គូស្វាមីភរិយានៃត្រកូលសេដ្ឋី និងខត្តិយៈត្រកូលបានបញ្ចប់យូរហើយបន្តិចក្ដី តែអ្នកទាំង ២ នៅតែជាទីចាប់អារម្មណ៍ និងចង់ដឹងចង់ឮពីមហាជនខ្មែរ។ លោក អ៊ឹង ស៊ីវឈន់ និង ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា តាំងពីរៀបមង្គលការដ៏អស្ចារ្យរួច មិនសូវបានបង្ហាញវត្តមានក្នុងកម្មវិធីផ្សេងៗប៉ុន្មានឡើយ ដោយរវល់ក្នុងកិច្ចការជំនួញ។

ទើបតែកាលពីពេលថ្មីៗគូស្វាមីភរិយាសេដ្ឋីវ័យក្មេង អ៊ឹង ស៊ីវឈន់ និងព្រះនាង បានបង្ហាញខ្លួនក្នុងកម្មវិធីមួយរួមគ្នាជាមួយសាច់ញាតិដូចគ្នា។ ក្នុងពេលបង្ហាញខ្លួន ព្រះនាង សូរិយា បានគ្រងឈុតបែបប្រពៃណី លាយបញ្ចូលភាពសហសម័យ។
ជាទូទៅ ព្រះនាង ចូលចិត្តពណ៌ស្វាយ ដោយទ្រង់ឧស្សាហ៍មានឈុត និងសម្ភារៈពណ៌ស្វាយច្រើន។ ថ្មីៗនេះ ទ្រង់បានចូលរួមមង្គលការ ដោយឈុតផាមួងពណ៌ស្វាយអមដោយគ្រឿងអលង្ការភ្លឺចិញ្ចាច។
ក្នុងដៃ ព្រះនាង សូរិយា ទ្រង់កាន់កាបូប Bottega Veneta Intrecciato Clutch ពណ៌ប្រផេះយ៉ាងអស្ចារ្យ និងលេចត្រដែត ជាមួយឈុតពណ៌ស្វាយ។ ជាភរិយាសេដ្ឋីវ័យក្មេង អ៊ឹង ស៊ីវឈន់ កាបូបនោះពិតជាស័ក្ដិសមឋានៈ មុខមាត់ក្នុងសង្គម។ Bottega Veneta ពណ៌ប្រផេះជាម៉ូដដ៏ពេញនិយម និងមានតម្លៃ ២ ៣៤៤ ដុល្លារ។


ក្រៅពីរវល់នឹងការងារគូស្វាមីភរិយាថ្មីថ្មោងនេះ ក៏សកម្មក្នុងកិច្ចការសប្បុរសធម៌ខ្លាំងមិនធម្មតាដែរ ដែលនេះកាន់តែធ្វើឲ្យជំនួញកាន់តែប្រសើរ ហើយទទួលបានការស្រលាញ់ និងចូលចិត្តខ្លាំងពីមហាជន៕
អត្ថបទ៖ឆដា, រូបភាព៖ Soriya Norodom and One Memory


