រោងមង្គលការកូនប្រុសឧកញ៉ា តាន់ តាត់ តុបតែងផ្កាស្រស់ពណ៌ក្រហមឆ្អិនឆ្អៅ

កាលពី​សប្ដាហ៍​មុនឧកញ៉ា តាន់ តាត់ បាន​រៀបចំ​មង្គលការ​យ៉ាង​ធំ​សម្បើម​ឲ្យ​កូន​ប្រុស​ស្រី និង​បាន​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ដែល​សុទ្ធ​សឹង​ជា​អ្នក​ជំនួញច្រើន​រូប ឲ្យពរឲ្យជ័យដល់គូស្វាមីភរិយាថ្មី។

តាមដានជាមួយយើង៖ Million Times

រោង​មង្គលការ​របស់​កូន​ប្រុស​ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ និង​ជា​សមាជិក​សមាគម​ឧកញ៉ា​កម្ពុជា កាលពីថ្ងៃ ៥-៦ ខែ​កុម្ភៈ ឆ្នាំ២០២៦ កន្លង​ទៅ បាន​រៀបចំ​តុបតែង​ផ្កា​ស្រស់ ពណ៌​ក្រហម​ស្ទើរតែ​គ្រប់​ទី​កន្លែង​នៃ​ពិធី។

ឧកញ៉ា តាន់ តាត់ បាន​រៀបចំ​ពិធី​សិរី​មង្គល​ដល់​កូន​ប្រុស​នាម តាន់ វុទ្ធី និង​កូន​ក្រមុំ ទាវ អ៊ីលីង យ៉ាង​ធំ​អស្ចារ្យ មិន​ថា​ផ្កា និង​ស្បៃ​តុបតែង​នៃ​កម្មវិធី​ជា​ពណ៌​កូឡាប​ក្រហម​ឆ្អិនឆ្អៅ​ទាំងអស់។ ធ្វើឲ្យ​សម្រស់​កម្មវិធី​កាន់តែ​ស្អាត ប្លែក និង​ស័ក្ដិសម​ជាមួយ​វង្សត្រកូល​នៃ​អ្នក​ជំនួញ​រូប​នេះ។

សម្រាប់​ភ្ញៀវ​កិត្តិយស​វិញ​មាន​ទាំង​គ្រួសារ​ឧកញ៉ា លី ឆេង, អភិបាលខេត្តកណ្តាល ឯកឧត្តម គួច ចំរើន អ្នកឧកញ៉ា គិត ម៉េង, អ្នកឧកញ៉ា ឡាវ កាង, អ្នកឧកញ៉ា សុខ ស្រស់, អ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ, ព្រមទាំងអ្នកមុខអ្នកការជាច្រើនរូបទៀត៕

អត្ថបទ៖ ឆដា, រូបភាព៖ The Ring Wedding Cambodia