ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថាន Bendigo Kangan (BKI) អូស្ត្រាលី បានសម្ពោធជាផ្លូវការមជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា (ACE-C) ហៅកាត់ថា អេស ខេមបូឌា ដែលនឹងដើរតួនាទីជាវេទិកាឈានមុខក្នុងការបណ្តុះបណ្តាលជាក់ស្តែងផ្នែកយានយន្តនៅកម្ពុជា ដោយយកគំរូតាមប្រព័ន្ធសិស្សរបស់អូស្ត្រាលី។
Category: សេដ្ឋកិច្ច
កម្ពុជា-ដាណឺម៉ាក ឯកភាពជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ
កម្ពុជា និងដាណឺម៉ាក ឯកភាពជំរុញការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន ទាំងក្នុងក្របខណ្ឌនៃការទូតនយោបាយជា ពិសេសគឺសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។
លោកជំទាវ ចម និម្មល៖ រដ្ឋាភិបាលចាត់ទុកកិច្ចការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែងជាវិស័យអាទិភាព
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកកិច្ចការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង ជាវិស័យអាទិភាព តាមរយៈការបញ្ចូលការងារនេះ ទៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១។
គម្រោងស្តុកថាមពលអាគុយ (BESS) ធំបំផុតនៅកម្ពុជា បើកដំណើរការជាផ្លូវការ
ក្រុមហ៊ុន SchneiTec បានប្រកាសដាក់ដំណើរការជាផ្លូវការនៅគម្រោងស្តុកថាមពលអាគុយ (BESS) ដែលមានសមត្ថភាពផ្ទុកសរុប ១០០០ មេហ្កាវ៉ាត់ម៉ោង ដំបូងនិងធំបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។
កម្ពុជា-កូរ៉េ បន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិវិនិយោគបន្ថែម
កម្ពុជា និងកូរ៉េខាងត្បូង នៅតែមានសក្តានុពលខ្ពស់ក្នុងការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិវិនិយោគបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទេ្វភាគី និងតំបន់ បើទោះបីជាប្រទេសទាំងមានកិច្ចសហការច្រើនវិស័យហើយក្តី។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)។
កម្ពុជា-សហរដ្ឋអាម៉េរិក បន្តកិច្ចសន្ទនា ដើម្បីកសាងជំនឿទុកចិត្ត និងជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា
កម្ពុជា និងសហរដ្ឋអាម៉េរិក បានបើកកិច្ចសន្ទនាលើកទី៤ រវាងរដ្ឋ និងវិស័យឯកជន នៃប្រទេសទាំងពីរ ដើម្បីពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងការវិនិយោគ និងដើម្បីកសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចអាម៉េរិក ព្រមទាំងជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។
មូលបត្ររដ្ឋតម្លៃជាង ១៧០ លានដុល្លារ ត្រូវបានបោះផ្សាយលក់ក្នុងឆ្នាំ ២០២៥
រាជរដ្ឋាភិបាល បានបោះផ្សាយលក់មូលបត្ររដ្ឋប្រមាណជាង ១៧០ លានដុល្លារក្នុងឆ្នាំ ២០២៥ ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈ ពិសេសសំដៅលើកស្ទួយកំណើន និងផលិតភាព សេដ្ឋកិច្ចជាតិ។ នេះយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។
លោក ចាន់ សុផល៖ អ្នកប្រើប្រេងសាំងអាចបន្ថយ ឬផ្អាកបាន ប៉ុន្ដែអ្នកប្រើម៉ាស៊ូតពិបាកកាត់បន្ថយ
លោក ចាន់ សុផល បានលើកឡើងថា ហេតុអ្វីបានជាប្រេងម៉ាស៊ូតថ្លៃជាងសាំងក្នុងពេលមានវិបត្តិ? ហេតុអ្វីបានជាថ្លៃម៉ាស៊ូតនាំចូលមកខ្ពស់ជាងថ្លៃសាំង?
ឯកឧត្តម ស៊ូ សុជាតិ ជំរុញឱ្យមានការលើកកម្ពស់ការយល់ដឹង និងបណ្តុះបណ្តាលពាក់ព័ន្ធនឹងវិស័យមូលបត្រ
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានលើកទឹកចិត្ត និងជំរុញឱ្យសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា បន្តលើកកម្ពស់ការយល់ដឹង និងបណ្តុះបណ្តាលសមាជិក និងវិនិយោគិន ពិសេសចែករំលែកនូវចំណេះដឹង និងបទពិសោធនានាពាក់ព័ន្ធនឹងវិស័យមូលបត្រឱ្យបានកាន់តែទូលំទូលាយ។
តម្លៃប្រេងធ្លាក់ចុះក្រោម ៩០ ដុល្លារ/បារ៉ែល បន្ទាប់លោក ត្រាំ ថា សង្គ្រាមនៅអ៊ីរ៉ង់ជិតបញ្ចប់
តម្លៃប្រេងលើពិភពលោក បានធ្លាក់ចុះមកក្រោម ៩០ ដុល្លារអាមេរិក ក្នុងមួយបារ៉ែល កាលពីយប់ថ្ងៃចន្ទ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកគិតថា “សង្គ្រាមនៅអ៊ីរ៉ង់ ជិតបញ្ចប់ហើយ”។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។












