អ្នកជំនាញសេដ្ឋកិច្ច និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានលើកឡើងថា កម្ពុជានៅតែអាចរក្សាកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់ខ្លួនទៅកាន់សហភាពអឺរ៉ុបបាន បើទោះបីការអនុគ្រោះពន្ធមួយចំនួនត្រូវបានកាត់ផ្តាច់ និងមិនទាន់ត្រូវបានកាត់ផ្តាច់ទាំងស្រុងយ៉ាងណាក៏ដោយ។ បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាមើលឃើញថា ការរក្សាបាននូវកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ គឺមានកត្តាជាច្រើន ក្នុងនោះតំណែងនៅក្នុងការប្រកួតប្រជែងទីផ្សាររបស់កម្ពុជានៅលើឆាកអន្តរជាតិនៅតែរក្សាបាន, ផលិតភាពរបស់កម្ពុជានៅតែខ្ពស់ដដែល។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានក្លាយជាប្រទេសទទួលបានការបញ្ជាទិញខ្ពស់ដដែល បន្ទាប់ពីបណ្តាប្រទេសមួយចំនួនមានវិបត្តិនយោបាយ និងសេដ្ឋកិច្ច ដោយសារភាពចលាចលក្នុងប្រទេស។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានគូសបញ្ជាក់បន្ថែមថា កម្ពុជានៅតែអាចរក្សាកំណើននៃការនាំចេញរបស់ខ្លួនបានល្អ បើទោះបីការកាត់ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុបមួយចំនួន (EBA) និងទាំងស្រុងរបស់សហរដ្ឋអាមេរិក (GSP) យ៉ាងណាក៏ដោយ។ ពិតណាស់វាមិនធ្វើឱ្យប៉ះពាល់ការនាំចេញរបស់កម្ពុជាទាំងស្រុងនោះទេ។ លោកបានសង្កត់ធ្ងន់ថា បើទោះបីជាយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជាត្រូវតែត្រៀមខ្លួនដើម្បីរក្សាបាននូវផលិតភាព និងកំណើននៃការនាំចេញរបស់ខ្លួន តាមរយៈការបង្កើនសមត្ថភាពជំនាញរបស់ពលរដ្ឋ ដើម្បីត្រៀមទទួលយកការវិនិយោគបែបថ្មី និងមានទ្រង់ទ្រាយធំជាមុន។ ចំណែក អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក កាំង ម៉ូនីកា ក៏បានមើលឃើញដែរថា កម្ពុជាបានត្រៀមខ្លួន និងមានលក្ខណសម្បត្តិគ្រប់គ្រន់ក្នុងការរក្សាកំណើននៃការនាំចេញរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ។...
Category: សេដ្ឋកិច្ច
ចិនចាប់ផ្ដើមកំណត់ក្រុមហ៊ុនអាមេរិកមួយចំនួនក្នុងរ៉ាដាទារពន្ធបន្ថែម សងសឹកលើអាមេរិក
ចិនចាប់ផ្ដើមកំណត់ក្រុមហ៊ុនអាមេរិកមួយចំនួនក្នុងរ៉ាដាទារពន្ធបន្ថែម សងសឹកលើអាមេរិក
ប្រជាជនអាមេរិកមានសង្ឃឹមខ្ពស់ ចំពោះស្ថានភាពសេដ្ឋកិច្ចក្រោមការដឹកនាំរបស់ Trump
ប្រជាជនអាមេរិកមានសង្ឃឹមខ្ពស់ ចំពោះស្ថានភាពសេដ្ឋកិច្ចក្រោមការដឹកនាំរបស់ Trump
កម្ពុជាទទួលបានការផ្ដល់ភាពអនុគ្រោះផ្នែកពាណិជ្ជកម្ម ពីចក្រភពអង់គ្លេសបន្ថែមទៀត
ចក្រភពអង់គ្លេស បានសម្រេចបន្តផ្ដល់អត្ថប្រយោជន៍ដល់កម្ពុជា តាមរយៈគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍រយៈពេល ៣ ឆ្នាំបន្ថែមទៀត ក្រោយកម្ពុជា
សេដ្ឋីកសិកម្ម ម៉ុង ឫទ្ធី ចំណាយរាប់លានដុល្លារ ទិញកសិផលរបស់ប្រជាកសិករខ្មែរ
មហាសេដ្ឋីផ្នែកកសិកម្ម ម៉ុង ឬទ្ធី មិនត្រឹមមានផ្ទៃដីដាំដុះរាប់ម៉ឺនហិកតា ហើយលោកជាអ្នកដែលតែងតែជួយជ្រោមជ្រែង និងគាំទ្រផលិតផលកសិផលខ្មែរ
ចិន កាណាដា និងម៉ិកស៊ិក ត្រៀមចេញវិធានការសងសឹកចំពោះពន្ធថ្មីរបស់លោក Trump
ប្រទេសកាណាដា ម៉ិកស៊ិក និងចិន បានប្តេជ្ញាឆ្លើយតបទៅនឹងការដកពន្ធថ្មីចំពោះការនាំចេញរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក
សម្តេច ហ៊ុន ម៉ាណែត កោតសរសើរសហគមន៍នៅខេត្តកំពង់ធំ រៀបចំផែនការ និងយុទ្ធសាស្រ្តលក់គ្រាប់ស្វាយចន្ទី
នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែមករា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចុះជួបជាមួយប្រជាសហគមន៍ និងពិនិត្យវឌ្ឍនភាពនៃការរៀបចំសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង ដែលផ្តោតលើដំណាំស្វាយចន្ទី ស្ថិតនៅក្នុងឃុំគោល
អតីតនាយករដ្ឋមន្ត្រីថៃ Thaksin ប្ដេជ្ញាស្ដារសេដ្ឋកិច្ចប្រទេសជាតិក្នុងរយៈពេល ៣ឆ្នាំ
អតីតនាយករដ្ឋមន្ត្រីថៃ Thaksin ប្ដេជ្ញាស្ដារសេដ្ឋកិច្ចប្រទេសជាតិក្នុងរយៈពេល ៣ឆ្នាំ
ម្ចាស់ក្រុមហ៊ុន សហគមន៍ និងអ្នកដាំមៀនប៉ៃលិន ទទួលបានការជ្រោមជ្រែងរកដំណោះស្រាយពី រដ្ឋមន្ត្រីក្រសួងកសិកម្ម
ថ្មីៗនេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះជួបសំណេះសំណាលជាមួយម្ចាស់ក្រុមហ៊ុន សហគមន៍ និងកសិករដាំមៀនប៉ៃលិន
ចិនបន្ថែមថ្ងៃឈប់សម្រាកថ្ងៃចូលឆ្នាំ បំណងជំរុញការប្រើប្រាស់របស់ប្រជាជន
ចិនបន្ថែមថ្ងៃឈប់សម្រាកថ្ងៃចូលឆ្នាំ បំណងជំរុញការប្រើប្រាស់របស់ប្រជាជន












