណិជ្ជកម្មធំៗ ខ្ពស់ៗ ហើយភាគច្រើនវិនិយោគដោយជនជាតិចិន។ ក្រៅពីវិនិយោគតំបន់អចលនទ្រព្យសំខាន់ទាំងអស់នោះហើយ លោក ពុង ឃាវសែ ដែលត្រូវបានមជ្ឈដ្ឋានទូទៅកត់សម្គាល់ថាជា «សន្លឹកអាត់មួយក្នុងចំណោមសន្លឹកទាំងបួនកំពុងរះនៅប្រទេសកម្ពុជា» ក៏កំពុងអភិវឌ្ឍន៍គម្រោងប្រវត្តិសាស្រ្តរបស់ជាតិទៀតផង គឺគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ ក្នុងទំហំទុនវិនិយោគ ១ ៥០០ លានដុល្លារអាមេរិកលើទំហំផ្ទៃដី ២ ៦០០ហិកតា គឺជាការវិនិយោគរួមគ្នារវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC...
មហាសេដ្ឋី ពុង ឃាវសែ បើកផ្លូវឲ្យក្រុមវិនិយោគិនចិន ជួប CDC ស្វែងរកការបណ្តាក់ទុនវិនិយោគនៅកម្ពុជា
មហាសេដ្ឋីលំដាប់ជួរមុខកម្ពុជាលោក ពុង ឃាវសែ បានរៀបចំជំនួបស្វាគមន៍គណៈប្រតិភូក្រុមហ៊ុនចិនចំនួន១៨ មកពីទីក្រុងនីងប៉
សារព័ត៌មានល្បី The JapanTimes ចុះផ្សាយពីដំណើរសហគ្រិនភាព របស់ស្ដេចជំនួញ ពុង ឃាវសែ
អ្នកជំនួញដ៏ល្បីឈ្មោះឈរជើងរកស៊ីលើទឹកដីកម្ពុជាជាង ៣០ឆ្នាំ លោកអ្នកឧកញ៉ា ពុង ឃាវសែ ត្រូវបានសារព័ត៌មានដ៏ល្បីប្រចាំប្រទេសជប៉ុន The JapanTimes ចុះផ្សាយពីដំណើរជីវិតលើវិថីសហគ្រិនភាពរបស់លោក។ ទីភ្នាក់ងារព័ត៌មានជប៉ុនមួយនេះបានរាយការណ៍ថា លោកអ្នកឧកញ៉ា ពុង ឃាវសែ បានចាប់ផ្ដើមបោះជំហានលើវិថីសហគ្រិនភាព ក្នុងនាមជាអ្នកជំនួញវ័យក្មេងកាលពីអំឡុងទសវត្សឆ្នាំ១៩៨០ នៅប្រទេសកាណាដា និងទទួលបានជោគជ័យខ្លាំង មុនត្រឡប់មករកស៊ីនៅប្រទេសកំណើតក្នុងឆ្នាំ១៩៩០។ នៅក្នុងឆ្នាំ១៩៩៣ លោកអ្នកឧកញ៉ាបានបង្កើតធនាគារកាណាឌីយ៉ា ដែលបច្ចុប្បន្នគឺជាធនាគារក្នុងស្រុកធំជាងគេនៅកម្ពុជា។ យុទ្ធសាស្ត្របម្រើទីផ្សារដ៏អស្ចារ្យរបស់លោកអ្នកឧកញ៉ា ពុង ឃាវសែ បានជួយឲ្យធនាគារអាចឆ្លងផុតនូវវិបត្តិហិរញ្ញវត្ថុសកលចំនួន ២ និងរួចផុតពីវិបត្តិកូវីដ១៩ ថែមទៀត និងបានបន្តឈរជើងយ៉ាងរឹងមាំក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជាដល់សព្វថ្ងៃ។ បច្ចុប្បន្ន លោកអ្នកឧកញ៉ា បានបង្កើតអាជីវកម្មច្រើនជាង ១០០កន្លែងនៅប្រទេសកម្ពុជា ដែលសរុបជាទំហំវិនិយោគ គឺមានច្រើនជាង ១៥ពាន់លានដុល្លារ និងបានជួយដល់ការអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចជាតិជាខ្លាំងផងដែរ។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ OCIC ក្រុមហ៊ុនមេកាណាឌីយ៉ាគ្រុប បានបន្តវិនិយោគលើពហុវិស័យរួមមាន វិស័យអចលនទ្រព្យ វិស័យអប់រំ វិស័យសុខភាព ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យដឹកជញ្ជូនជាដើម។ សមិទ្ធផលធំៗដែលក្រុមហ៊ុនមួយនេះសម្រេចបានរួមមាន គម្រោងកោះពេជ្រ សួនឧស្សាហកម្ម និងគម្រោងអាកាសយានដ្ឋានតេជោអន្តរជាតិ ដែលគ្រោងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៥នេះ។ ចំណុចសំខាន់បំផុតមួយដែលជួយឲ្យលោកអ្នកឧកញ៉ា ពុង ឃាវសែ ទទួលបានជោគជ័យដូចសព្វថ្ងៃ...
ពិព័រណ៌ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ចាប់ផ្តើមហើយដែលមានក្រុមហ៊ុនធំៗចំនួន ១១២ និងផលិតផលជាង ៥០០ប្រភេទចូលរួម
ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ លើកទី១៤ ឆ្នាំ២០២៤ រយៈពេល ៣ថ្ងៃបានចាប់ផ្តើមហើយនៅព្រឹកថ្ងៃសុក្រនេះ ដែលនឹងរៀបចំដល់ថ្ងៃទី៧ ខែធ្នូ ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត
អ្នកចម្បាំងចចក Wang Wenbin ចុះពិនិត្យគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតាខ្មៅ
កាលពីពេលថ្មីៗនេះ អ្នកចម្បាំងចចកលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំប្រទេសកម្ពុជា បានដឹកនាំគណៈប្រតិភូពីស្ថានទូតចុះទស្សនកិច្ចវឌ្ឍនភាពនៃអាកាសយានដ្ឋានអន្តរជាតិតេជោ(TIA)
មហាសេដ្ឋី និងមន្រ្តីជាន់ខ្ពស់ ៤រូបនឹងឡើងឆាកចែករំលែកគន្លឹះជោគជ័យការវិនិយោគ និងអភិវឌ្ឍន៍សំណង់អចលនទ្រព្យនៅកម្ពុជា
មហាសេដ្ឋី ២រូប រួមនឹងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និងអភិបាលរាជធានីភ្នំពេញ នឹងឡើងឆាកដ៏ធំចែករំលែកគន្លឹះ
មហាសេដ្ឋី ពុង ឃាវសែ ចុះពិនិត្យមើលដោយផ្ទាល់ថ្ងៃបើកហោះហើរសាកល្បងព្រលានយន្តហោះតេជោ
ចាប់ផ្តើមធ្វើការហោះហើរសម្រាប់ Flight Inspection ឬការហោះហើរសាកល្បងដើម្បីពិនិត្យមើលផ្នែកបច្ចេកទេស














