ម្ចាស់ហាងមាសពេជ្រ បុប្ផាគន្ធ កាន់កាបូបដ៏ប្រណីតតម្លៃជាង ៧ ពាន់ដុល្លារ ក្នុងកម្មវិធី Prestige Cambodia

បើ​ទោះ​ជា​កម្មវិធី​ប្រគល់​ពាន​រង្វាន់ Prestige Cambodia 40 Under 40 កន្លង​ផុត​ទៅ​ច្រើន​ថ្ងៃ​ហើយ​ក៏​ពិត​មែន តែ​សម្រស់​ឧកញ៉ា បាខាល់ បុប្ផាគន្ធ នៅតែ​ជា​ទី​ទាក់ទាញ និង​គួរ​ឲ្យ​ចងចាំ​នា​រាត្រី​នោះ។

តាមដានជាមួយយើង៖ Million Times

ឧកញ៉ា បាខាល់ បុប្ផាគន្ធ ត្រូវ​បាន​អញ្ជើញ​ជា​​ភ្ញៀវ​កិត្តិយស​ក្នុង​ការ​ចូល​រួម​កម្មវិធី​មហា​ប្រគល់​​ពាន​រង្វាន់ Prestige Cambodiaកាលពី​​ថ្ងៃ​សៅរ៍ ១៨ ខែ​តុលា ឆ្នាំ ២០២៥ កន្លង​ទៅ។ ក្នុង​ឈុត​រ៉ូប​ពណ៌​ខ្មែរ​បែប Elegant ម្ចាស់​ហាង​មាសពេជ្រ បុប្ផាគន្ធ និង​ក្នុង​ដៃ​មាន​កាបូប​ដ៏​ទាន់​សម័យ​ម៉ាក Bulgari។

កាបូប​ដ៏​ស្រស់​ស្អាត Serpentine Mini Top Handle Bag មាន​តម្លៃ​រហូត​ទៅ​ដល់​ជិត ៨ ពាន់​ដុល្លារ​ឯណោះ។ ម៉ាក​របស់​ស៊ីវិល័យ​របស់​ប្រទេស​អ៊ីតាលី ដែល​កាន់​ដោយ​ម្ចាស់ហាងមាសពេជ្រ បុប្ផាគន្ធ មាន​តម្លៃ​ពេញ៧ ៥៥២ ដុល្លារ ហើយ​ក៏​ជា​ប្រភេទ​កម្រ​ក្នុង collection Serpentine។

ដោយសារ​តែ​ឧកញ៉ា បាខាល់ បុប្ផាគន្ធ ជា​ម្ចាស់​ហាង​មាស​ពេជ្រ​ស្រាប់ ដូច​នេះ​គ្រឿង​អលង្ការ​ដែល​តុបតែង​លម្អ​លើ​ខ្លួន ពិតជា​ស្រស់​ស្អាត ភ្លឺចែងចាំង​គ្មាន​ពាក្យ​នឹង​បរិយាយ​ឡើយ។ កាន់តែ​អស្ចារ្យ​ស្រ្តី​អ្នក​ជំនួញ​រូបនេះ មាន​សម្រស់​ស្អាត ក្មេង​ជាង​វ័យ នរណា​ៗ​ក៏​កើត​សរសើរ​ផង​ដែរ៕

អត្ថបទ៖ ឆដា, រូបភាព៖ APD Bank និង Bophakun Jewelry